jump to navigation

Repost៖ និទាន​កំសាន្ដ “ស្តេច និង ក្មេង​គង្វាលគោ​” 31/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
trackback

នៅ ​នគរ​មួយ​មាន​ស្ដេច​មួយ​អង្គ​ ជា​អ្នក​គ្រប់​គ្រង​អស់​ នូវ​ប្រជារាស្ត្រ​ទាំង​​ពួង​ព្រះ​​អង្គ​មាន សត្វ​សេះ ដ៏​សែន​លឿន​មួយ​ដែល​ជា​យាន​ ជំនិះ​ ព្រះអង្គ​ចូល ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត​ខ្លាំង​ណាស់។​ មាន​វេលា​ថ្ងៃ មួយ​ព្រះអង្គ​សំរេច​ចិត្ត​ ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្នុង ព្រៃ​ ​ជ្រៅ​ដែល​មាន​​អស់​នាម៉ឺន​មន្ត្រី​ និង អាមាត្យ​ជា​ច្រើន​រួម​ដំណើរ​ជាមួយ​ផង​ដែរ។ ដោយ​សារ​សេះ របស់​ព្រះអង្គ​ លឿន​ ជាង​​សេះ​​របស់​អស់​អ្នក​ផង វា​បាន​នាំ​ព្រះអង្គ​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ បាត់​ទៅ។

ជាមួយ ​នឹង​ទេសភាព​ដ៏​ស្រស់​ត្រកាល​ ក្នុង​ព្រៃ​នោះ ធ្វើ​អោយ​ព្រះអង្គ​ភ្លេច​អស់​ អ្នក​រួម​ដំណើរ​ទាំង​ឡាយ​ហើយ​ព្រះអង្គ​ក៏​មិន​ បាន​គិត​រង់ចាំ​ពួក គេ​ដែរ។ រហូត​ដល់​វេលា​ល្ងាច​ ជា​ពេល​វេលា​ត្រូវ​ត្រលប់​ទៅ ​ព្រះរាជវាំង​វិញ ព្រះអង្គ​វង្វេង​ផ្លូវ​ហើយ ព្រះអង្គ​ក៏​ពុំ​អាច​ស្វែង​រក​​អ្នក​រួម​ដំណើរ​ ជាមួយ ឃើញ​ទាល់​តែ​សោះ។ កំពុង ​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម​ស្រាប់​តែ​ព្រះអង្គ​ជួប​នឹង​ក្មេង​គង្វាល​គោ​ ម្នាក់​ ព្រះអង្គ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ហើយ​ក៏​ស្រែក​សួរ​ទៅ​ក្មេង​នោះ​ថា៖

-ស្ដេច៖ នែ,តើ​ឯង​ធ្លាប់​លឺ​គេ​និយាយ​អំពី​រូប​រាង​​​ និង មុខ​មាត់​ស្ដេច​របស់​ឯង​ទេ?
-ក្មេង​គង្វាលគោ៖ ទេ,ខ្ញុំ​មិន​ធ្លាប់​លឺ​ទេ។
-ស្ដេច៖ តើ​ឯង​ស្គាល់​ស្ដេច​របស់​ឯង​ទេ?
-ក្មេង​គង្វាលគោ៖ ទេ,ខ្ញុំ​អត់​ស្គាល់​ទេ។
-ស្ដេច៖ តើ​ឯង​ចង់​ស្គាល់​ស្ដេច​នោះ​ទេ?
-ក្មេង​គង្វាលគោ៖ បាទ,ខ្ញុំ​ចង់​ខ្លាំង​ណាស់។
-ស្ដេច៖ តើ​ឯង​ស្គាល់​ព្រះរាជវាំង​ និង ផ្លូវ​ទៅ​កាន់​ទីនោះ​ទេ?
-ក្មេង​គង្វាលគោ៖ បាទ,ខ្ញុំ​ស្គាល់​ច្បាស់​ណាស់។
-ស្ដេច៖ ដូច្នេះ​ឡើង​លើ​ខ្នង​សេះ​មក យើង​នឹង​នាំ​ឯង​ទៅ​​​​​​​​​​​​​ ហើយ​ឯង​នឹង​ស្គាល់​ស្ដេច។

និយាយ ​ពី​អស់​នាម៉ឺន​មន្ត្រី​ និង អាមាត្យ ដោយ​ស្វែង​រក​ព្រះអង្គ​ក្នុង​ព្រៃ​មិន​ឃើញ​ពួក​គេ​បាន​ត្រឡប់​មក​ ព្រះរាជវាំង​វិញ ដោយ​ក្តី​បារម្ភ និង ទុក្ខ​ព្រួយ​ពន់​ពេក​ក្រៃ។វេលា​ល្ងាច​ថ្ងៃ​រៀប​អស្ដង្គត​ ព្រះអង្គ និង ក្មេង​គង្វាល​គោ បាន​មក​ដល់​ព្រះរាជវាំង​ល្មម។

ដោយ​អំណាច​ជា​ស្ដេច​នៃ​ផែនដី ពេល​ព្រះអង្គ​ចុះ​ពី​លើ​ខ្នង​សេះ​ ហើយ​ដើរ​ចូល​ទៅ​ក្នុង​ព្រះរាជវាំង​​ជា​មួយ​ក្មេង​គង្វាល​គោ មនុស្ស​ទាំង​អស់​​​ ទាំង​គ្រប់​សព្វ​នាម៉ឺន​មន្ត្រី​អ្នក​មុខ​អ្នក​ការ និង​ អាមាត្យ​​​​​​ ត្រូវ​ក្រាប​ថ្វាយ​បង្គំ និង អោន​មុខ​ចុះ​​ដើម្បី​ទទួល​ស្វាគមន៍​ចំពោះ​ដំណើរ​​វិល​ត្រលប់​របស់​ព្រះអង្គ លើក​លែង​តែ​ក្មេង​គង្វាល​គោ​ម្នាក់​គត់​​ដែល​ដើរ​ស្មើ​ស្មា​ជាមួយ ព្រះអង្គ។

ពួក​គេ​ទាំងពីរ​នាក់​ឡើង​អង្គុយ​លើ​ព្រះរាជបល័្លង្ក​ជាមួយ​គ្នា​ ពេល​នោះ​ព្រះអង្គ​សួរ​ទៅ​ក្មេង គង្វាល​គោ​ថា​៖

-ស្តេច៖ នែ,តើ​ពេល​នេះ​ឯង​ដឹង​ហើយ​ឬ​នៅ​អ្នក​ណា​គឺ​ជា​ស្តេច?
-ក្មេងគង្វាលគោ៖ បើ​មិន​មែន​ “បងឯង” គឺ “ខ្ញុំ” ៕៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: