jump to navigation

Repost៖ លាហើយ​ភូមិ​ខ្ញុំ – Good Bye My Village 06/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , ,
trackback

កាល​ពី​ដប់​ឆ្នាំ​មុន​ នាង​ខ្ញុំ​បាន​ចាកចេញ​ពី​ភូមិ​កំណើត​ មក​ធ្វើ​ជា​កម្មករ​រោងចក្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ប៉ុន្មាន​ឆ្នាំ​ដំបូង​ខ្ញុំ​ទទួល​បាន​ប្រាក់​ខែ​តិចតួច​ស្តួតស្តើង​​ស្ទើរ​តែ​រស់​មិន​បាន។ ពេល​រដូវ​ចូលឆ្នាំ និង បុណ្យ​ភ្ជុំបិណ្ឌ​មក​ដល់​ខ្ញុំ​តែងតែ​ទៅ​ភូមិ​កំណើត​វិញ ដើម្បី​បាន​ជួប​ឪពុក​ម្ដាយ និង បង​ប្អូន ដោយ​សារ​តែ​​មិន​មាន​ប្រាក់​អាច​សន្សំ​បាន​នាង​ខ្ញុំ​មិន​មាន​សំលៀកបំពាក់​ស្អាត​បាត​ស្លៀក​ដូច​កូនស្រី​អ្នក​ផ្សេង​ទៀត ក្នុង​ភូមិ​ដែល​មក​រៀន និង ធ្វើ​ការងារ​ល្អ​ៗ​នៅ​ទីក្រុង​ភ្នំពេញ​​ដែរ​នោះ​ទេ។ នាង​ខ្ញុំ​ស្ទើរ​តែ​មិន​ហ៊ាន​ដើរ​កាត់​ភូមិ​ដើម្បី​ទៅ​វត្ត​ចូល​រួម​ពិធី​បុណ្យ​ចូលឆ្នាំ និង បុណ្យ​ភ្ជុំបិណ្ឌ​ជាមួយ​ស្រី​ៗ​ផ្សេង​ នេះ​មិន​មែន​ព្រោះ​តែ​សំលៀកបំពាក់​ខ្ញុំ​មិន​ឆើតឆាយ​ដូច​គេ​នោះ​ទេ មូលហេតុ​ពិត​ប្រាកដ​ព្រោះ​តែ​ខ្ញុំ​មិន​ចង់​លឺ ពាក្យ​មនុស្ស​ចាស់​ប្រុស​ស្រី​ក្នុង​ភូមិ​នោះ​សំលឹង​មើល​មក​ខ្ញុំ​ ហើយ​និយាយ​ថា “មី​នេះ​នៅ​តែ​រហាម”។

ការ​ស្ដាប់​លឺ​ពាក្យ​អស់​ទាំង​នោះ​ ធ្វើ​អោយ​នាង​ខ្ញុំ​ឈឺចាប់​ក្នុង​ចិត្ត​ជា​ខ្លាំង​ដោយ​សារ​សំដី ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ពិសពុល​បែប​នេះ នាង​ខ្ញុំ​បាន​សច្ចា​ក្នុង​ចិត្ត​ថា​នឹង​ខំប្រឹង​ធ្វើ ការ​អោយ​បាន​ច្រើន​ជាង​មុន​ដើម្បី​រក​លុយ​អោយ​បាន​ច្រើន​ទិញ​ខោអាវ​ទាន់​សម័យ​ និង ផ្ដល់​លុយ​អោយ​ឪពុក​ម្ដាយ​ខ្ញុំ​ខ្លះ​ ដើម្បី​អោយ​ពួក​គាត់​ទិញ​របស់​របរ​ផ្សេង​ៗ​ជា​តំរូវការ​ក្នុង​កសិកម្ម​របស់​ពួក​គាត់ ហើយ​មួយ​វិញ​ទៀត​គឺ​មិន​ចង់​អោយ​អ្នក​ភូមិ​ទាំង​នោះ​និយាយ​ថា​ “ពួក​មី​អស់​ហ្នឹង​រហាម​រក​តែ​បាយ​ស៊ី​គ្មាន” ទៀត។

ការ​ព្យាយាម​នឹង​ការងារ​របស់​ខ្ញុំ​មិន​អត់​ប្រយោជន៍​នោះ​ទេ ខ្ញុំ​បាន​ឡើង​ឋានៈ​ខ្ពស់​ជាង​មុន ប្រាក់​ខែ​ច្រើន​ជាង​មុន និង បូក​នឹង​លុយ​ដែល​នាង​ខ្ញុំ​ធ្វើ​ការ​ថែម​ម៉ោង​គឺ​បាន​ច្រើន​គួរ​សម​អាច​ទិញ​ខោអាវ​ល្អ​ជាង​មុន និង ផ្ញើ​មួយ​ចំនួន​ដល់​ឪពុក​ម្ដាយ។ នៅ​ឆ្នាំ ២០០៥ នៅ​រដូវ​ចូល​ឆ្នាំ​​ ត្បិត​តែ​ខ្ញុំ​មាន​អាយុ​កាន់​តែ​ច្រើន​ក្តី តែ​ដោយ​សំលៀកបំពាក់​ស្អាត​បាត​ជាង​មុន​ ខ្ញុំ​ហ៊ាន​ដើរ​តាម​ផ្លូវ​ទៅ​វត្ត​ម្ដង​ទៀត តែ​ព្រះ​ជា​ម្ចាស់​អើយ​ ដើរ​តាម​ផ្លូវ​ខ្ញុំ​លឺ​ពាក្យ​យ៉ាង​ច្រើន​ចេញ​ពី​មាត់​អ្នក​ភូមិ​ដែល​ជាទី​កំណើត​របស់​ខ្ញុំ ខ្ញុំ​ស្ទើរ​តែ​ទន់​ជង្គង់​ដួល​លុត​ទៅ​នឹង​ដី​ “មី​ហ្នឹង​បាន​ខោអាវ​ហ៊ឺហា​អញ្ចឹង​បើ​វា​មិន​ធ្វើ​​ស្រី​ខូច”។ ខ្ញុំ​យក​ដៃ​ខ្ទប់​មុខ​របស់​ខ្ញុំ​ទ្រហោ​យំ​រត់​មក​ផ្ទះ​វិញ ហើយ​ក៏​បន្ត​ដំណើរ​ត្រលប់​មក​រោងចក្រ​នៅ ថ្ងៃ​នោះ​ដែរ។

ភូមិ​កំណើត​ខ្ញុំ​អើយ ភូមិ​ដែល​ខ្ញុំ​តែងតែ​នឹក​រាល់ថ្ងៃ ភូមិ​ដែល​ខ្ញុំ​រស់នៅ​រហូត​ដល់​ពេញ​វ័យ​ក្រមុំ​ ភូមិ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​រៀន​ ប្រលែង​គ្នា​លេង​ ឃ្វាល​គោ​ក្របី ច្រូតស្មៅ​ក្នុង​ចម្ការ​ពោត ហេតុអ្វី​ភូមិ​អ្នក​ប្រែ​ក្លាយ​ទៅ​ជា​ជន​កំណាច គ្មាន​ព្រហ្មវិហារ​ធម៌​យ៉ាង​ដូច្នេះ។ អ្នក​ភូមិ​ខ្ញុំ​អើយ អ្នក​មិន​គិត​ថា​បើ​សិន​រឿង​នោះ​ជា​រឿង​ពិត ខ្ញុំ​លក់ខ្លួន​ប្រាណ ដើម្បី​បាន​សំលៀកបំពាក់​ល្អ បាន​លុយ​ផ្ញើ​ទៅ​ផ្ទះ វា​រិត​​តែ​គួរ​អោយ​អាណិត​ទេ​ឬ? ចាប់​តាំង​ពី​ឆ្នាំ ២០០៥ រហូត​ដល់​ថ្ងៃ​នេះ​ខ្ញុំ​មិន​ដែល​ត្រលប់​ទៅ​ភូមិ​នោះ​វិញ​ទេ។

លាហើយ​ភូមិ​ខ្ញុំ លា​ហើយ លា​រហូត លា​គ្មាន​ថ្ងៃ​ជួប​ទៀត

Related Articles

មតិ»

1. ក្រេហ្ស៊ី - 06/08/2011

ហ៊ឹស! មិន​ដឹង​ជា​យ៉ាង​ម៉េច? ខ្មែរ​យើង​មួយ​ចំនួន​នៅ​តាម​ទីក្រុង ស្រុក​ស្រែ​ស្រុក​ចំការ ទៅ​វត្ត​ទៅ​វ៉ា​សឹង​តែ​រាល់​សីល តែ​មិន​ចោល​អា​គំនិត​មើល​ងាយ​គេ​សោះ។ យ៉ាង​ម៉េច? ក្រណឹង​មិនមែន​មនុស្ស​ហ្អី? សូម្បី​តែ​ខ្ញុំ​រើស​អេត​ចាយ ក៏​ជា​មនុស្ស​មាន​ប្រយោជន៍​ម្នាក់​ដែរ​សម្រាប់​សង្គម ដូចជា​ ជួយ​សម្អាត​បរិស្ថាន ជួយ​សន្សំ​សំចៃ​ធនធាន​របស់​ប្រទេស​ជាតិ។ល។ និង​។ល។ កុំ​សម្ភារៈ​និយម​ជ្រុល​ពេក​បង​ប្អូន​ខ្មែរ​អើយ!

2. ហនុមាន - 07/08/2011

អីក៏កំសត់មេស ? ណោះហើយកុំតូចចិត្តអី គ្មានអ្នកណាស្គាល់ខ្លួនយើងជាងយើងរ៉េ អោយគេនិយាយចុះ ។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/08/2011

សង្គម​ស្រុក​យើង​ពោរពេញ​ដោយ​ការ​ច្រណែន​ឈ្នានីស បណ្តុះបង្អាប់​អ្នក​ទន់ទាប​ជាង​ខ្លួន តែ​កាន់​ពង​ពួក​អ្នក​ធំ​អោយ​នោម នេះ​ជា​ភាព​ចង្រៃ​មួយ​ដែល​តែងតែ​រាតត្បាត​ក្នុង​សង្គម​នេះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ បញ្ហា​ប្រទេស​ជាតិ​ក្រឡាប់​ចាក់​ក៏​ដោយសារ​តែ​វប្បធម៌​ដ៏​អន់ថយ​នេះ​ដែរ តាម​ប្រវត្តិសាស្ត្រ​ពួក​ស្ដេច​វាយ​សំលាប់​គ្នា​ដណ្ដើម​អំណាច ម្ដង​ទៅ​ពឹង​យួន​ ម្ដង​ទៅ​ពឹង​​សៀម រហូត​ដល់​ដី​សល់​ប៉ុន​កូន​ដៃ។ ភាព​ចង្រៃ​នៅ​តែ​បន្ត​ដំណើរ​ក្នុង​សង្គម​នេះ​យ៉ាង​អង់អាច​។

ហនុមាន - 07/08/2011

បាទ មិនខុសរ៉េ នេះជាអំពើមួយដែលខ្មែរគ្រប់រូបចងចាំមិនភ្លេច ! បាទ ខ្ញុំខ្មែរដែរតើ មិនបាច់និយាយក៏ខ្ញុំអាចស្កាត់យល់បានដែរ បាទ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/08/2011

ស្រួល​និយាយ​អោយ​យល់​ទេ​អំពី​វប្បធម៌​មួយ​នេះ​ជាមួយ​ខ្មែរ​គ្នា​យើង ព្រោះ​គ្រាន់តែ​ក្រលេក​មើល​ចំនុច​នេះ​ភ្លាម​យើង​គ្រប់​គ្នា​សុទ្ធ​តែ​​ដឹង​នេះ​ “នេះ​ហើយ​គឺ​ខ្មែរ”។

អរគុណ​បងប្រុស​ចូល​មក​ទីនេះ សុខ​សប្បាយ​ទេ? ខាន​ជួប​គ្នា​មួយ​រយៈ​ហើយ។

ហនុមាន - 07/08/2011

បាទ អរគុណ សុខសប្បាយជាធម្មតារ៉េ អរគុណ ។ បាទពិតណាស់ ប៉ុន្មានខែហ្នឹង រវល់ការងារពេក ។ ខ្ញុំជាកម្មករគេ ពិតជាលំបាកបន្តិចហើយ ។ ចុះ ស្រុកខ្មែរ ស្នេហ៏ខ្ញុំសុខទុក្ខយ៉ាងណាយ៉ាងណីដែរហ្នឹង ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/08/2011

បាទ​បង​សុខ និង ទុក្ខ​ដើរ​ទន្ទឹម​គ្នា វាសនា​អាក្រក់​ជៀស​មិន​ផុត​ ហើយ​រឿង​អាក្រក់​ដែល​កើត​ឡើង​ម្ដង​រួច​មក​ហើយ​ក្នុង​ជីវិត​យើង វា​បាន​កើត​ឡើង​ម្ដង​​ទៀត។ បង​ប្រហែល​អត់ដឹង​សាច់​រឿង​ពិត​​របស់​ខ្ញុំ​មួយ​នេះ​ទេ សុំ​និយាយ​បញ្ឆិតបញ្ឆៀង​មួយ កុំ​ប្រកាន់​ណា​បង​ 😆

ហនុមាន - 07/08/2011

ត្រូវហើយ ខ្ញុំពិតជាមិនដឹងមែន ។ និយាយមកចុះ ខ្ញុំមិនប្រកែប្រកាន់អីរ៉េ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/08/2011

និយាយ​តែ​ប៉ុណ្ណឹង​បង រឿង​អាក្រក់​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ដល់​ទៅ​ពីរ​ដង 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: