jump to navigation

សម រង្ស៊ី គម្ពីរ​ផ្កាម្លិះ Vs ហ៊ុន សែន គម្ពីរ​បិសាច 28/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , , ,
trackback

លឺ​ថា​លោក សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស ទុយនីស៊ី ទៅ​ហាត់​រៀន​ក្បាច់​ថ្មី​ ចំលង​គម្ពីរ​ “បដិវត្តន៍​ផ្កា​ម្លិះ” ដើម្បី​មក​ចាត់​ការ​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា អោយ​ចុះចេញ​ពី​តំណែង​ ព្រោះ​គម្ពីរ​នោះ​មាន​អ្នក​ចំលង​យក​ទៅ​ប្រើប្រាស់​ច្រើន​ក្នុង​ប្រទេស​ពិភព​អារ៉ាប ហើយ​វា​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្លាំង។ មេ​ដឹកនាំ​ចាំ​ផ្ទះ​ជាច្រើន​ដែល​មាន​មារយាទ​​ដូច​គ្នា​បេះបិទ​ទៅ​នឹង​លោក ហ៊ុន សែន ត្រូវ​រត់​ហុយ​ដី​នាំ​ទាំង​ប្រពន្ធ​កូន​ចាកចេញ​ពី​ប្រទេស ព្រោះ​តែ​ឥទ្ធិពល​នៃ​គម្ពីរ “បដិវត្តន៍​ផ្កា​ម្លិះ”។ តែ​លោក សម រង្ស៊ី ថា​​គ្រាន់​តែ​ទៅ​ហាត់​រៀន​សិន​ទេ មិន​ទាន់​យក​មក​ប្រើប្រាស់​នៅឡើយ​ លោក​ថា​ស៊ីសង​លើ​លោក ហ៊ុន សែន ទេ​ បើ​ឆ្នាំ​ ២០១៣ បោះ​ឆ្នោត​ត្រឹមត្រូវ យុត្តិធម៌ វា​មិន​អី​ទេ តែ​បើ​មិន​អញ្ចឹង​លោក​នឹង​បើក​គម្ពីរ​សូត្រ​ផ្លុំ​ចាប់​លោក ហ៊ុន សែន ដាក់​ក្នុង​ឃ្លោក​បណ្ដែត​ទឹក​ទន្លេ​មេគង្គ ​ទៅ​ស្រុក​យួន​ដែល​ជា​គ្រូ​ដើម​នោះ​ជា​មិន​ខាន។

Sam Rainsy in Tunisia

លោក ហ៊ុន សែន ថា​ “ស៊ី ឯង​សាក​មើល​ទៅ​ជាមួយ សែន។ សែន​ មិន​មែន​ដំឡូង​មូល​នោះ​ទេ ហាត់​រៀន ​គម្ពីរ​បិសាច ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ សែន គ្រាន់​តែ​ដើរ​ឆី​មនុស្ស​ឡើង​​វាល​ពេញ​ស្រុក​ខ្មែរ សែន ក៏​ត្រៀម​មនុស្ស​រាប់​ម៉ឺន​នាក់​ដើម្បី​រង់ចាំ ស៊ី ដែរ“។​

ហ៊ឺ…….មិន​ដឹង​ថា​ស្រុក​ខ្មែរ​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​ទេ? ប្រជាជន​ក្រីក្រ​លំបាក​វេទនា យ៉ាង​នេះ “អ្នក​មាន​នៅ​ខ្ពស់​កប់​ពពក តែ​អ្នក​ក្រ​នៅ​ជ្រក​ក្នុង​អាចម៍​ជន្លេន”​ អ្នក​​ក្រ​​ចំនួន ៩០ ភាគរយ តែ​អ្នក​មាន​ចំនួន​ប្រហែល​ជា ១០ ភាគរយ​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​មាន​ទាំង​នោះ​មាន​មហា​សែន​មាន មាន​នឹង​យក​លុយ​ចំណូល​​ថវិកា​ជាតិ​​ទាំង​មូល លុយ​ពុក​រលួយ​ច្របាច់​ក​រាស្ត្រ កាប់​ឈើ​លក់ ប្លន់​ដី​លក់ លក់​មាស លក់​ពេជ្រ លក់​បឹង លក់​សព្វ​បែប​យ៉ាង លក់​ហើយ​យក​លុយ​ចែក​គ្នា​តែ​អ្នក​ធំ​ៗ​ប៉ុន្មាន​នាក់​ទេ អញ្ចឹង​ហើយ​បាន​ជា​មាន​ម្ល៉េះ ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ជា​របស់​ប្រជារាស្ត្រ​ទាំង​អស់ ជា​កេរ្តិ៍មរតក​បន្សល់​ពី​ដូន​តា​ខ្មែរ​យើង​ជំនាន់​មុន​ទុក​អោយ​ពួក​យើង មិនមែន​ជា​របស់​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន ម្នាក់​ឯង​នោះ​ទេ។ ​

ម្នាក់​ៗ​ស្រវា​ចង់​ធ្វើ​ធំ ព្រោះ​នឹង​មាន​ឱកាស​បំផ្លាញ​ជាតិ សំលាប់​ប្រជាជន ម្នាក់​ៗ​​ដែល​ធ្វើការ​ធំ​ទាំង​អស់​តែងតែ​និយាយ​ថា​ខ្លួន​ស្រលាញ់​ជាតិ​ និង ប្រជារាស្ត្រ ដល់​មើល​​ទៅ​ ​ជាតិ និង ប្រជារាស្ត្រ​ ពួក​គេ​កំពុង​តែ​ទឹកភ្នែក​​សស្រាក់​ ដែល​វា​ខុស​គ្នា​មហា​សែន​ឆ្ងាយ​ដូច​មេឃ និង ដី​ជាមួយ​ក្រុម​គ្រួសារ​អ្នក​ធំ​ទាំង​នោះ។ កូនប្រុស​អ្នក​ធំ​គ្រាន់​តែ​តាម​ស្រលាញ់​ពួក​នាង​ៗ​ជា​តារា​សិល្បៈ​  ទិញ​សុទ្ធ​តែ​ឡាន​ទំនើប​មួយ​ៗ​ជា​អំណោយ​អោយ​ជិះ​ ​តើ​ពួក​គេ​បាន​លុយ​មក​ពី​ណា ព្រោះ​ម្នាក់​ៗ​​ឃើញ​តែ​ដើរ​អាវាសែ​តាម​ក្រុង​សោះ​ហ្នឹង?

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: