jump to navigation

រូបភាព៖ មនុស្ស ៩០ នាក់​បាន​គេ​បាញ់​សំលាប់​នៅ​ ន័រវេ 25/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព, ព័ត៌មាន​អន្តរជាតិ​.
Tags: , ,
trackback

ប្រហែល​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​​ សុក្រ សប្ដាហ៍​មុន​នៅ​ប្រទេស ន័រវេ។ បន្ទុះ​គ្រាប់​បែក​បំផ្លាញ​អគារ​រដ្ឋាភិបាល​បាន​សំលាប់​មនុស្ស​ចំនួន ៧ នាក់​ហើយ​របួស​ចំនួន ១៥ នាក់​ផ្សេង​ទៀត​នៅ​កណ្ដាល​ទីក្រុង អូស្លូ ហើយ​ប្រហែល​ជា ៩០ នាទី​ក្រោយ​មក​បុរស​​ដែល​គេ​ជឿជាក់​ថា​ជា​អ្នក​ដាក់​គ្រាប់​បែក​នោះ​ ដែល​ជា​ជនជាតិ ន័រវេ ដែរ​នោះ​ ដែល​គាត់​មាន​ឈ្មោះ​ថា Anders Behring Breivik បាន​ជិះ​សាឡាង​ទៅ​កាន់​កោះ​ដ៏​តូច​មួយ​ ដែល​ត្រូវ​បាន​គេ​រៀបចំ​បោះតង់​សំរាក​កំសាន្ដ​សំរាប់​យុវវ័យ។

អង្គុយ​ជាមួយ​ប៉ូលិស​នេះ​ជា Anders Behring Breivik

តាម​សេចក្ដី​រាយការណ៍​ថា​ Anders Behring Breivik បាន​បន្លំ​ខ្លួន​ស្លៀក​ឯកសណ្ឋាន​ជា​ប៉ូលិស ដើម្បី​អាច​ចូល​ទៅ​កាន់​ទីកន្លែង​យុវវ័យ​នោះ​បាន ហើយ​គាត់​ក៏​បើក​ការ​បាញ់​ស្រោច​ទៅ​លើ​ពួក គេ​អស់​ជាង​មួយ​ម៉ោង រហូត​ដល់​ពេល​​ប៉ូលិស​បាន​ទៅ ដល់​ហើយ​ចាប់​ខ្លួន​តែ​ម្ដង។ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន ៨៦ នាក់​ដែល​ជា​អ្នក​ទៅ​បោះតង់​សំរាក​កំសាន្ដ​ត្រូវ​បាន​ស្លាប់។ មាន​អ្នក​ខ្លះ​ត្រូវ​ហែល​ទឹក​ដើម្បី​គេច​ចេញ​ពី​ការ​វាយប្រហារ នេះ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Related articles

មតិ»

1. pkay_sour - 26/07/2011

ជីវិតពិតជា​មាន​ការ​​ច្របូកច្របល់មែន អ្នកចង់ស្លាប់ បែរមិនស្លាប់ ឯអ្នក​ចង់រស់រានបែរជាត្រូវស្លាប់​ដោយ​មិនអស់ចិត្ត 😦

2. Siem Reap Blog - 26/07/2011

សរសេរចំណងជើងខុសហើយសំឡាញ់

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/07/2011

ហាហាហា……អរគុណ​ច្រើន​ពួក​ម៉ាក! បាន​កែ​រួច​ហើយ រន្ធត់​ពេក។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: