jump to navigation

Repost៖ រឿង​និទាន “ផ្លែ​ឪឡឹក” 30/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , , , ,
trackback

មាន ​កាល​មួយ​នោះ​​មាន​បុរស​​ម្នាក់​ដើរ​វង្វេង​ក្នុង​ព្រៃ​ធំ​ គាត់​រក​ផ្លូវ​មក​ផ្ទះ​មិន​ឃើញ។​ ដើរ​​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​អស់​ជា​ច្រើន​ថ្ងៃ​ គាត់​ហេវ​ហត់​ ឃ្លាន​បាយ​ និង​ ស្រេក​ទឹក​យ៉ាង​ខ្លាំង។​ ទីបំផុត​គាត់​ប្រទះ​នឹង​ចំការ​ឪឡឹក​មួយ​យ៉ាង​ធំ​ គាត់​សែន​សប្បាយ​​​ចិត្ត​ដែល​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។

គាត់ ​រត់​យ៉ាង​​លឿន​ចូលទៅ​ក្នុង​ចំការ​ គាត់​លើក​ផ្លែ​ឪឡឹក​មួយ​បំរុង​នឹង​ញ៉ាំ​ស្រាប់​តែ​​គាត់​​ឃើញ​ផ្លែ​ឪឡឹក​មួយ ​ផ្សេង​ទៀត​ធំ​ជាង​ គាត់​​ទំលាក់​​អា​តូច​ ដែល​នៅ​ដៃ​គាត់​ចោល​ រួច​គាត់​រត់​ទៅ​លើក​អា​មួយ​ធំ​ជាង​នេះ​ គាត់​បំរុង​នឹង​ញ៉ាំ​ទៀត​ ស្រាប់​តែ​គាត់​ឃើញ​អាមួយ​​នោះ​​នៅ​ខាង​មុខ​គាត់​ ធំ​ជាង​នេះ​ទៅ​ទៀត​ គាត់​ក៏​រត់​ទៅ​លើក​អាមួយ​ធំ​ជាង​បន្តរ​ទៀត។

គាត់​ធ្វើ​បែប​នេះ​ជា​ច្រើន​សារ​ដោយ​ភាព​លោភលន់​របស់​គាត់​ រហូត​ដល់​ទី​បំផុត​គាត់​ក៏​ដាច់​ពោះ​ស្លាប់​ទៅ៕​៚

Related articles

មតិ»

1. blackstar - 30/07/2011

ញ៉ុមគិតថា បុរសម្នាក់នេះគឺមិនមែនលោភលន់ទេ តែគឺជាមនុស្សល្ងង់ ព្រោះឥឡឹកទាំងអស់ហ្នឹងមិនមានបាត់ទៅណាទេចាំបាច់អីដែលទៅជ្រើសយកតែអាធំ, មុននឹងក្រោយគឺគាត់គង់បានលើគាត់តែទាំងអស់។

2. ក្មេងស្រែ - 30/07/2011

ត្រេក​ត្រអាល​ជ្រុល!

3. dara - 30/07/2011

ok he must to die cos is over for him.

4. សុផាត - 30/07/2011

ធ្វើបែបនឹងរហូតទាល់តែដាច់ពោះស្លាប់ ចឹងក្នុងចំការនុងមានឪឡឹកធំមិនចេះអស់ 😀

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/07/2011

ជា​មេរៀន​មួយ​គ្រាន់​គិត​សំរាប់​អ្នក​ដែល​ចង់​បាន​មិន​ចេះ​ឆ្អែត​ឆ្អន់។

6. ក្រេហ្ស៊ី - 30/07/2011

ស្តាប់ទៅដូចជាតាប៉ិណឹងមិនមែនចង់បានមិនចេះឆ្អែតឆ្អន់ទេ។ គាត់​ចង់​បាន​​តែ​មួយ​ប៉ុណ្ណោះ គឺ​អា​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ចំការ​នោះ។ ខ្ញុំ​ឯ​ណេះ​ទេ​ដែល​ចង់​​បាន​មិន​ចេះ​ឆ្អែត​ឆ្អន់។ បើ​ខ្ញុំ​វិញ ខ្ញុំ​ចាត់​ការ​អា​តូចៗ​មាន​កំឡាំង​ហើយ សល់​ប៉ុន្មាន​ខ្ញុំ​​ទៅ​​ហៅ​​ឡាន​​មក​​លួច​​ដឹក​​យក​​ទៅ​ផ្សារ​លក់​ទាំង​អស់ណឹង។

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/07/2011

ត្រឹម​តែ​មួយ​ចំអែត​ក្រពះ​សោះ គាត់​គិត​តែ​សំលឹង​​រក​ធំ​អើយ​ធំ ទី​បំផុត​តូច​ក៏​អត់ ធំ​ក៏​អត់​ អត់​ទាំង​ជីវិត​រស់នៅ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: