jump to navigation

សុភមង្គល៖ ចំនុច​សំគាល់នាង​នឹង​ចាកចេញ​ពី​អ្នក​ឆាប់​ៗ 08/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុភមង្គល.
Tags: , , , , ,
trackback

មាន​ កាល​មួយ​មាន​សង្សារ​មួយ​គូ ស្រលាញ់​គ្នា​យ៉ាង​ខ្លាំង ពួក​គេ​តែងតែ​ជិះ​កង់​ឌុប​គ្នា​ដើរលេង។ មាន​ថ្ងៃ​មួយ​បុរស​ជា​សង្សារ​បាន​ជិះ​កង់​ឌុប​នាង​កម្សាន្ត​តាម​ច​ចង្កេះ​ ភ្នំ ឌុប​ឡើង​ជម្រាល​ចង្កេះ​ភ្នំ​ជា​ច្រើន​ដំណាក់ ឡើង​បែក​ញើស​ពេញ​ខ្លួន ជោគ​ដូច​ទទឹក​ទឹកភ្លៀង។

  • សង្សារ​ស្រី៖ តើ​បង​ហត់​ទេ?
  • សង្សារ​ប្រុស៖ អត់​ទេ​ បង​មិន​នឿយ​ហត់​សូម្បី​តែ​បន្តិច ទោះ​ឌុប​អូន​​បែប​នេះ​ពេញ​មួយ​ថ្ងៃ​។ បង​ពិត​ជា​មាន​ក្តី​សុខ​ក្នុង​ចិត្ត​ខ្លាំង​ណាស់ អូន​ដឹង​ទេ? បង​សន្យា​ថា​នឹង​ឌុប​អូន​មួយ​ជីវិត ឌុប​​អូន​ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយ រហូត​គ្រប់​ទីកន្លែង​ទាំង​អស់ អោយ​អូន​គយគន់​មើល​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ពិភពលោក​​មួយ​នេះ។

ដោយ ​ចំណាយ​ពេល​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ នាង​កាន់​តែ​ទុកចិត្ត​លើ​សង្សារ​របស់​នាង ថ្ងៃ​មួយ​នាង​ក៏​យល់ព្រម​រៀបការ​ជាមួយ​គាត់ ហើយ​រួមរស់​ជាមួយ​គ្នា​រហូត​មាន​កូន​​ពូន​ជា ចៅ។ ថ្ងៃ​មួយ​ដោយ​នាង​ចង់​រំលឹក​អនុស្សាវរីយ៍​​ក្នុង​អតីតកាល នាង​បាន​សុំ​អោយ​ប្ដី​របស់​នាង​ជិះ កង់​ឌុប​នាង​ទៅ​ជម្រាល​ចង្កេះ​ភ្នំ​នោះ​ម្ដង​ទៀត។

  • ប្រពន្ធ៖ បង​ហត់​ទេ?
  • ប្តី៖ អញ​ហ្នឹង​ក្របី?

គិត ​ទៅ​ទំនាក់ទំនង​រវាង​មនុស្ស​ស្រី + ប្រុស ពិត​គួរ​អោយ​ស្មុគស្មាញ ការ​ថែរក្សា​ស្នេហា​ដែល​ខ្លួន​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅវិញ ហាក់​ដូច​ជា​ការ​មួយ​យ៉ាង​លំបាក “បង រស់​មិន​បាន​បើ​គ្មាន​អូន សុខចិត្ត​សូន្យ​ជីវី អោយ​ធរណី​បាក់​សង្កត់ បញ្ចប់​ជីវិត​ភ្លាម​ទៅ ព្រោះ​មិន​បាន​ពៅ​ នៅ​ក្បែរ​ស្នេហ៍ស្និត ឆាក​ជីវិត​ប្រែ​ឥត​ន័យ“។ គិត​ទៅ​នៅ​ពេល​ដែល​ក្នុង​ចិត្ត​មាន​ “ស្នេហា” ទោះ​បី​ជា​ដៃ​គូ​របស់​ខ្លួន​បញ្ចេញ​កាយវិការ​យ៉ាង​ណា​ក៏​សម​ គួរ​អោយ​ក្នក់​ក្នាញ់ ដូច​មនុស្ស​មួយ​ចំនួន​ធំ​ស្រលាញ់​បទ​ចំរៀង​លោក ស៊ិន ស៊ីសាមុត ទោះ​បី​គាត់​ស្រែក​ច្រៀង​ថា “អាចម៍ អាចម៍ អាចម៍” ក៏​នៅ​តែ​​ពីរោះ។ ដូច្នេះ​យើង​យល់​ថា​ “ការ​បង្កើត​​អោយ​មាន​ស្នេហា វា​ពិបាក​ជាង​ការ​ថែរក្សា​ស្នេហា” នៅ​ពេល​ដែល​ស្នេហា​បាត់​បង់​ទោះ​ញ៉ាំ​ទឹក​ខ្មុំ​ក៏​នៅ​តែ​ល្វីង ជា​សំណួរ​គឺ​ថា “តើ ស្នេហា​បាត់​បង់​បណ្ដាល​មក​ពី​កាយវិការ​ដៃគូ​អ្នក​ប្រែប្រួល មិន​ដូច​កាល​ពី​ស្រលាញ់​គ្នា ដំបូង រឺ មក​ពី​ចិត្ត​របស់​អ្នក​ប្រែប្រួល​ដោយ​ឯង​ៗ​តែ​ម្ដង” ហើយ​សំណួរ​មួយ​ទៀត​ “តើ​​យើង​អាច​កែ​ច្នៃ​ចិត្ត​ដែល​ប្រែប្រួល​នោះ​ ត្រលប់​ទៅ​រក​សភាព​ដើម​វិញ​បាន​ទេ“។

ខាង​ក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​សំរាប់​មនុស្ស​ប្រុស ក្នុង​ការ​កត់សំគាល់ ​ពី​ដៃ​គូ​ស្រី​របស់​ខ្លួន​ ដែល​នឹង​ចាកចេញ​ពី​អ្នក​ក្នុង​ពេល​ឆាប់​ៗ មាន​ចំណុច​ពីរ​ដែល​អ្នក​ជា​បុរស​គួរ​តែ​ធ្វើ (១) ព្យាយាម​ជួសជុល​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នាង​អោយ​បា​ន មុន​ពេល​ដែល​អ្វី​ៗ​វា​ហួស ពេល (២) ត្រៀម​ចិត្ត​សំរាប់​ទទួល​យក​ការ​ពិត ពេល​ដែល​ការ​បាក់​បែក​មក​ដល់ នាង​ដើរ​​ចេញ​ទៅ ហើយ​អ្នក​​មិន​ឈឺ​ចាប់​​ដូច​អ្នក​មិន​បាន​ត្រៀម​ជាមុន។

  1. នាង​មិន​ទុកចិត្ត​អ្នក​ទៀត​ទេ ហើយ​នាង​មិន​ចាប់អារម្មណ៍​នឹង​និយាយ​ជាមួយ​អ្នក​។
  2. នាង ​ព្យាយាម​គេច​វេះ​​ពី​អ្នក​ដោយ​នៅ​ខាង​ក្រៅ​រហូត​ដល់​យប់​ជ្រៅ រៀបចំ​គំរោង ផ្សេង​ៗ​ដោយ​ខ្លួន​ឯង​ ដោយ​គ្មាន​អ្នក ហើយ​នាង​ចំណាយ​ពេល​ជាមួយ​មិត្តភ័ក្ដិ​របស់​នាង​ច្រើន​ជាង​មុន។​
  3. នាង​លែង​រអ៊ូរទាំ​អំពី​អ្វី​ទាំង​អស់ ដូច​ដែល​នាង​ធ្លាប់​ធ្វើ​កាល​ពី​មុន នេះ​មក​ពី​នាង​គិត​នឹង​ចាកចេញ​ពី​អ្នក​ឆាប់​ៗ​នេះ។
  4. នាង​ហាក់​មិន​រីករាយ​នោះ​ទេ​ ពេល​ដែល​អ្នក​មក​ដល់​ផ្ទះ នាង​ហាក់​មិន​នឹក​​អ្នក​។
  5. នាង​បាត់​បង់​ចំណាប់​អារម្មណ៍​ផ្លូវ​ភេទ​ជាមួយ​អ្នក។
  6. នាង ​លែង​ខ្វល់​ពី​អាកប្បកិរិយា​អ្វី​ទាំង​អស់ នាង​មិន​ចង់​ពិភាក្សា​គំរោង​គ្រប់​យ៉ាង​សំរាប់​ថ្ងៃ​អនាគត រឺ សូម្បី​តែ​គំរោង​សំរាប់​សប្ដាហ៍​ក្រោយ។
  7. នាង​លែង​ចង់​កាន់​ដៃ​គ្នា​ជាមួយ​អ្នក រឺ លែង​ចង់​អោយ​អ្នក​ប៉ះ​ ថើប អោប​នាង​។ ពេល ​ដែល​នាង​ថើប​អ្នក នាង​ធ្វើ​ដូចជា​នាង​ថើប​ញាតិមិត្ត​អញ្ចឹង​ ហើយ​ពេល​ដែល​អ្នក​ថើប​នាង នាង​ងាក​ចេញ​ ដោយ​អោយ​អ្នក​ថើប​ថ្ពាល់​នាង​តែ​ប៉ុណ្ណោះ។
  8. មិត្តភ័ក្តិ​ និង គ្រួសារ​របស់​នាង​បង្ហាញ​សកម្មភាព​ខុស​ប្លែក​ពី​មុន ហើយ​មិន​ស្រួល​ក្នុង​ចិត្ត​នៅ​ពេល​ដែល​អ្នក​នៅ​ក្បែរ​ពួក​គេ​ ព្រោះ​តែ​នាង​បាន​ប្រាប់​ថា​នាង​មាន​បំណង​ចាកចេញ​ពី​អ្នក។

អាន​បន្ថែម​ក្នុង manofthehouse.com

Related articles

មតិ»

1. horn - 12/07/2011

ការអធិប្បាយរបស់អ្នកក្នុងរឿងនេះខ្ញុំពេញចិត្តណាស់ តែរឿងដែលខ្ញុំមិនពេលចិត្តនោះក៍មានដែល គឺសូមអ្នកកំយកចម្រៀងរបស់ លោកស៊ីន​ ស៊ីសាម៉ុត មកឧទាហរណ៍ (អាចម៍ៗៗៗៗ) យ៉ាងនេះណា សូមទោសផងណា!!!
អរគុណណា

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 12/07/2011

ប្រាប់​ខ្ញុំ​បាន​ទេ​ ហេតុអ្វី​ក៏​មិន​បាន?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: