jump to navigation

សុខភាព៖ កាត់​បន្ថយ​ស្ត្រែស​ប្រាំមួយ​វិធី 17/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in សុខភាព, សុភមង្គល.
Tags: , , , ,
trackback

១-សើច

សើច​រយៈពេល​មួយ​នាទី​​ស្មើ​នឹង​ហាត់ប្រាណ​ជិះកង់​ចំនួន ១៥ នាទី​ ដែល​វា​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ស្ត្រែស​ កាត់បន្ថយ​សម្ពាធ​ឈាម បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ ដូច្នេះ​សូម​ព្យាម​សើច​អោយ​បាន​ច្រើន ដោយ​ជួប​ជុំ​មិត្តភ័ក្ដិ មើល​រឿង​កំប្លែង មើល​រូបថត​ចាស់​ៗ​ជា​ដើម។

២-ធ្វើ​ការងារ​ជាទម្លាប់

សូម​ព្យាយាម​ធ្វើ​ការងារ​សន្សឹម​ៗ​នៅ​ផ្ទះ ដូច​ជា​ការងារ​បោក​ខោអាវ បត់​ខោអាវ លាង​ចាន បោស​ផ្ទះ​សម្បែង ព្រោះ​ការងារ​ទាំង​នោះ​អោយ​យើង​ផ្ចិតផ្ចង់​គំនិត​ស្លុង​នឹង​ការងារ​នោះ​បាន​យ៉ាង​ប្រសើរ។

៣-​បង្កើត​ពាក្យ​សារ​ជា​ថ្មី

ពាក្យ​សម្ដី​មាន​ថាមពល​លើ​ចិត្ត​របស់​អ្នក អ្នក​គួរ​តែ​ប្រើ​ពាក្យ​វិជ្ជមាន និង គិត​វិជ្ជមាន​។ ផ្លាស់​ប្ដូរ​ពាក្យ​អវិជ្ជមាន​មួយ​ចំនួន​ដែល​អ្នក​តែងតែ​ប្រើ​ដូច​ជា​ពាក្យ​ថា “ខ្ញុំ​មិន​អាច”​ ទៅ​និយាយ​ថា​ “ខ្ញុំ​នឹង​ព្យាយាម” ពាក្យ​ថា “ខ្ញុំ​ធុញ​ណាស់” ទៅ​ជា​អ្វី​ផ្សេង​ដែល​វិជ្ជមាន​តាម​ស្ថានការណ៍​នោះ។

៤-និយាយ​កុំ​លឿន​ពេក

អ្នក​ដែល​មាន​អារម្មណ៍​ស្ត្រែស​ច្រើន​តែ​និយាយ​ញាប់​ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ទាន់ហន់ ក្ដី​ ដូច្នេះ​សូម​រៀន​និយាយ​តាម​សម្រួល​​ ច្បាស់លាស់ សមហេតុសមផល​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​ស្ថានភាព​នឹង​មិន​សូវ​​ច្របូកច្របល់។

៥-កាត់សក់

ការ​មើល​ឃើញ​ខ្លួន​ឯង​ស្អាតបាត សក់​មិន​រញ៉េរញ៉ៃ​ក៏​អាច​អោយ​អ្នក​មាន​អារម្មណ៍​ល្អ​​ដែរ អ្នក​គួរ​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ស្អិត​សម្អាត​ខ្លួន​ប្រាណ​ សំលៀកបំពាក់​មាន​ក្លិន​ល្អ ដោយ​ការ​បោក​​គក់​អោយ​បាន​ទៀងទាត់​ ទោះ​បី​ថា​អ្នក​នៅ​ក្នុង​ផ្ទះ​​មិន​ទៅ​ក្រៅ​ក្ដី។

៦-ឈប់​រាប់​ចំនួន​កាឡូរី​

ការ​គិត​ដល់​ទម្ងន់​របស់​អ្នក​ច្រើន​ហួសហេតុ​ពេក ចង់​ធាត់​ ចង់​ស្គម ដោយ​ខ្វាយ​ខ្វល់​អំពី​រឿង​នោះ​បណ្ដាល​អោយ​​អ្នក​ស្ត្រែស​បាន​ អ្នក​មិន​គួរ​គិត​អំពី​រឿង​នោះ​ច្រើន​ហួស​ពេក​ទេ អ្នក​គ្រាន់​តែ​កំណត់​ការ​ញ៉ាំ​ម្ហូប​ដែល​មាន​ផាសុកភាព​ទៅ​បាន​ហើយ។

Related articles

មតិ»

1. monyrinataro - 18/08/2011

ធ្វើតាមនេះបែបស្រួលម៉្យាង ចាំមើលសាកសិន ក្រែងល លែងសូវបានប្រើអ៊ិនធើណេតមួយខែ 😆

2. សុភ័ណ្ឌ - 19/08/2011

ចំនុចទី៥ ខ្ញុំតែងតែអនុវត្តវាជានិច្ច… 😀

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/08/2011

មាន​ពេល​ខ្លះ​ខ្ញុំ​កាត់​សក់​ខ្លួន​ឯង ខ្ជិល​ទៅ​រក​ជាង ពេល​ខ្ញុំ​មួរហ្មង​ក្នុង​ចិត្ត​ខ្លាំង។

សុផាន់ - 22/03/2012

គ្រាន់តែបានអានមិតិរបស់អ្នកខ្ញុំបាត់ស្រ្តែសមួយបាត់ទៅហើយ ព្រោះតែខ្ញុំបានស់ច!!

4. ដារា - 15/03/2012

នៅកំពង់ស្ពឺមានអំពើពុករលួយយ៉ាងខ្លាំង បានលុយចែកគ្នាគេ
មិនគិតពីបុគ្គលិកនៅក្រោមឡើយ ពិសេសគណនេយ្យយកលុយរបស់គេទៅចាយអស់ ពេលសួរថាគ្មាន

5. ដារា - 15/03/2012

នៅ អយក.កស្ពឺ លុយកាយរឹទិ្ធ បានរាប់លាន ចែកតែគ្នាគេ លុយកាយរឹទិ្ធនៅ ឧដុង្គ សល់រាប់លាន ចែកតែគ្នារវាងមេ និងគណនេយ្យ

6. ដារា - 15/03/2012

បានលុយចែកគ្នា នៅអយក.កំពង់ស្ពឺ

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/03/2012

ច៉ុម…….ដល់​ថ្នាក់​ហ្នឹង​ផង?​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: