jump to navigation

Hosni Mubarak កំពុង​ត្រូវ​បាន​គេ​នាំ​មក​កាត់ទោស 04/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

Honsi Mubarak ជា​អ្នក​ដឹកនាំ​ប្រទេស​អេហ្សីប​ផ្ដាច់​ការ ក្រាញ់​ននៀល​នឹង​អំណាច​ជិត​ ៣០ ឆ្នាំ​ បក្ខពួក​និយម​​ដឹកនាំ​ប្រទេស​រីកចម្រើន​តែ​ក្រុម​គ្រួសារ​ និង មិត្តភ័ក្ដិ​របស់​ខ្លួន​ប៉ុន្មាន​ក្រុម​នោះ អីឡូវ​នេះ​ត្រូវ​បាន​គេ​ឃើញ​មុខ​នៅ​ក្នុង​ទ្រុង​​ ដែល​គេ​នាំ​យក​មក​កាត់​ទោស​ហើយ។ គាត់​ជា​បុរស​ខ្លាំង​ម្នាក់​ ដែល​មិន​ញញើត​ដៃ​នឹង​សំលាប់​ប្រជាជន​ខ្លួន​ឯង​នោះ គាត់​​​ត្រូវ​បាន​ប្រជាជន​ងើប​ឡើង​បះបោរ​ទម្លាក់​ពី​អំណាច​នា​ពេល​កន្លង​ទៅ​។

នេះ​វា​គួរ​ជា​ឧទាហរណ៍​មួយ​សំរាប់​អ្នក​ដឹកនាំ​ប្រទេស​ទាំង​ឡាយ រួម​ទាំង​អ្នក​ដឹកនាំ​ខ្មែរ​ផង ដែរ ថា​គួរ​ប្រព្រឹត្ត​ខ្លួន​បែប​ណា អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​វា​កំពុង​តែ​ដេញ​តាម​ពី​ក្រោយ​ខ្នង នៅ​ពេល​មួយ​វា​នឹង​តាម​ទាន់​ហើយ​អោយ​ផល​ទៅ​អ្នក​វិញ​ជា​មិន​ខាន។ នៅ​ពេល​ដែល​គេ​គ្រប់​គ្នា​អង្វរ​តែ​អ្នក​មិន​ស្ដាប់ អ្នក​គ្មាន​ចិត្ត​ត្រាប្រណី វា​គង់​តែ​ដល់​ពេល​មួយ​ដែល​​អ្វី​ៗ​វា​លើស​ពី​ការ​អត់​ទ្រាំ ពេល​នោះ​ហើយ​គេ​នឹង​លែង​អង្វរ​អ្នក​ទៀត គេ​លែង​ខ្លាច​ស្លាប់​ ​គេ​នឹង​បញ្ចប់​ភាព​ឃោរឃៅ​របស់​អ្នក​ដោយ​វិធី​ណាមួយ គេ​នឹង​ប្រមូល​យក​មក​វិញ នូវ​​អ្វី​ដែល​អ្នក​ជំពាក់​ទាំង​អស់ សូម្បី​តែ​កៅអី​អង្គុយ​ ​តុ​ញ៉ាំ​បាយ​ក្នុង​ផ្ទះ​របស់​អ្នក​ ក៏​គេ​មិន​ទុក​អោយ​ដែរ។

នៅ​ពេល​ដែល​អ្នក​អាក្រក់​ហួសហេតុ​បែប​នេះ តើ​ថ្ងៃ​អនាគត​អ្នក​ និង គ្រួសារ​​ដ៏​មហា​ធំ​របស់​អ្នក​រស់នៅ​បែប​ណា? នៅ​ពេល​អំណាច​របស់​អ្នក​ត្រូវ​រលាយ​ តើ​ប្រពន្ធ កូន ចៅ របស់​អ្នក​ហ៊ាន​ទៅ​ផ្សារ​ទិញ​ម្ហូប រឺ ដើរ​លេង​នៅ​មុខ​វាំង​មើល​គេ​​នេសាទ​ត្រី​ដែរ​​ទេ? បើ​សិន​ជា​ពួក​គេ​ហ៊ាន ចុះ​អ្នក​ដែល​ធ្លាប់​រងគ្រោះ រឺ គ្រួសារ​របស់​គេ​ធ្លាប់​រងគ្រោះ​ដោយសារ​អ្នក តើ​គេ​​អាច​ទប់​កំហឹង​ដែល​ឆេះ​ងំ​សន្ធោ​សន្ធៅ​​ ក្នុង​ចិត្ត​របស់​គេ​ជា​យូរ​មក​ហើយ​នោះ​បាន​ទេ?

សូម​គិត​ម្ដង​ទៀត កុំ​គិត​គ្រាន់​តែ​ថ្ងៃ​នេះ​ប្រសិន​ជា​អ្នក​ពិត​ជា​ស្រលាញ់​ ប្រពន្ធ កូន ចៅមែន​!

Related articles

មតិ»

1. ពត៌មានទូរស័ព្ទ - 05/08/2011

មិនដឹងពេលណាដល់វេនសម្តេចទេ ហេហេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: