jump to navigation

ក្រសួង​ប្រៃសណីយ៍​បិទ​សេវា​ទូរស័ព្ទ​ថៃ​ខុស​ច្បាប់ 22/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , ,
trackback

គិត​ទៅ​ដូចជា​មិន​យល់​ចំពោះ​ជនជាតិ​ខ្មែរ​ ដែល​រស់នៅ​តាម​ព្រំដែន​នៃ​ប្រទេស ថៃ ប្រឹង​និយាយ​ភាសា​ថៃ ប្រើ​លុយ​ថៃ ប្រើ​លេខ​ទូរស័ព្ទ​ថៃ ស្ដាប់​តែ​ចំរៀង​ថៃ សូម្បី​សំលេង​ទូរស័ព្ទ​រោទ៍​ក៏​បទ​ថៃ​​ ធ្វើ​​អត្តចរិត​​ជា​​ថៃ ហើយ​តែង​តែ​មាន​អំនួត​នឹង​អ្វី​ទាំង​នេះ មើល​ទៅ​ប្រទេស​ខ្មែរ​សោះ ធ្វើ​ដូច​ប្រទេស​ថៃ​ទៅ​ហើយ។ មនុស្ស​ទាំង​នោះ​ហាក់​គ្មាន​ខួរ​សំរាប់​ឈឺ​ចាប់​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​អតីតកាល និង បច្ចុប្បន្ន រឺ មិន​ដឹង​ប្រវត្តិសាស្ត្រ? យើង​មិន​ចង់​អោយ​ពួក​គេ​រើសអើង​ជាតិសាសន៍​ទេ តែ​​ក៏​មិន​ត្រឹមត្រូវ​ដែរ ដែល​ពួក​គេ​ធ្វើ​បែប​ដូច​រៀបរាប់​ខាង​លើ។

អីឡូវ​ខាង​ក្រសួង​ប្រៃសណីយ៍ និង​ ទូរគមនាគមន៍ បាន​ចាប់ផ្ដើម​បិទ​សេវា​ទូរស័ព្ទ​ចល័ត​ប្រើ​សេវា​ប្រទេស​ថៃ ដែល​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ចាំ​មើល​តើ​គេ​បែរ​មក​ប្រើ​ប្រព័ន្ធ​ក្នុង​ស្រុក​វិញ រឺ ពួក​គ​នឹង​មាន​វិធី​អាថ៌កំបាំង​ណាមួយ​ទៀត​ដែល​អាច​នៅ​តែ​ប្រើ​ប្រព័ន្ធ​របស់​ថៃ​។ សូម​ទទួល​សណ្ដាប់​ព័ត៌មាន​ដកស្រង់ ចេញ​ពី​ វិទ្យុ​អាស៊ី​សេរី​ ដូច​ខាង​ក្រោម៖

Related articles

មតិ»

1. reak - 22/07/2011

ខ្មែរយើងមិនមែនតែជាយដែនសៀមនោះទេ ឡាវ វៀតណាម ក៏អញ្ចឹងដែរ..

កាលពី១ឆ្នាំមុនខ្ញុំបានទៅលេងវៀតណាម។
នៅចំងាយពីព្រំដែនប្រហែល ៣គីឡូ ខ្ញុំបានទៅទិញស្កកៅស៊ូ១ដុំ ដែលដាក់លក់នៅតាមផ្លូវ

ខ្ញុំ: ខ្ញុំសួរថាប៉ុន្មាន?

អ្នកលក់: ២,៥០០ដុង!

ខ្ញុំ: ខ្ញុំអត់មានលុយរាយទេ មានសុទ្ធតែក្រដាស់ ១០០,០០០ដុង គិតជាលុយខ្មែរមក

អ្នកលក់: ខ្ញុំអត់ចេះគិតជាលុយខ្មែរទេ!!

ខ្ញុំ: ក្រែងជា ខ្មែរ! លក់នៅដីខ្មែរ! ម៉េចក៏មិនចេះគិតលុយខ្មែរ! ណេះយក១០០០រៀលទៅ មិនបាច់អាប់ទេ!!!

អ្នកលក់: គិតក្នុងចិត្ត (សង្ស័យតែខាតទេអា៎?)

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/07/2011

ស្រុក​ខ្មែរ​ត្រូវ​ការ​កែប្រែ​ច្រើន​ណាស់ បូក​រួម​ទាំង​ប្រជាជន​តូចតាច​នេះ​ឡើង​ទៅ។

3. ពត៌មានទូរស័ព្ទ - 23/07/2011

ខ្ញុំមិនដឹងម៉េចដែរ សូម្បីតែអ្នកនៅស្រុកឆ្ងាយ ដូចជានៅស្រុកអាគាំង ជាដើម ខ្មែរៗមិនអោយតំលៃជាតិខ្លួន វប្បធម៌ខ្លួនសោះ ជាក់ស្តែង កូនមិនអោយនិយាយខ្មែរទេគឺអន់ កាស្លៀកពាក់ មិនបាច់និយាយ អ្វីដែលអស់សំណើចគឺ ឈ្មោះ សុទ្ឋ ចន រ៉ូបឺត ភីធើ ដេវិដ រីតា ។ល។ មើលមុខ aSIA សុទ្ឋ អន់ជាងយួន ចិន ស្ពេនីស កូនវាត្រូវតែចេះភាសាកំណើតទាំងអស់ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: