jump to navigation

ទស្សនៈ “សម្ដេច​ទាំង​បី – គ្មាន​វាចា​នឹង​ថ្លែង” 19/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
trackback

“គ្មាន​វាចា​នឹង​ថ្លែង”

មិន​ដឹង​ថា​មនុស្ស​នៅ​ស្រុក​ខ្មែរ​យើង​ប៉ុន្មាន​នាក់​ទេ​ ដែល​យល់​ន័យ​ពាក្យ​ដែល​ដាក់​ភ្ជាប់​មក ជាមួយ​ខាង​លើ​នេះ ខ្ញុំ​នេះ​រៀន​អក្សរ​ខ្មែរ​អស់​មួយ​សន្ធឹក​ តែ​នៅ​តែ​មិន​យល់ យីស, គិត​ទៅ​ហេតុ​តែ​គេ​ជា​អ្នក​ធំ សូម្បី​តែ​ឈ្មោះ​ក៏​ប្រជាជន​សាមញ្ញ​ដូច​ពួក​អស់​យើង​នេះ ​មិន​យល់​ដែរ​ហ្ន៎ ពិត​ជា​អស្ចារ្យ​មែន ចាំ​ពេល​ណា​មាន​កូន​ចាំ​ដាក់​ឈ្មោះ​កូន​ៗ​របស់​ខ្ញុំ​តាម​ខាង​លើ​ដែរ ក្រែង​អនាគត​ទៅ​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ប្រទេស​នឹង​គេ ពាក្យ​ខ្មែរ​យើង​ចំណាំ​និយាយ​ថា “ឈ្មោះ​វែង​ជាង​ទូក​ង​ទៅ​ទៀត”។ ខ្ញុំ​វិញ​បើ​អោយ​ធ្វើ​ធំ អង្គុយ​ក្នុង​សភា​ ធ្វើ​ជា​រដ្ឋមន្ត្រី​អី​ហ្នឹង​គេ​​ មើល​ទៅ​ប្រហែល​ជាប់​គុក​ ដោយ​សារ​តែ​ហៅ​ឈ្មោះ​សម្ដេច​ទាំង​បី ​មិន​ត្រូវ​ហើយ​មើល​ទៅ “គ្មាន​វាចា​នឹង​ថ្លែង”។ ហើយ​ឆ្ងល់​ជាង​គេ​ថា​តើ​ងារ​ទាំង​អស់​ហ្នឹង តើ​ធ្វើ​ម្ដេច​បាន​ងារ​ហ្នឹង? ស្រួល រឺ ពិបាក? មើល​សម្ដេច​ទាំង​បី​បាន​ងារ​ឡូយ​ៗ​ ដូច​អត់​ឃើញ​ធ្វើ​អ្វី​ដល់​ជាតិ ប្រជារាស្ត្រ​អី​ទេ ឃើញ​តែ​បំផ្លាញ​ជាតិ សំលាប់​ប្រជា។ ហើយ​​នៅ​ស្រុក​ខ្មែរ​លឺ​ល្បី​ថា​ពួក​អ្នក​មាន​ៗ​សំបូរ​លុយ​កាក់​ចាយ ទិញ​ងារ ទិញ​លោក​ខែ ពាក់​ពេញ​ស្មា ម្ដេច​ក៏​មិន​ចំណាយ​លុយ​ទិញ​ងារ​​មក​ដាក់​ជាប់​ឈ្មោះ​ ដូច​សម្ដេច​​ទាំង​បី​? បើ​ខ្ញុំ​មាន​លុយ​ខ្ញុំ​នឹង​ទិញ​ងារ​ទាំង​បី មក​ដាក់​លើ​ឈ្មោះ​ខ្ញុំ​តែ​មួយ​ហើយ​ អ្នក​ណា​ចង់​ហៅ​​ឈ្មោះ​ខ្ញុំ​ ទាល់​តែ​ដក​ដង្ហើម​បី​ដង​បាន​ហៅ​ចប់។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: