jump to navigation

Repost៖ ទេសចរណ៍​អវកាស​ឆ្នាំ​ ២០១១​ 14/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: ,
trackback

យោង ​តាម​ព័ត៌មាន​ថ្មី​បំផុត​ថា​ ការ​ហោះ​ហើរ​នៃ​ទេសចរណ៍​អវកាស​នឹង​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​ ២០១១​ ដោយ​ចេញ​ដំណើរ​ ពី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ២០១១​ និង ប្រទេស​ស៊ុយអែត​នៅ​ឆ្នាំ​ ២០១២។​ ខ្ញុំ​មិន​ប្រឌិត​រឿង​នេះ​ខ្លួន​ឯង​នោះ​ទេ​ រឿង​ប្រឌិត​វិទ្យាសាស្ត្រ​​ (science fiction)​ ដែល​គេ​បង្កើត​ឡើង​អស់​ជា​ច្រើន​ទសវត្សន៍​នោះ​ ក្លាយ​ជា​ការ​ពិត​ហើយ​ អ្នក​ដែល​ព្រម​ចំណាយ​លុយ​ចំនួន​ ២០០០.០០០​ (ម្ភៃម៉ឺន)​ ដុល្លារ​សហរដ្ឋ​អាមេរិក​ នឹង​មាន​ឱកាស​ទៅ​ទស្សនា​អវកាស​បាន​ហើយ​អាច​នឹង​ដឹង​ថា​កន្លែង​ដែល​មាន​ទំនាញ ​ សូន្យ​ នោះ​វា​មាន​អារម្មណ៍​យ៉ាង​ណា​ ក្នុង​ដំណើរ​ទេសចរណ៍​នេះ​ ពួក​គេ​ក៏​នឹង​ទទួល​បាន​ “សញ្ញាប័ត្រ​ទេសចរណ៍​អវកាស” មួយ​ផង​ដែរ។

ការ ​ហោះ​ហើរ​នេះ​នឹង​ ដឹក​ភ្ញៀវ​ដោយ​ក្រុម​ហ៊ុន​ Virgin​ Galactic ​ដែល​មាន​ម្ចាស់​ជា​មហា​សេដ្ឋី​អង់គ្លេស​ឈ្មោះ Richard Branson នឹង​ដឹក​នាំ​អ្នក​ទេសចរណ៍​ឡើង​​ដល់​កំពស់​ ១១០ គ-ម ទៅ​អវកាស​ខាង​ក្រៅ។​ ការ​ហោះ​ហើរ​លើក​ដំបូង​នឹង​ហោះ​ចេញ​ពី​ New Mexico​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ការ​ហោះ​ហើរ​បន្ត​បន្ទាប់​មក​ទៀត​នឹង​ដឹក​ភ្ញៀវ​ តាម​ប្រទេស​មួយ​ចំនួន​រាប់​ពី​ប្រទេស​ស៊ុយអែត​ រហូត​ដល់​ប្រទេស​ចិន។

វា ​គ្មាន​ព្រំដែន​កំណត់​នោះ​ទេ​ថា​អ្នក​ណា​អាច​ហោះ​ហើរ​ទៅ​អវកាស​បាន​ អោយ​តែ​អ្នក​នោះ​មាន​លុយ​ចំនួន​ ២០០.០០០ ដុល្លារ​អាមេរិក ហើយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ដ៏​សាមញ្ញ​មួយ​ គឺ​អ្នក​អាច​ហោះ​បាន​ហើយ។​ ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​សំបុត្រ​ជាង​៣០០ សន្លឹក​បាន​លក់​ចេញ​រួច​ហើយ។

យោង ​តាម​អ្នក​ជំនាញ​បាន​អោយ​ដឹង​ថា​ការ​ហោះ​ហើរ​នេះគឺ​មាន​សុវត្ថភាព​រហូត​ដល់​ ៨០​ ភាគរយ​ឯណោះ។ វិស្វករ​ជា​ច្រើន​កំពុង​តែ​ធ្វើ​ការ​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត​ ក្នុង​ការ​បន្ថែម​លើ​ចំនួន​ភាគរយ​នេះ​ទៀត​ ហើយ​វា​នឹង​អាច​ទទួល​បាន​ដល់​ទៅ​ ១០០ ភាគរយ​បាន។​ យាន​អវកាស​មួយ​ត្រូវ​បាន​គេ​បង្កើត​ហើយ​ ដែល​មាន​ស្លាប​ដ៏​ពិសេស​ ដែល​អាច​បញ្ឈប់​ល្បឿន​ភ្លាម​ៗ​បាន​ ដែល​វា​មាន​សារៈ​សំខាន់​ពេល​ត្រលប់​មក​ផែនដី​វិញ។

យន្តហោះ ​ប្រតិកម្ម​ដ៏​ពិសេស​ពីរ​ នឹង​បាញ់​នាំ​យក​យាន​នេះ​ចូល​ទៅ​ក្នុង​អាកាស​ដ៏​សែន​ខ្ពស់​ ទៅ​ដល់​កន្លែង​ដែល​យាន​អវកាស​ពិសេស​នេះ​ អាច​ហោះ​ហើរ​ដោយ​ខ្លួន​ឯង​បាន។​ អ្វី​ៗ​គ្រប់​យ៉ាង​វា​មាន​​ “យថាហេតុ” ​ដូច្នេះ​អ្នក​ទេសចរណ៍​អវកាស​ទាំងអស់​ ត្រូវ​យល់​ព្រម​ទៅ​នឹង​ការ​កើត​មាន​ឡើង​នូវ​គ្រោះថ្នាក់​ដ៏​កំរ​ណាមួយ​នោះ។

ទោះ ​បី​យ៉ាងណា​ក៏​ដោយ​ អ្នក​ជំនាញ​ទាំង​នោះ​យល់​ឃើញ​ថា​ ពួក​គេ​បាន​ធ្វើ​ការងារ​យ៉ាង​សម្បើម​នៅ​ឆ្នាំ​ថ្មី​ៗ​នេះ​ ដើម្បី​ធានា​អោយ​បាន​សុវត្ថភាព​ខ្ពស់​នូវ​ ដំណើរ​ទេសចរណ៍​អវកាស​នេះ។ ផែនការណ៍​នៅ​ថ្ងៃ​អនាគត​ វា​ជា​អច្ឆរយភាព​ គេ​មាន​គំរោង​ការណ៍​ជា​ច្រើន​ទៀត​ដូច​ជា​សណ្ឋាគារ​អវកាស​ក្នុង​ តារាវិថី​នៃ​ផែនដី​ និង សូម្បី​តែ​ក្នុង​តារាវិថី​​ព្រះចន្ទ​ ក៏​មាន​ដែរ។​ ទោះ​យ៉ាង​ណា​ក្តី​ផែនការណ៍​ទាំង​នោះ​ វា​មិនមែន​ក្នុង​អនាគត​ឆាប់​ៗ​នោះ​ទេ​ តែ​វា​ល្អ​ដែរ​ដែល​ត្រូវ​នឹក​ស្រមៃ​ដល់​រឿង​នោះ​ នោះ​ពេលនោះ​ទេសចរណ៍​អវកាស​នឹង​ក្លាយ​ជា​សកម្មភាព​លំហែរ​កំសាន្តសំរាប់​ សាធារណជន​ទាំងអស់​គ្នា។

តើ ​មាន​អ្វី​ដែល​ល្អ​ជាង​នេះ​ទៀត​ ការ​ចំណាយ​ពេល​វេលា​នៅ​ចុង​សប្តាហ៍ជាមួយ​នឹង​គូរ​សង្សារ​របស់​អ្នក​ ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​ក្បែរ​ព្រះចន្ទ? ​សំរាប់​ថ្ងៃ​នេះ​ទេសចរណ៍​អវកាស​ សំរាប់​តែ​មហា​សេដ្ឋី​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​ចំណាយ​លុយ​ ដ៏​សន្ធឹក​សន្ធាប់​បែប​នេះ​នោះ។​ និយាយ​រួម​មក​ វា​ជា​ជោគជ័យ​ដ៏​មហស្ចារ្យ​មួយ​នៃ​វិទ្យាសាស្ត្រ ​ដែល​ធ្វើ​រឿង​នេះ​សំរេច​ទៅ​បាន៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: