Repost៖ ម្ចាស់ក្សត្រី “យូ ណា” 04/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានកីឡា, ព័ត៌មានអន្តរជាតិ.Tags: កីឡា, ចំណេះដឹងទូទៅ, Brian Orser, Ice Skating, Kim Yu-Na, Mao Asada, Sports
trackback
នេះជាអត្ថបទមួយ ដែលខ្ញុំសរសេរជាច្រើនខែកន្លងហើយ តែមិនបានចុះផ្សាយនៅទីនេះ។នៅប្រទេសកូរ៉េខាងត្បូងគេហៅនាងថា “ម្ចាស់ក្សត្រី យូណា” ប៉ុន្តែឈ្មោះពិតរបស់នាងគឺ “គីម យូ ណា” នាងជាកីឡាការនីជិះស្គីរាំរំអិលលើទឹកកក (Women’s Figure Skating)។ គីម យូ ណា ទទួលបានចំនាត់ថ្នាក់ល្អបំផុតនៃកីឡាអូឡាំពិករដូវរងារសំរាប់ ឆ្នាំ ២០១០ ដែលប្រព្រឹត្តឡើងនៅប្រទេសកាណាដានាពេលដើមឆ្នាំ ២០១០ នេះហើយនាងជាមនុស្សតែម្នាក់គត់ ដែលនាំយកមេដាយមាសផ្នែកកីឡានេះលើកដំបូងបង្អស់ ទៅកាន់ប្រទេសកំណើតរបស់នាង។
ទោះបីជាវាគ្រាន់ តែជាផ្នែកមួយនៃកីឡាក្តី ប៉ុន្តែវានៅតែជាមោទនភាពដ៏ធំធេងរបស់ប្រទេសកូរ៉េខាងត្បូងដែល ធ្វើអោយប្រទេសនេះមានមុខមាត់ស្រស់បស់ថែមមួយកំរិត ទៀតចំពោះ ពិភពលោកទាំងមូលដោយសារទេពកោសល្យល្អឥតខ្ចោះនៃក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់នេះ ដែលសូម្បីតែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ក៏ត្រូវអត់ងងុយរង់ចាំមើលការសំដែងរបស់នាងដែរ។
(១)
“Yu Na Kim” មកពីប្រទេសកូរ៉េខាងត្បូងបានមេដាយមាស (Gold medal)
(២)
“Mao Asada” មកពីប្រទេសជប៉ុនបានមេដាយប្រាក់ (Silver medal)
(៣)
“Jonnie Rochette” មកពីប្រទេសកាណាដាបានមេដាយសំរិទ្ធ (Bronze medal)
ប្រវត្តរូបសង្ខេបរបស់ “យូ ណា គីម”
ថ្ងៃខែឆ្នាំកំណើត ៥-សីហា-១៩៩០
ទីកន្លែងកំណើត ប៊ុចចែន (Bucheon) ជីអែងហ្គ្រ៊ី (GyeongGi)
ប្រភេទឈាម អូ
កំពស់ ១៦៤ សម
ទំងន់ ៤៧ គក
ចំណង់ចំណូលចិត្ត លេងអ៊ីនធើណេត និង ស្តាប់ចំរៀង
ឈ្មោះគ្រូបង្ហាត់ ប្រាយអឺន អរសឺរ (Brian Orser)
Related Articles
- Figure skating champ Kim and coach Orser part ways (ctv.ca)
- Kim Yu-Na splits with Canadian coach (canada.com)
- Orser ‘shocked’ by split with skating champ (ctv.ca)
បានមើលដែរតើពេលនោះ បានលេខ ១ ពិតជាអស្ចារ្យមែន! ចំពោះប្រទេសអាស៊ីតូចតាច ហើយមិនសូវមានទឹកកកដូចគេ ។