jump to navigation

ICJ នឹង​ចេញ​បញ្ជា​ឲ្យ​ថៃ​ដក​ទ័ព​នៅ​ថ្ងៃ​ស្អែក 17/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

នេះ​ជា​ការ​ដកស្រង់​ចេញ​ពី​ សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ និយាយ​ថា​ថ្ងៃ​ស្អែក​ថ្ងៃ​ ចន្ទ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១១ តុលាការ​យុត្តិធម៌​អន្តរជាតិ នឹង​ប្រកាស​អោយ​ប្រទេស​ ថៃ ដក​កងទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ហើយ យើង​សង្ឃឹម​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​បង្ក​អោយ​មាន​បញ្ហា​ជាមួយ​កម្ពុជា​ដូច​ អាប់ភីស៊ីត នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា​យើង​ចាំ​មើល​ទាំង​អស់​គ្នា។ សូម​អាន​អត្ថបទ​ទាំង​ស្រុង​ដូច​តទៅ៖

ភ្នំពេញ៖ តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ) នឹង​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​​នៅ​ថ្ងៃ​ចន្ទ​ស្អែក ទៅ​តាម​សំណើ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​កម្ពុជា ដែល​បាន​ស្នើ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ​ ចេញ​បញ្ជា​ឲ្យ​ថៃ​កង​ទ័ព​ជា​បន្ទាន់​ចេញ​ពី​តំបន់​ព្រំ​ដែន​មាន ជម្លោះ​នៅ​ជុំ​វិញ ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​ដាក់​បញ្ជូល​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក។

ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១១​នេះ បាន​ដាក់​សំណើ​មួយ​ទៅ​តុលាការ​មួយ​នេះ ដើម្បី​ស្វែង​រក​ការ​បក​ស្រាយ​ឡើង​វិញ​នូវ​សាល​ក្រម​ឆ្នាំ​១៩៦២ ដែល​ចេញ​ដោយ​តុលាការ​នេះ និង​បាន​សម្រេច​ឲ្យ​កម្ពុជា​ទទួល​ជ័យ​ជម្នះ​លើ​ប្រទេស​ថៃ ក្នុង​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដ៏​ចំណាស់។

គណៈ​ប្រតិភូ​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​៣០ និង​ ៣១ ខែ​ឧសភា នៅ​អំឡុង​ពេល​នៃ​សវនាការ​បក​ស្រាយ​សាល​ក្រម​ឡើង​វិញ​នោះ ក៏​បាន​ស្នើ​ឲ្យ​តុលាការ​មួយ​នេះ ចេញ​ជា​បញ្ជា​ឲ្យ​ប្រទេស​ថៃ​ដក​កង​ទ័ព​របស់​ខ្លួន​ជា​បន្ទាន់​ចេញ​ពី​បរិវេណ​ប្រាសាទ​បុរាណ​ចំណាស់ ៩០០​ឆ្នាំ​នេះ ជា​ទី​ដែល​ធ្លាប់​កើត​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម ​រវាង​ទាហាន​នៃ​ប្រទេស​ជិត​ខាង​ទាំង​ពីរ នេះ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​​មួយ​របស់​​តុលាការ​នេះ បាន​ឲ្យ​ដឹង​ថា លោក​ចៅក្រម​ Hisashi Owada ប្រធាន​អង្គ​ជំនុំ​ជម្រះ​ ICJ នឹង​អាន​បទ​បញ្ជា​របស់​តុលាការ​របស់​អ.ស.ប.​មួយ​នេះ នៅ​ក្នុង​បន្ទប់​សវនាការ​សាធារណៈ​មួយ​នៅ​វិមាន​សន្តិភាព ក្នុង​ទីក្រុង​ឡាអេ៕

Related articles

មតិ»

1. Lovepeehs05 - 17/07/2011

តើថៃអាចដកទ័ពចេញទេ ?

2. Samady KS - 19/07/2011

រង​ចាំ​មើល​ល្បិច​វគ្គ​ក្រោយៗ​ទៀត ច្បាស់​ជា​មាន​បញ្ហា​អី​ផ្សេង ចោទ​ខ្មែរ​មិន​ខាន​

3. Saron Tom - 24/07/2011

សួស្តីបងខ្ញុំគិតថាបានពីព្រោះតុលាកាអោយដក។
ចុះបងគិតថាយ៉ាមិចដែ?

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/07/2011

នៅ​ចំរុងចំរាស់​គ្នា​ ចាំ​មើល​ដោះស្រាយ​យ៉ាង​ម៉េច ហើយ​តុលាការ​នឹង​មាន​វិធានការ​យ៉ាង​ម៉េច​ទៀត។ មើល​ទៅ​ប្រហែល​ជា​ចាំ​ដល់​អំណាច​ធ្លាក់​ដល់​ដៃ​ យីងឡាក់ សិន​ហើយ ព្រោះ​អីឡូវ​ អាប់ភីស៊ីត និង ក្រុម​បរិវារ​ជា​អ្នក​សំរេចចិត្ត​នៅ​ឡើយ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: