jump to navigation

នាយករដ្ឋមន្រ្ដី​ថៃ​ចុះ​ចេញ​ពី​តំណែង​ក្រោយ​ចាញ់​ឆ្នោត​ 05/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

ដោយ​វិទ្យុ​អូស្ត្រាលី

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក Abhisit Vejjajiva នាយក​រដ្ឋមន្ត្រី​អស់​អាណត្តិ​របស់​ថៃ បាន​ថ្លែង​សុន្ទរ​កថា ជូន​ចំពោះ​ប្រជា​ជាតិ​ថៃ​ក្នុង​ពេល​ដែល​លោក​ចេញ​ពី​តំណែង ដោយលោក​បាន​ផ្ដល់​នូវ​ការ​ធានា​នូវ​ដំណើរ​ការ​នៃ​ការ​ផ្លាស់​ប្ដូរ​ រដ្ឋាភិបាល​ដោយ​រលូន។

លោក Abhisit បាន​ថ្លែង​ក្នុង​កម្មវិធី​ផ្សាយ​ពិសេស​ទូទាំង​ប្រទេស ថា រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន​នៅ​ក្នុង​វិស័យ​សេដ្ឋ​ កិច្ច សង្គម​កិច្ច និង​សន្តិ​សុខ ដោយ​បាន​រៀប​ចំ​ត្រួស​ត្រាយ​ផ្លូវ​ទុក​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​អាច​ ដឹកនាំ​ប្រទេស​បន្ត បាន​ដោយ រលូន។

ចំពោះ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា​ដែល​កំពុង​កើត​មាន លោក Abhisit បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ល្អ​អស់​ពី​លទ្ធភាព ហើយ​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​ការពារ​ជំហរ​របស់​ប្រទេស​ថៃ។

លោក Abhisit ក៏​បាន​សង្ឃឹម​ថា រដ្ឋាភិបាល​បន្ទាប់​ នឹង​ធ្វើ​ឲ្យ​មាន​ឯកភាព​ជាតិ​ឡើង វិញ​នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ថៃ និង​ដោះស្រាយ​ចេញ​នូវ​បញ្ហា​នានា​ដែល ប្រទេស​ជាតិ​កំពុង ជួប​ប្រទះ។

លោក Abhisit ដែល​មាន​អាយុ ៤៧​ឆ្នាំ បាន​លា​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់​ពី​គណបក្ស​របស់​លោក បាន​ចាញ់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​កាល​ពី​ខែ​មុន​នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​គេ​បោះ​ឆ្នោត​ឡើង​វិញ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​ គណបក្ស​លោក ដែល​នឹង​ក្លាយ​ទៅ​ជា​បក្ស​ប្រឆាំង​៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: