jump to navigation

កំប្លែង​ភាសាខ្មែរ៖ លោក ហ៊ុន សែន មាន​បញ្ហា​ខួរក្បាល 15/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ.
Tags: , ,
trackback

ដោយ​មាន​គម្រោង​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ដល់​អាយុ ៩០ ឆ្នាំ​នោះ​លោក ហ៊ុន សែន ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​សុខភាព​របស់​លោក​​ជា​ប្រចាំ។ លោក​មិន​ហ៊ាន​ទុកចិត្ត​ពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ទេ​ គាត់​ខ្លាច​ពួក​ពេទ្យ​អស់​នោះ​ច្របាច់​ក​យក​លុយ (គាត់​ដឹង​ច្បាស់​ថា​ពេទ្យ​ស្រុក​ខ្មែរ​​វា​យ៉ាង​ដូច​ម្ដេច)  ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចុង​ក្រោយ​ទៅ​សហរដ្ឋ​អាមេរិក​ លោក​បាន​អោយ​វេជ្ជបណ្ឌិត​នៅ​ទីនោះ​ឆ្លុះ​មើល​ខួរក្បាល​របស់​លោក​តើ នៅ​ដំណើរ​ការ​ល្អ​ទេ។

ក្រោយ​ពេល​ឆ្លុះ​មួយ​ថ្ងៃ​​លោក ហ៊ុន សែន បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​នោះ​ម្ដង​ទៀត។ វេជ្ជបណ្ឌិត​នៅ​ទីនោះ​បាន​ប្រាប់​គាត់​ថា “ខួរក្បាល​របស់​លោក​មាន ពីរ ផ្នែក​គឺ ខាង​ឆ្វេង និង ខាង​ស្ដាំ“។ លោក​នាយករដ្ឋមន្ត្រី​បាន​និយាយ​ថា “វា​អត់​មាន​អី​ប្លែក​ទេ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​ខួរក្បាល​ផ្នែក​ខាង​ឆ្វេង និង ខាង​ស្ដាំ​​គ្រប់​គ្នា“។ វេជ្ជបណ្ឌិត​បាន​ឆ្លើយ​តប​ភ្លាម​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​​ដោយ​បញ្ជាក់​នូវ​​ក្តី​ព្រួយ​បារម្ភ​ថា “on the left side there isn’t anything right, while on the right side there isn’t anything left“​។

Related articles

មតិ»

1. ក្មេងស្រែ - 15/07/2011

ម៉េច​ក៏​ចុង​ក្រោយ​ទៅ​ជា​អង់គ្លេស​ទៅ​វិញ? តើ​បើ​បក​ជា​ខ្មែរ​គឺ​អត់​យល់​ត្រូវ​ទេ?

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/07/2011

បើ​​បក​ជា​ខ្មែរ​វា​ដូច​អត់​កំប្លែង បើ​ភាសា​អង់គ្លេស​ពាក្យ​ថា​ Right អាច​មាន​ន័យ​ពីរ​គឺ “ខាងស្តាំ” និង “ត្រូវ”។

3. ខេមរបក្សីសាស្ត្រិន - 15/07/2011

Understand what u meaned

4. Lovepeehs05 - 15/07/2011

ចុះឮថាគេកំណត់អាយុរឺត្រែត នោះអី? ចុះម៉េចមិនចូលនិវត្ត គ្រប់អាយុហើយ ?

បើបានទៅពេទ្យអាមេរិកវិញនោះ គាត់ត្រូវដូរខួរចាស់ចេញក្បាលហើយ !

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/07/2011

គាត់​នឹង​ដឹក​នាំ​រហូត​ដូច​អ្នក​ដឹកនាំ​ប្រទេស​មួយ​ចំនួន​ក្នុង​ពិភព​អារ៉ាប់ ដឹក​នាំ​ទាល់​តែ​ក្រុម​គ្រួសារ បក្ខពួក និង ខ្លួន​គាត់​មិន​អាច​រស់នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​តទៅ​ទៀត​បាន ដឹក​នាំ​ប្រមូល​លុយ​រហូត​ដល់​អត់​មាន​ឱកាស​ចាយ​លុយ​ទាំង​នោះ។

6. Lovepeehs05 - 15/07/2011

ចឹងបានគាត់និយាយថា មិនចង់ទៅឋានសួគ៌ទេ ឋានទេវតាក៏មិនទៅ នៅតែស្ថានមនុស្សនេះឯង មានគុយទាវស៊ី មានវីឡា លុយដុល្លា ចាយមិនអស់ ចឹងមែនឬ?

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/07/2011

បើ​តាម​ពុទ្ធសាសនា ហើយ​បើ​មាន​ឋាន​ទាំងបី​មែន​លោក ហ៊ុន សែន ក៏មិន​បាន​ទៅ​ឋាន​សួគ៌​ដែរ ព្រោះ​ឋានសួគ៌​សំរាប់​តែ​មនុស្ស​ល្អ​តែ​ប៉ុណ្ណោះ។

8. Lovepeehs05 - 15/07/2011

បែបចឹងហើយបានជាគាត់ថា មិនទៅឋានសួគ៌ទេ គេមិនបើកទ្វាអោយគាត់ទេ ! ដឹងខ្លួនឯងមុន ល្អដែរ !

9. cheachea - 16/07/2011

ដោយសារឆ្កួតអំណាចធ្វើអោយគាត់និយាយលែងដឹងខុសត្រូវ១ម្តងៗ ចាំមើលបន្តិចទៀតមិនដឹងឆ្កួតដល់ណាទេ ដោយខ្លាចមិនបានកាន់អំណាចដល់ងាប់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: