jump to navigation

ចង់​អោយ​បេះដូង​អ្នក​រាល់​គ្នាថ្លា​ដូច​កញ្ចក់ តើ​បាន​ទេ? 19/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
trackback

រយៈពេល​ប្រាំ​ខែ​មក​ហើយ​ ចាប់​តាំង​ពី​មាន​​​រលក​ស៊ូណាមិ​​ វាយ​ប្រហារ​មក​លើ​​ប្រទេស​ជប៉ុន ហើយ​ប្រាក់​សុទ្ធ (លុយ​ក្រដាស) ​ជា​ច្រើន​លាន​ដុល្លារ​​​ត្រូវ​បាត់បង់​ដោយ​សារ​រលក​ចិត្ត​ព្រៃផ្សៃ​នេះ។ ប៉ុន្តែ​វា​គួរ​អោយ​ស្ញប់ស្ញែង​ចំពោះ​ប្រជាជន​ជប៉ុន​ខ្លាំង​ណាស់ ដែល​ក្នុង​រយៈពេល​ប្រាំ​ខែ​មក​នេះ អ្នក​ដែល​រក​ឃើញ​លុយ​ដែល​បាត់បង់​ទាំង​នោះ​ បាន​យក​លុយ​មក​ប្រគល់​អោយ​​អាជ្ញាធរ​របស់​ខ្លួន​វិញ។ តាម​របាយការណ៍​របស់​ប៉ូលិស​ជប៉ុន​ បាន​អោយ​ដឹង​ថា ពួក​គេ​បាន​ទទួល​លុយ​ចំនួន ៧៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ ពី​ប្រជាជន​ពួក​គេ​ដែល​បាន​រក​ឃើញ​លុយ​ទាំង​នោះ​ ហើយ​បាន​យក​មក​ប្រគល់​អោយ​រដ្ឋ​វិញ។

បើ​សិន​ជា​​អាច​ខ្ញុំ​ចង់​អោយ​បេះដូង​មនុស្ស​គ្រប់​គ្នា​ថ្លា​ដូច​ជា​កញ្ចក់, តើ​បាន​ទេ?

កាបូប​លុយ​​ជាច្រើន​ពាន់​ត្រូវ​បាត់​បង់​ដែល​មាន​ផ្ទុក​លុយ​សុទ្ធ​ទាំង​អស់ ៤៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​ទូដែក​​សំរាប់​ដាក់​លុយ​ចំនួន ៦០០០ ទូ​ត្រូវ​បា​ន​ប្រជាជន​យក​មក​ប្រគល់​អោយ​​វិញ​ផង​ដែរ ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​​ ដែល​ទូ​ទាំង​នោះ​មាន​ផ្ទុក​លុយ​ចំនួន ៣០ លាន​ដុល្លារ​ទៀត នេះ​បើ​តាម​ភ្នាក់ងារ​ប៉ូលិស​ជប៉ុន​បាន​​ប្រាប់​ដល់​សារព័តមាន​ អេប៊ីស៊ី នៅ​ អាគីកូ ហ៊្វុយយីតា​ ABC News’ Akiko Fujita ។ លុយភាគ​ច្រើន​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ម្ចាស់​ដើម​វិញ​ហើយ​​ បើ​សិន​ជា​ប៉ូលិស​អាច​ស្វែង​រក​ម្ចាស់​ដើម​ឃើញ​ តាម​រយៈ​ឯកសារ​ដែល​ជាប់​មក​ជាមួយ​។

តាម​រយៈ​អត្ថបទ​ខាង​លើ​យើង​អាច​បញ្ជាក់​ឃើញ​ថា​ ទឹកចិត្ត​ស្រលាញ់​ជាតិ​ មាតុភូមិ របស់​ប្រជាជន​ជប៉ុន​ គឺ​ពិត​ជា​មាន​លើស​លុប ដូច​យើង​គ្រប់​គ្នា​ធ្លាប់​បាន​លឺ​ហើយ​ថា​ទាហាន​ជប៉ុន​ដែល​ធ្វើ​សង្គ្រាម​​​ចាញ់ សុខចិត្ត​សំលាប់​ខ្លួន​ឯង​ផ្ទាល់​ដៃ​ដោយ​យក​កាំបិត​ពុះ​ដើម​ទ្រូង​នោះ។ ចំនែក​នៅ​រោងចក្រ​​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ ​ដែល​បាន​​ផ្ទុះ​នោះ​ ក្រោយ​ពី​ ហេតុការណ៍​នោះ​ ដើម្បី​ស្រោចស្រង់​ជីវិត​ប្រជាជន​របស់​ខ្លួន​ ដែល​រស់នៅ​ក្នុង​ប្រទេស​​ មាន​​អ្នក​ជំនាញ​ជនជាតិ​ជប៉ុន​មួយ​ចំនួន​ សុខចិត្ត​​​លះបង់​ខ្លួន​ចូល​ទៅ​រៀបចំ​ មើល​ខុស​ត្រូវ​ក្នុង​រោងចក្រ​នោះ ទោះ​បី​ដឹង​ថា​ខ្លួន​នឹង​ទទួល​មហន្តរាយ​ដល់​អាយុ​ជីវិត ដោយ​សារ​តែ​នុយក្លេអ៊ែរ​​នៅ​ក្នុង​រោងចក្រ​កំពុង​សាយភាយ​យ៉ាង​សំបើម។

“Never Say Sorry For Being Honest

Related articles

មតិ»

1. មាន​សង្ឃឹម - 19/08/2011

វា​ពិត​ជា​គួរ​ឲ្យ​ស្ងប់​ស្ងែង​ចំពោះ​ទឹក​ចិត្ត​របស់​ប្រជាជន​ជនជាតិ​ជប៉ុន​ណាស់ ។

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/08/2011

ទោះបី​ជា​កំពុង​តែ​លំបាក​ក្រោយ​មហន្តរាយ​នេះ​ក្ដី​ ប្រទេស​ជប៉ុន​នៅ​តែ​ផ្ដល់​អំណោយ​អោយ​ប្រទេស​កម្ពុជា​ទៀត សង្ឃឹម​ថា​អំណោយ​ទាំង​នោះ​យក​មក​ចំណាយ​ចំ​គោលដៅ​ទៅ​ចុះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: