jump to navigation

សុខភាព៖ 3D មាន​ផល​អាក្រក់​ចំពោះ​ភ្នែក និង ខួរក្បាល 24/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, សុខភាព.
Tags: , , , , , ,
trackback

អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​មក​ពី​មហាវិទ្យាល័យ University of California, Berkeley បាន​​បង្ហាញ​ថា​ 3D មាន​ផល​អាក្រក់​ចំពោះ​ភ្នែក និង ខួរក្បាល​របស់​អ្នក ព្រោះ​វា​បង្កើត​អោយ​មាន​អ្វី​ម៉្យាង​ដែល​គេ​ហៅថា Vergence-Accommodation ។ ភ្នែក​របស់​អ្នក​មិន​អាច​សំរេចចិត្ត​​ថា​ត្រូវ​ចាប់​ចំណុច​រូបភាព​ណាមួយ​អោយ​ពិត​ប្រាកដ​បាន ចំងាយ​ដែល​យើង មើល​ទៅ​អេក្រង់ និង ចំងាយ​រូបភាព​ដែល​លោត​ចេញ​មក​នោះ​ វា​ធ្វើ​អោយ​យើង​មាន​ការ​ពិបាក ធ្វើ​អោយ​ភ្នែក​យើង​ប្រឹង ឈឺក្បាល។

តែ​ទោះ​យ៉ាង​ណា​គួរ​ចងចាំ​ថា​សូម្បី​តែ​ទូរទស្សន៍​ 2D ដែល​យើង​មើល​សព្វ​ដង​ក៏​ពុំ​មាន​ផល​ល្អ​ចំពោះ​ភ្នែក​ដែរ តែ​មនុស្ស​ម្នាក់​ៗ​នៅតែ​មិន​អាច​ជៀស​បាន។ ចំនែក​ទីក្រុង​ភ្នំពេញ​នឹង​មាន​រោង​ភាពយន្ដ​​សំរាប់​បញ្ចាំង​រឿង​ជា​ 3D ក្នុង​ពេល​ឆាប់​ៗ​ផង​ដែរ តើ​អ្នក​នឹង​ទៅ​ទស្សនា​ទេ? បើ​ទៅ​​ក៏​កុំ​ទៅ​ញឹកញាប់​ពេក ផល​អាក្រក់​ចំពោះ​ភ្នែក ខួរក្បាល និង តំលៃ​សំបុត្រ​នឹង​ថ្លៃ​ជាង​កុន​ធម្មតា “សន្សំសំចៃ​គឺ​ស្នេហា​ជាតិ យក​សង្សារ​មួយ​ទៀត​គឺ​ស្នេហា​ប្រជាជន”

Related articles

មតិ»

1. blackstar - 24/07/2011

សួស្តីបងវ៉ារី, អត្ថបទពិតជាអស្ចារ្យមែន, ពិសេសត្រង់ពាក្យស្លោកចុងបញ្ចប់, កាលីបអស់ទាស់ 😉

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/07/2011

សួស្ដី សេរី!

ម៉េច​ហើយ​ម្ដង​បាត់ ម្ដង​ឃើញ សុខ​សប្បាយ​ទេ? អរគុណ​ដែល​ចូលចិត្ត​ឃ្លា​ចុង​ក្រោយ គ្រាន់​ជា​ការ​បន្ថែម​​លេង​សើច​តិចតួច​ប៉ុណ្ណោះ។

blackstar - 27/07/2011

បាទបង, ញ៉ុមសុខសប្បាយទេ, ចុះបងវិញ?? ញ៉ុមអត់បាត់ទៅណាទេ គ្រាន់តែរវល់បកប្រែសៀវភៅបន្តិចប៉ុណ្ណោះ ។ 🙂

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/07/2011

បង​ក៏​គិត​ថា​ប្អូន​រវល់​ដែរ ព្រោះ​នៅ​សាលារៀន​នៅ​ឡើយ។ ពេល​ទំនេរ​អាច​​មក​អើត​មើល​បង​តិចតួច​ទៅ​ណា៎! សំណាង​ល្អ​​សំរាប់​ការ​សិក្សា នឹង​អាច​ត្រឡប់​មក​មាតុភូមិ​វិញ!!!

blackstar - 27/07/2011

បាទ, អរគុណច្រើនបងប្រុស 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/07/2011

និយាយ​អញ្ចឹង​តើ​ប្អូន​ដែល​ទៅ​កម្ពុជា​ក្រោម​ទេ? តើ​វាឆ្ងាយ​ពី​ទីក្រុង​ ហូជីមិញ ទេ?

blackstar - 28/07/2011

បាទបង, ញ៉ុមនៅរៀនខាងហាណូយ គឺនៅឆ្ងាយពីហូជីមីញ, ហូជីមីញ និងកម្ពុជាក្រោមគឺនៅក្បែគ្នា អាចនិយាយថាជាដីខ្មែរតែមួយហ្នឹង

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/07/2011

បង​ចង់​ទៅ​លេង​ខ្មែរ​កម្ពុជា​ក្រោម​ម្ដង ហើយ​បង​អត់​សូវ​ដឹង​ផ្លូវ​ទៅ​ទេ។ ពួក​គេ​ដូច​ជា​គួរ​អោយ​ចាប់​អារម្មណ៍​ជាង​ខាង​ខ្មែរ​លើ (ខ្មែរ​សូរិន) ព្រោះ​ខ្មែរ​កម្ពុជា​ក្រោម​តែងតែ​ព្យាយាម​រក្សា​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ធ្លាប់​មាន​ជា​ខ្មែរ បាន​យ៉ាងខ្ជាប់ខ្ជួន ​ហើយ​ប្រកប​ដោយ​គ្រោះថ្នាក់។

blackstar - 30/07/2011

ញ៉ុមក៏លឺថាចឹងដែរ, ហើយខ្មែរក្រោមគឺត្រូវពួកយួនធ្វើបានខ្លាំងណាស់ព្រោះតែរឿងចង់រក្សាកេរ្តិ៍ដំណែលខ្មែរដូចជាវត្តបុរាណអីហ្នឹង, តែញ៉ុមនៅតែខាងហាណូយហ្នេះ អត់សូវស្គាល់ផ្លូវផង។

3. ក្មេងស្រែ - 25/07/2011

ខ្ញុំ​បាន​ទៅ​មើល​កុន 3D មួយ​រឿង​នៅ​ផ្សារ​ទំនើប​ស៊ីធីម៉ល រយៈ​ពេល​ប្រហែល​ជា ជិត ១៥០នាទី ។ ពិត​ជា​ឈឺ​ក្បាល​ជាង​មើល​ទូរទស្សន៍​ធម្មតា​ពិត​មែន តែ​វា​អស្ចារ្យ​ខ្លាំង​ណាស់!

4. monyrinataro - 25/07/2011

អង្គុយនៅឲ្យឆ្ងាយពីផ្ទាំងស្រមោលរោងភាពយន្ត ទើបវាមិនធ្វើឲ្យឈឺក្បាល ខ្ញុំរកតែកន្លែងណាឆ្ងាយៗ ដល់ចឹងទៅ ឃើញសុទ្ធតែក្បាលមនុស្ស

5. សុផាត - 26/07/2011

ទៅមើហើយ ស្តាយលុយណាស់ 😦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: