Repost៖ ផលគ្រោះថ្នាក់ចំពោះអ្នកញៀន “អ៊ីនធឺណិត” 06/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព.Tags: កុំព្យួទ័រ, ញៀនអ៊ីនធឺណិត, សុខភាព
trackback
ការ សន្និដ្ឋានរបស់អ្នកចិត្តវិទ្យាបានឱ្យដឹងថា មនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០០ នាក់ គឺជាអ្នកញៀនអ៊ីនធឺណិត ហើយពួកគេនឹងរងផលប៉ះពាល់គ្រោះថ្នាក់ខ្លាំង ចំពោះអារម្មណ៍ក្រៀមក្រំ។ អ៊ីនធឺណិត បានផ្លាស់ប្តូរបែបបទការងារ និង សង្គមរបស់មនុស្សរាប់លាននាក់ប៉ុន្តែការស្រាវជ្រាវចំពោះបញ្ហានេះ គឺវាតិចតួចតែប៉ុណ្ណោះ។ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនមានការបារម្ភពីប្រសិទ្ធិភាពនៃការចំណាយ ពេលច្រើនពេកក្នុងការ ប្រើប្រាស់អ៊ីនធឺណិត ជាពិសេសគឺកុមារ និង យុវវ័យរហូតធ្វើអោយសាធារណជនបន្ទោសគេហទំព័រខ្លះ ពីមូលហេតុនៃការនាំមកជំងឺមហារីក និង ការធ្វើអត្តឃាត។
នៅក្នុងការសិក្សាថ្មីមួយ អ្នកស្រាវជ្រាវមានបំណងស្វែងរកឱ្យឃើញ ថាមនុស្សដែលប្រើប្រាស់អ៊ីធឺណេតច្រើនពេកទំនងនឹងមានភាពមិនសប្បាយ ចិត្តដែរឬទេ? ការសិក្សានេះមានមនុស្សចំនួន ១៣១៩នាក់ដែលបានឆ្លើយតាមប្រព័ន្ធអេឡិកត្រូនិច។ ហើយយោងតាមការឆ្លើយទាំងនោះអ្នកស្រាវជ្រាវបានធ្វើការចាត់ថ្នាក់ មនុស្សចំនួន ១,៣ ភាគរយថាបានញៀនចំពោះការប្រើអ៊ីនធឺណេត។
អ្នកស្រាវជ្រាវបានប្រៀបធៀបអ្នកញៀនជាមួយអ្នកដែលមិនញៀន អាយុ និង ភេទដូចគ្នា។អ្នកញៀនប្រឈមនឹងការពិបាកចិត្តច្រើនជាងដោយសារតែពួក គេចំណាយពេល ច្រើនប្រើគេហទំព័រហ្គេ្រម មើលគេហទំព័រអាសអាភាស រឺ ជជែកលេងកម្សាន្ត។ អ្នកញៀនអ៊ីនធឺណិតភាគច្រើនគឺយុវវ័យតែម្ដង។
នៅក្នុងការសិក្សាអ្នកស្រាវជ្រាវ បានឱ្យនិយមន័យការញៀនអ៊ីនធឺណិតថាជាការ ចំណាយពេលវេលាជាមួយ អ៊ីនធឺណិតយ៉ាងងប់ងុល ដែលរំខានដល់សកម្មភាពប្រចាំថ្ងៃ។ សញ្ញាសំគាល់បីនៃភាពក្រៀមក្រំគឺ មានអារម្មណ៍មិនសប្បាយចិត្ត ស្ទើរគ្រប់ពេលវេលាបាត់បង់ចំណាប់អារម្មណ៍ ទៅលើអ្វីដែលធ្លាប់ចូលចិត្ត ហត់នឿយគ្មានកម្លាំងកំហែង រឺ ក៏មានអារម្មណ៍អស់កម្លាំងខ្លាំង។
មនុស្សកើតរោគក្រៀមក្រំនឹងបង្ហាញសញ្ញាមួយក្នុងចំណោមរោគសញ្ញាទាំង នេះ មានស្ទើរតែរាល់ថ្ងៃ ក្នុងរយៈពេលពីរសប្ដាហ៍។ ប្រសិនបើអ្នកមានអារម្មណ៍ថាខ្លួនឯងមានរោគក្រៀមក្រំ អ្នកគួរទៅជួបអ្នកជំនាញពីគ្រោះយោបល់ ដើម្បីទទួលបានការចោទសួរ និង វាយតម្លៃពីភាពក្រៀមក្រំរបស់អ្នក។
“យោបល់ពីម្ចាស់ប្លុក”
ខ្ញុំគិតថាអ្នកទាំងឡាយដែលងប់ងុលនឹង អ៊ីនធឺណិត ហួសកំរិតរហូតដល់លែងមានសកម្មភាពខាងក្រៅ លែងចំណាយពេលវេលាលេងកីឡាជាមួយមិត្តភ័ក្ដិជាដើម គួរតែផ្លាស់ប្ដូរឥរិយាបថនេះចេញទៅ ព្រោះតាមរយៈការសិក្សាខាងលើ បង្ហាញថាសកម្មភាពនោះមិនមែនជាផ្លូវដើរដែលមានផាសុកភាពនោះទេ៕៚
Related articles
- Is Internet Addiction real? (dmcdavid.wordpress.com)
- South Korean clinic treats web addicts (bbc.co.uk)
- A New Study Asks a Troubling Question: Are We Losing Our Minds?(scholarlykitchen.sspnet.org)
មតិ»
No comments yet — be the first.