jump to navigation

ព័ត៌មាន​ស្រុកខ្មែរ៖ ឆ្កែ​ស្លាប់ មនុស្ស​ស្លាប់ ស្វា​រស់ 18/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

អាន​មួយ​ភ្លែត​ស្មាន​ថា​ជា​រឿង​កំប្លែង ​ដែល​ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ខេត្ត​របស់​ខ្ញុំ រឿង​នេះ​ថា​តូច​ក៏​បាន ថា​ធំ​ក៏​បាន តែ​គិត​ថា​វា​មិន​ដល់​ថ្នាក់​ត្រូវ​សំលាប់​គ្នា​ទាល់​តែ​សោះ ម៉្យាង​ពួក​គេ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ផង។ គ្រប់​ពេលវេលា​ដែល​យើង​មាន​កំហឹង​​ក្នុង​ចិត្ត​ គ្រប់​សកម្មភាព​របស់​យើង​​ភាគ​ច្រើន​មិន​ត្រឹមត្រូវ​នោះ​ទេ ដូច្នេះ​ជា​មេរៀន​សំរាប់​មនុស្ស​គ្រប់​គ្នា និង សំរាប់​ខ្លួន​ខ្ញុំ​ផង​ដែរ បើ​ពេល​មាន​កំហឹង​កុំ​ធ្វើ​អ្វី​អោយ​សោះ​គឺ​កាន់​តែ​ប្រសើរ ចាំ​ត្រជាក់​ចិត្ត​មក​វិញ​ចាំ​និយាយ​គ្នា វា​ដូច​ពាក្យ​មួយ​គេ​ថា “ពេល​ខ្យល់​ព្យុះ​ កុំ​បើក​ក្ដោង”។

ពេល​យើង​ខឹង​អ្នក​ណា​ម្នាក់​ គួរ​ព្យាយាម​​ដក​ដង្ហើម​មួយ​ៗ ​ដើរ​ចេញ​ពី​កន្លែង​ដែល​អាប់អួ​ ដើរ​ចេញ​ពី​មនុស្ស​ដែល​ធ្វើ​​អោយ​អ្នក​ខឹង​ ដោយ​ប្រាប់​ថា​ចាំ​និយាយ​គ្នា​ពេលក្រោយ​ ព្រោះ​ពេល​នេះ​អ្នក​កំពុង​តែ​ខឹង​ ដើរ​ចេញ​ទៅ​ទី​វាល​ដែល​មាន​ខ្យល់​អាកាស​ត្រជាក់​ល្អ តាម​មាត់​បឹង មាត់​ទន្លេ វាល​ស្មៅ​ជាដើម។

តាម​ព័ត៌មាន​ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ​បាន​អោយ​ដឹង​ថា បុរស​ម្នាក់​​អាយុ ២៥ ឆ្នាំ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់​ខ្លួន​បាញ់​សំលាប់​ដោយ​ស្នា​ ដោយសារ​តែ​បុរស​ម្នាក់​នោះ​មិន​បាន ជួយ​រំដោះឆ្កែ​របស់​​ខ្លួន​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​សត្វ​ស្វា ហើយ​មិន​តែ​ប៉ុណ្ណោះ​បុរស​ម្នាក់​នោះ បាន​យក​ឆ្កែ​ដែល​ស្វា​វាយ​ប្រហារ​ដល់​ស្លាប់​នោះ​មក​ធ្វើ​ជា​ចំណី​ទៀត ផង។ ហេតុការណ៍ នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ អង្គារ ទី ១៦ ខែ សីហា ឆ្នាំ ២០១១ នេះ ហើយ​ជនល្មើស​ក៏​បាន​សារភាព​អំពី​ករណី​បទ​ឧក្រិដ្ឋ​នេះ​ដែរ បន្ទាប់​ពី​ត្រូវ​បាន​គេ​ចាប់​ខ្លួន។

Related articles

មតិ»

1. ពត៌មានទូរស័ព្ទ - 20/08/2011

ខ្មែរស៊ីឆ្កែរ គឺស្តាប់ទៅអាក្រក់ណាស់ តែបើថាយួនចិនកូរ៉េស៊ីឆ្កែរ ដូចត្រូវជាង ព្រោះអ្នកណាៗក៍បានដឹង

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

អ្នក​មភូមិ​​យាយ​តា​របស់​ខ្ញុំ​ពួក​គេ​នោះ​ញ៉ាំ​ដល់​ឆ្មា​អីឡូវ​នេះ ពួក​គេ​អត់​ម្ហូប​ញ៉ាំ អត់​លុយ​ទិញ​សាច់​ត្រី សាច់​គោ សាច់​ជ្រូក សាច់​មាន់ អញ្ចឹង​ទាល់​ហើយ​មាន​តែ​សត្វ​ឆ្មា​នោះ​ហើយ ដូច​ពាក្យ​មួយ​ឃ្លា​ថា​ “ទៀត​មិន​ឈ្នះ​ទាល់”។

កាល​ពី​ខ្ញុំ​នៅ​តូច​ៗ​អ្នក​ភូមិ​ននោះ​គ្រាន់​តែ​ដាក់​មង​យកត្រី​ញ៉ាំ​មិន​អស់​ទេ តែ​ក្រោយ​មក​ពួក​គេ​បែក​គំនិត​យក​ប្រដាប់​ឆក់​ទៅ​ឆក់ គប់​គ្រាប់​បែក ដើម្បី​បាន​ត្រី​ច្រើន​លឿន​អាច​យក​ទៅ​លក់។ ដល់​អីឡូវ​លុយ​លក់​ត្រី​ទាំង​នោះ​ចាយ​អស់​ហើយ ត្រី​នេសាទ​លែង​បាន​ក្រ​ដដែល របៀប​រក​ស៊ី​បំផ្លាញ​អនាគត​ខ្លួន​ឯង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: