jump to navigation

ភាព​ជោគជ័យ​អ្នក​បឹងកក់​ចេញ​ពី​លោហិត និង ទឹកភ្នែក 16/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

ដកស្រង់​ចេញ​ពី Cambodia Express News

ភ្នំពេញ៖ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កែសម្រួល​ក្រឡា​ផ្ទៃ​ដី​តំបន់​អភិវឌ្ឍន៍​បឹងកក់ ដោយ​បែងចែក​ច្បាស់​ពី​ដី​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​កាត់​ដី ទុក​មួយ​ផ្នែក សម្រាប់​ប្រជាពលរដ្ឋ ធ្វើការ​អភិវឌ្ឍន៍​នៅ​នឹង​តំបន់​បឹងកក់​។ តំបន់​បឹង​កក់ ដែល​ប្រជាពលរដ្ឋ បាន​ធ្វើ​ការតវ៉ា​យូរ​ឆ្នាំ​មកហើយ ដើម្បី​សុំឲ្យ​មាន​ការកាត់ដី អភិវឌ្ឍន៍​នៅនឹងកន្លែង​។​

​ក្នុង​អនុក្រឹត្យ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដល់​អ្នកកាសែត នៅ​ព្រឹក​ថ្ងៃទី​១៦​សីហា ឆ្នាំ​២០១១ បាន​សម្រេច​ថា ដី​សាធារណៈ​របស់​រដ្ឋ ដែល​ស្ថិតនៅ​តំបន់​បឹង​កក់ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើ​អ​នុប​យោគ​មកជា​ដីឯកជន​របស់​រដ្ឋ ស្របតាម​អនុក្រឹត្យ​លេខ ៧១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​២០​កក្កដា ឆ្នាំ​២០១០ ត្រូវបាន​បែងចែក ជា​ពីរ​ផ្នែក​។ ទី​១-​ដី​ទំហំ ១១៤,៤១ ហិកតា ដូច​មាន​ផែនទី​កំណត់​ព្រំប្រទល់ ដែល​មាន​និយាម​កា ភ្ជាប់​ជា​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុក្រឹត្យ​នេះ សម្រាប់​ជូន​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ិន ធ្វើការ​អភិវឌ្ឍន៍​ស្របតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល និង​ប្លង់​គោល​អភិវឌ្ឍន៍​តំបន់​បឹង​កក់ ភ្ជាប់​ជា​ឧបសម្ព័ន្ធ​ទី​២​។ ចំណែក​ទី​២-​ដី​ទំហំ ១២,៤៤ ហិកតា ដូច​មាន​ផែនទី​កំណត់​ព្រំប្រទល់ ដែល​មាន​និយាម​កា ភ្ជាប់​ជាមួយ​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុក្រឹត្យ​នេះ រាជរដ្ឋាភិបាល​ផ្តល់​ជា​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ ដោយ​រដ្ឋ​ទទួលបន្ទុក​បង់ពន្ធ​ ប្រថាប់ត្រា​ជំនួស​។​

​ក្នុង​អនុក្រឹត្យ​ដដែល​នោះ សម្តេច ហ៊ុន សែន ក៏​បាន​កំណត់​ថា ផ្ទៃដី ១១៤,៤១ ហិកតា និង ១២,៤៤ ហិកតា នៅ​តំបន់​បឹងកក់ ដែល​បាន​កំណត់​ខាងលើ ត្រូវ​ស្ថិតនៅ​ក្រោម​ការចាត់ចែង និង​បំពេញ​នីតិវិធី​អនុវត្ត ដោយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​សាលា​រាជធានី​ភ្នំពេញ​។​

​ក្នុង​អនុក្រឹត្យ ចុះ​ថ្ងៃ​ទី​១១​សីហា ឆ្នាំ​២០១១ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ទទួ​ល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រដ្ឋមន្ត្រី រដ្ឋលេខាធិការ​នៃ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​អនុវត្ត​អនុក្រឹត្យ​នេះ ឲ្យមាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​

​សូម​រម្លឹកថា កាលពី​ពេល​ថ្មីៗ​នេះ ធនាគារពិភពលោក ដែល​ជា​ស្ថាប័ន​ផ្តល់​ជំនួយ​ដ៏​ធំ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ក៏​បាន​ប្រកាស​ព្រមាន ឈប់​ផ្តល់ជំនួយ​ដល់​កម្ពុជា ដោយសារតែ​រឿង​ជម្លោះ​ដី​បឹងកក់​ដ៏​រ៉ាំរ៉ៃ ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បាន​ដោះស្រាយ​អស់​ពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​

​ដី​បឹង​កក់​ទំហំ ១៣៣ ហិកតា ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ជួល​ក្នុង​រយៈពេល ៩៩ ឆ្នាំ ឲ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ អ៊ី​ន របស់​លោក​ឧកញ៉ា ឡៅ ម៉េង​ឃិន សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ឆ្នាំ​២០០៧ ដើម្បី​អភិវឌ្ឍន៍​ជា​ទីក្រុង​ទំនើប​។

​ក៏ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​នោះ បាន​តម្រូវ​ឲ្យ​ប្រជាជន​ជាង ៤.០០០ គ្រួសារ ត្រូវ​រុះរើ​លំនៅដ្ឋាន ចេញពី​តំបន់​បឹងកក់​។ ចុងក្រោយ​នេះ អ្នក​ភូមិ​បឹងកក់​ជាង ១.០០០ គ្រួសារ ដែល​សេសសល់​ពី​ការរុះរើ​ចេញពី​លំនៅដ្ឋាន ដោយសារ​តែ​ក្រុមហ៊ុន បូម​ខ្សាច់​លុប​បឹង បាន​ខំប្រឹង​តស៊ូ ទាមទារ​ឲ្យមាន​ការអភិវឌ្ឍន៍​នៅ​នឹង​កន្លែ​ង តាមរយៈ​ផ្ទះល្វែង​ជាន់​ផ្ទាល់​ដី​ទំហំ ៤ គុណ ១៦ ម៉ែត្រ ក្នុង​មួយ​គ្រួសារ​។ ការតវ៉ា​របស់​អ្នកភូមិ​បឹងកក់​កន្លងមក ត្រូវ​បាន​បង្ក្រាប​ជា​ញឹកញាប់ រហូតដល់​មាន​ការចាប់​តំណាង​អ្នកភូមិ ឃុំឃាំង​មួយរយៈ​ផងដែរ​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: