jump to navigation

រឿង​ផ្ទាល់​ខ្លួន៖ សំរាក​នៅ​មន្ទីរពេទ្យ 13/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
trackback

នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​សរសេរ​អត្ថបទ​ចេញ​ពី​មន្ទីរពេទ្យ ខ្ញុំ​បាន​គ្រាន់​បើ​បន្តិច​ហើយ ហើយ​នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ជា​មិន​ខាន។ សំណាង​បន្តិច​ដែល​ទីនេះ​នៅ​មាន​អ៊ីនធឺណិត​។ សំរាប់​អ្នក​ជំងឺ បាយ​ និង ភេសជ្ជៈ​បី​ពេល​គេ​ជា​អ្នក​រៀបចំ​អោយ សំលៀក​បំពាក់​បំពាក់ និង អ្វី​គ្រប់​យ៉ាង​គឺ​មិន​ត្រូវ​គិត​លុយ​នោះ​ទេ។ ពិសេស​ទៅ​ទៀត​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ដែល​យើង​អង្គុយ​ញ៉ាំ​ទឹក​តែ​ មាន​ល្បែង​កំសាន្ដ​លេង​ជា​ច្រើន ព្រម​ទាំង ហ្គ្រីតា មួយ​ដែល​ខ្ញុំ​ចូលចិត្ត​យ៉ាង​ខ្លាំង និង រួម​ទាំង​ឌីវីឌី​រឿង​ជា​ច្រើន​គ្រាន់​ទស្សនា​កំសាន្ត ក្នុង​ចំណោម​រឿង​ទាំង​អស់​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​រឿង Crouching Tiger  Hidden Dragon ដែល​ជា​រឿង​របស់​ចិន ដែល​​មាន​តួ​ស្រី​ម្នាក់​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត​នោះ​គឺ Zhang Ziyi យ៉ាង​ហោច​ណាស់​ក៏​ខ្ញុំ​មាន​នាង​កំដរ​ខ្ញុំ​ដែរ​ ហើយ​រឿង​នេះ​ខ្ញុំ​មើល​តាំង​ពី​នៅ​ក្មេង​។

ខ្ញុំ​នឹក​ឃើញ​ដល់​កាល​ពី​ខ្ញុំ​ប្រលង​ជាប់​​បាក់ឌុប​ភ្លាម​ៗ​នៅ​ឆ្នាំ ១៩៩៨ ខ្ញុំ​បាន​ដាក់​ពាក្យ​ប្រលង​ធ្វើ​ជា​គ្រូបង្រៀន​ ពេល​នោះ​ខាង​សាលា​គេ​តម្រូវ​អោយ​គ្រប់​បេក្ខជន​ទាំង​អស់​មាន ភ្ជាប់​មក​ជាមួយ​នឹង​សំបុត្រ​ពិនិត្យ​ឈាម​បញ្ជាក់​ថា​ពួក​គេ​មិន​មាន​ផ្ទុក​ “មេរោគ​អេដស៍”។ ខ្ញុំ​ក៏​បាន​ទៅ​អោយ​គេ​ពិនិត្យ​នឹង​គេ​ដែរ ស្រាប់​ជា​លទ្ធផល​ព្រះ​អើយ​នៅ​ក្រដាស​ដាក់​អក្សរ ក្រហម​យ៉ាង​ច្បាស់​ក្រឡែត​ថា​​ខ្ញុំ​មាន​ផ្ទុក​មេរោគ​អេដស៍ “Positive”។ ខ្ញុំ​យំ​អើយ​សែន​យំ យំ​ទាំង​ក្នុង​ចិត្ត​គិត​មិន​លុះ​ថា​ត្រូវ​ធ្វើ​ដូច​ម្ដេច​ ព្រោះ​ថា​ខ្លួន​មិន​ទាន់​ទាំង​ឆ្លង​កាត់​ជីវិត​នៃ​ការ រួមភេទ​ម្ដង​ណា​ឡើយ ហេតុអ្វី​ឆ្លង​អេដស៍ ព្រោះ​សិស្ស​ទាំង​​នៅ​ វិទ្យាល័យ​កុសុម​ក្នុង​ខេត្ត​ក្រចេះ​ទាំង​អស់​ ​ពួក​គេ​ក៏​អត់​មាន​ប្រព្រឹត្ត​នឹង​អំពើ​នោះ​នៅ​ឡើយ​ដែរ។

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

នៅ​ពេល​បន្ទាប់​មក​ខ្ញុំ​ប្រមូល​លុយ ​ដែល​ខ្លួន​បាន​សន្សំ​បន្តិច​បន្តួច​ ដើម្បី​ធ្វើ​ដំណើរ​មក​ភ្នំពេញ​មក​មន្ទីរ​ពិសោធន៍​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា “ប៉ាស្ទ័រ” ខ្ញុំ​ត្រូវ​ដេក​ចាំ​​លទ្ធផល​ចំនួន​ប្រាំពីរ​ថ្ងៃ​ទើប​ទទួល​បាន។ នៅ​មន្ទីរ​ពិសោធន៍​នោះ​ពួក​គេ​ធ្វើ​ការ​ហ្មត់ចត់​មែន​ទែន ពួក​គេ​មុន​នឹង​បូម​ឈាម​ និង មុន​ពេល​ប្រកាស​លទ្ធផល​ពួក​គេ​សុទ្ធ​តែ​និយាយ​ពិភាក្សា​ លួងលោម ពួក​យើង​ជា​មុន​សិន​។ ជា​លទ្ធផល​ក្រោយ​​រយៈ​ពេល​ប្រាំ​ពីរ​ថ្ងៃ​បាន​បញ្ជាក់​ថា ខ្ញុំ​អត់​មាន​ផ្ទុក​មេរោគ​អេដស៍​ទេ​ ទាំង​ងវគ្គ​ទី​មួយ និង វគ្គ​ទី​ពីរ។

ខ្ញុំ​បាន​ត្រឡប់​ទៅ​ខេត្ត​ក្រចេះ​វិញ ទៅ​ជួប​ជាមួយ​មីង​ដែល​បើក​របរ​រកស៊ី​ពិនិត្យ​ឈាម​នោះ​ ហើយ​ប្រាប់​គាត់​អំពី​លទ្ធផល​ពី​ ប៉ាស័្ទរ​។ គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​គាត់​ថា​គាត់​ទើប​តែ​ពិនិត្យ​ខ្លួន​គាត់​ដែរ​​ ហើយ​វា​ក៏​បង្ហាញ​ថា​គាត់​ក៏​មាន​ផ្ទុក​មេរោគ​ អេដស៍​ ដែរ។ នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​សំរេច​ចិត្ត​ទៅ​មន្ទីរ​ពិសោធន៍​ប៉ាស័្ទរ​ដូច​ខ្ញុំ​ដែរ។

ពេល​ក្រោយ​មក​ទៀត​ខ្ញុំ​ឈឺ​ក្នុង​ពោះ​យ៉ាង​ខ្លាំង ខ្ញុំ​បាន​ទៅ​គ្លីនីក​មួយ​នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​គេ​ប្រើ​ម៉ាស៊ីន​ឆ្លុះ​មើល​ពោះ​ខ្ញុំ​ហើយ គ្រួ​ពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​ខ្ញុំ​ថា​​ខ្ញុំ​អាច រស់​បាន​តែ បី​ ខែ​ប៉ុណ្ណោះ បើ​សិន​ជា​ខ្ញុំ​គ្មាន​លុយ ២៥០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​អា​ច​វះកាត់​នោះ​​​ទេ។ ខ្ញុំ​មក​ស្រុក​កំណើត​នៅ​ខេត្ត​ក្រចេះ​វិញ ខ្ញុំ​យំ​រាល់​ថ្ងៃ ខ្ញុំ​ផ្ដាំ​មនុស្ស​គ្រប់​គ្នា ខ្ញុំ​លុត​ជង្គង់​ចំពោះ​មុខ​ម្ដាយ​ខ្ញុំ​ ហើយ​សុំទោស​ដែល​ខ្ញុំ​គ្មាន​ឱកាស​បាន​សង​គុណ​គាត់​វិញ ខ្ញុំ​ប្រាប់​គាត់​ថា​ពេល​ខ្ញុំ​ស្លាប់​ទៅ​កុំ​ដុត​ខ្ញុំ រឺ កុំ​​កប់​ខ្ញុំ​នៅ​ដី​​ដែល​មាន​ទឹក​លិច​ដល់ ព្រោះ​ខ្ញុំ​អត់​ចង់​ដេក​ក្នុង​ទឹក រឺ ត្រូវ​ភ្លើង​ឆេះ​ឡើង​ខ្មៅ​រលួយ​នោះ​ទេ។ ពេល​វេលា​​កន្លេង​​ទៅ​ បី ខែ​ហើយ​ បី ឆ្នាំ​រួច​ហើយ​ ដប់ ឆ្នាំ​ហើយ​រហូត​ដល់​ថ្ងៃ​នេះ ខ្ញុំ​អត់​ស្លាប់​ទេ។

បាន​លឺ​មួយ​ពាន់​ម្ដង មិន​ស្មើ​បាន​ឃើញ​ម្ដង បាន​ឃើញ​មួយ​ពាន់​ដង មិន​ស្មើ​បាន​ប៉ះ​ពាល់​ម្ដង ហើយ​បាន​លឺ ឃើញ ប៉ះ​ រាប់​ម៉ឺន​ដង​ក៏​មិន​ទាន់​ប្រាកដ​ថា​នោះ​ជា​ការ​​ពិត​នៅ​ឡើយ​ដែរ។

Related articles

មតិ»

1. Long - 13/08/2011

មិនដឹងពេលនោះបងមានអារម្មណ៍យ៉ាងណាទេ? សល់ពេលបីខែ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/08/2011

បង​អត់​ដឹង​ថា​អ្វី​ៗ​ជុំវិញ​ខ្លួន​មាន​ពណ៌​សំបុរ​យ៉ាង​ណា​នោះ​ទេ មិន​ដឹង​រសជាតិ​អី​ទាំង​អស់ ដឹង​តែ​ម៉្យាង​តូច​ចិត្ត និង ទៅ​ជួយ​មនុស្ស​ដែល​ល្អ​ៗ​ហើយ​ចំណាយ​ពេលវេលា​ជាមួយ​ពួក​គេ។

2. ប្រុញ - 13/08/2011

កុំឃែរនឹងសម្តីពេទ្យខ្មែរពេក

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/08/2011

តាម​សម្ដី​ដែល​មិន​ទទួល​ខុស​ត្រូវ​ទាំង​នោះ​ យើង​អាច​ស្លាប់​ដោយសំដី​ពួក​គាត់​ មិនមែន​ដោយសារ​ជំងឺ​ទេ។ មនុស្ស​ទាំង​ភូមិ​សុទ្ធ​តែ​ដឹង​ថា​ខ្ញុំ​សល់​បី​ខែ​ទៀត​ស្លាប់ ហើយ​អ្នក​ខ្លះ​ប្រាប់​កូនចៅ​កុំ​អោយ​មក​ក្បែរ​ខ្ញុំ ព្រោះ​គេ​គិត​ថា​ខ្ញុំ​កើត​អេដស៍។

3. មាន​សង្ឃឹម - 13/08/2011

ជូន​ពរ​ឲ្យ​ឆាប់​ជា​បង​ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/08/2011

បង​មិន​អី​ទេ យ៉ាង​ហោច​ណាស់​បង​មានអូន​នៅ​ជាមួយ បង​គិត​ថាបង​មាន​សំណាង។ អរគុណ​ដែល​នៅ​ក្បែរ​បង​គ្រប់​ពេល​ទោះ​ភ្លៀង​ធំ រឺ មេឃ​ស្រឡះ (នេះ​ជា​ពាក្យ​ដេល​អូន​តែងតែ​និយាយ​ប្រាប់​បង)។

4. lonely - 13/08/2011

bong vary sick ey ke tov? men bong da take care bong will well in comingsoon, have me also take care bong too. worry bong.

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/08/2011

Thanks, Lonely!

5. សុផាត - 13/08/2011

សុខៗរំលឹករឿងចាស់ ឆ្លងមេរោគអេដស៍អីណា មិនមែនគេងពេទ្យដោយសារមានមេរោគអេដស៍ទេហ្អីបងប្រុស :p

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/08/2011

ពេល​ឈឺ​មក​ដេក​ពេទ្យ​ក៏​បាន​ប្រធាន​បទ​សរសេរ​រឿង​ពេទ្យ​បំភ័យ​អ្នក​ជំងឺ​យក​លុយ​តែ​ម្ដង​ទៅ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: