jump to navigation

Repost៖ ប្រុស​ៗ​ប្រយ័ត្ន​ឆ្អិន​ពង​ស្វាស​ដោយ​មិន​ដឹង​ខ្លួន! 03/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , ,
trackback

ក្នុង ​ការ​សិក្សា​ថ្មី​មួយរបស់ Yefim Sheynkin និង សហសេវិក​​របស់​គាត់​​ដែល​ជា​​​បស្សាវវិទូ​ (អ្នក​​សិក្សា​អំពី​​អវៈយវៈ​ភេទ​របស់​មនុស្ស​ប្រុស)​  នៃ​មហា​វិទ្យាល័យ Stony Brook University នៅ​ទីក្រុ​ង​ញូយ៉ក​បាន​អោយ​ដឹង​ថា ការ​ដែល​ប្រុស​ៗ​ដែល​ប្រើ​កំព្យួទ័រ​យួរ​ដៃ (Laptop) ដោយ​ដាក់​លើ​ជើង​ទាំង​ពីរ​របស់​ពួក​គេ​ទ្រ​កំព្យួទ័រ​យួរ​ដៃ​នោះ វាមាន​ផល​ប៉ះពាល់​អាក្រក់ ដល់​ពង​ស្វាស​ ដោយ​សារ​តែ​កំដៅ​ងំ និង រយៈពេលយូរ​។ វា​ក៏​មាន​ផល​ប៉ះពាល់​ដល់​ការ​មាន​កូន​ផង​ដែរ។

អ្នក ​វិទ្យាសាស្ត្រ​បាន​ណែនាំ​ថា​គួរ​តែ​ដាក់​កំព្យួទ័រ​យួរ​ដៃ​នៅ​លើ​តុ រឺ នៅ​លើ​ពូក​​ក្នុងពេ​ល​ដែល​អ្នក​ប្រើ​វា។ តែ​ប្រសិន​បើ​អ្នក​មិន​អាច​ជៀស​ផុត​ពី​ការ​ដាក់​វា​នៅ​លើ​ភ្លៅ​​របស់​អ្នកទេ យ៉ាង​ហោច​ណាស់​អ្នក​ត្រូវ​តែ​លើក​ជង្គង់​ម្ខាង​របស់​អ្នក​ឡើង ព្រោះ​ការ​ដាក់​ជើង​ទាំង​ពីរ របស់​អ្នក​ទន្ទឹម​គ្នា​ដូច​ជា​ការ​បន្ថែម​កំដៅ ​មួយ​អញ្ចឹង។ ក្នុង​ការ​ប្រើ​របស់​ផ្សេង​ៗ​ជា​ទ្រនាប់​ដូច​ជា​សៀវភៅ​ រឺ អាវ​ក៏​នៅ​តែ​មិន​អាច​ជួយ​សំរាល​បាន​ដែរ។

ចូរ ​កុំ​ភ្លេច​ “គន្ធែក​ជើង” អោយ​បាន​ទូលាយ​ រឺ កុំ​ដាក់​វា​លើ​ភ្លៅ​តែ​ម្តង បើ​មិន​ដូច្នេះ​ទេ​ប្រហែល​ជា​អ្នក​ត្រូវ​ទិញ​បន្លែ ម្រិច ក្រូចឆ្មា សំរាប់​អាហារ​ពេល​ល្ងាច​ ជប់លៀង​ពង​ស្វាស​ទាំង​គូ​របស់​អ្នក​ជា​មិន​ខាន។ ជា​យោបល​ប្រសិន​ជា​អ្នក​ជប់​លៀង​អារហារ​ពេល​ល្ងាច បែប​នោះ​មែន ខ្ញុំ​សូម​ណែនាំ​ទិញ​ស្រា​ក្រហម​មក​ផង​ដើម្បី​កាត់​បន្ថយ​រស​ជាតិ​ឆ្អាប​ និង ក្លិន​ឆ្អេះ៕៚

Related Articles

មតិ»

1. សុផាត - 03/08/2011

កុំយិយចឹង ញ៉ុមភ័យណាស់ 😮

2. វិចូច - 03/08/2011

ខ្ញុំ​មិន​ដែល​ធ្វើ​ចឹង​ផង! 😀

3. បាត់ដំបង - 03/08/2011

ហាហា គិតមិចទៅបើខ្ញុំដាក់ចឹងរាលថ្ងៃ :S

4. សំបុកអាយធី - 03/08/2011

ហេងវិញ! ញ៉ុមយូរៗម្តង!

5. ប្រុញ - 04/08/2011

ញ៉ុមបានដាក់ទែម៉ូម៉ែត្រសំរាប់កុងត្រូលវាហើយ

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/08/2011

ប្រយ័ត្ន​ឆ្អិន​ជ្រុល​ញ៉ាំ​អត់​សូវ​ឆ្ងាញ់​ទេ 😆

7. ក្មេងស្រែ - 04/08/2011

ទិញ​អាំង​សូរ៉ង់​ទុក​សិន​!

8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/08/2011

មាន​ធានារ៉ាប់រង​សំរាប់​នោះ​ដែរ? 😆

ក្មេងស្រែ - 04/08/2011

ចាំប្រាប់ Infinity Insurance អោយ​បង្កើត​ថ្មី​១!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/08/2011

ធានា​រ៉ាប់រង​ហ្នឹង​បើ​ខូចខាត​គេ​សង​ជា​លុយ រឺ សង​ជា​របស់​​ថ្មី​អោយ​វិញ?

ក្មេងស្រែ - 04/08/2011

ជាលុយ​ផង ជា​របស់​ផង ។ ជារបស់ តែ​ជ័រ យក​ទេ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/08/2011

អត់​ទេ​បើសិ​ន​ជា​ឆ្អិន​ខ្លោច​ខូច​អស់ ទៅសំលាប់​ខ្លួន​ចោល​ហើយ ព្រោះរស់នៅ​លែង​មាន​ន័យ​អ្វី​ទាំង​អស់ 😆

ក្មេងស្រែ - 05/08/2011

ហេសហេសហេស


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: