jump to navigation

សុខភាព៖ ប្រយ័ត្ន​កូន​របស់​អ្នក​ឆ្លង​​វីរុស EV-71 20/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុខភាព, សុភមង្គល.
Tags: , , , , , , , ,
trackback

កុមារ​នៅ​ប្រទេស​ជិត​ខាង​នៃ​ប្រទេស​កម្ពុជា​គឺ​ប្រទេស​វៀតណាម មាន​ចំនួន​ប្រហែល​ជា ៨០ នាក់​បាន​ស្លាប់ ដែល​ពួក​គេ​មាន​អាយុ​តិច​ជាង​ ៥ ឆ្នាំ​បាន​កំពុង​រង​នូវ​ការ​វាយ​ប្រហារ​ពី​ជំងឺ​ម៉្យាង​លើ​មាត់​ ដៃ ជើង ​ដែល​បង្ក​ដោយ​វីរុស​​បណ្ដាល​អោយ​ពួក​គេ​ស្លាប់​យ៉ាង​ឆាប់​រហ័ស។ ជំងឺ​នេះ​ឆ្លង​យ៉ាង​ងាយ​បំផុត​តាម​រយៈ​ការ​កណ្ដាស់​ ក្អក និង គ្រាន់​តែ​ប៉ះ​ពាល់​ផ្ទាល់​នឹង​ទឹក​រងៃ​នៃ​ពង​បែក រឺ លាមក​​របស់​អ្នក​ជំងឺ។ ជំងឺ​នេះ​មាន​រោគ​សញ្ញា​ដូច​ជា កន្តួល ឈឺ​មាត់ និង ឡើង​ពង​បែក​នៅ​ដៃ​ជើង។ មាន​កុមារ​ជា​ច្រើន​បាន​ឆ្លង​ជំងឺ​នេះ​ពី​ដំបូង​​ពួក​គេ​មិន​មាន​អាការៈ​អ្វី​ទាំង​អស់ ហើយ​ពួក​គេ​អាច​ចំលង​ដល់​កុមារ​ផ្សេង​ទៀត​បាន។

ក្មេង​ស្រី​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ក្លឹប​ប្រដាល់

វីរុស​នោះ​គេ​អាច​ហៅ​វា​ថា​ Enterovirus 71 រឺ EV-71 ដែល​គេ​អាច​សំគាល់​ឃើញ​មាន​ចំនួន​ “មួយ​ភាគ​បី” នៃ​ករណី​ក្នុង​ប្រទេស​​វៀតណាម នេះ​តាម​សំដី​របស់​ វេជ្ជបណ្ឌិត Graham Harrison មក​ពី​ខាង​តំណាង​ World Health Organization ប្រចាំ​នៅ​ប្រទេស​វៀតណាម។ ដើម្បី​ជួ​យ ​កាត់​បន្ថយ​ នៃ​ការ​ឆ្លង​រាល​ដាល​នេះ​ ពួក​គេ​គួរ​តែ​រក្សា​អនាម័យ​អោយ​បាន​ល្អ លាង​ដៃ​អោយ​បាន​ញឹកញាប់ សំអាត​កម្រាល​ឥដ្ឋ ​​ដែល កូន​របស់​អ្នក​​លេង​ជា​ដើម។ 

នេះ​ចាត់​ទុក​ជា​ដំណឹង​មួយ​ សំរាប់​អោយ​ប្រជាជន​ខ្មែរ​យើង​ ប្រុង​ប្រយ័ត្ន​ជាមួយ​កូន​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ ​ជា​ពិសេស​តំបន់​ដែល​មាន​ប្រជាជន​វៀតណាម​ ចេញ​ចូល​មក​ប្រទេស​កម្ពុជា វា​អាច​ឆ្លង​មក​ ហើយ​ឆ្លង​បន្ត​គ្នា។ ប្រសិន​ជា​កូន​របស់​លោក​អ្នក​មាន​រោគ​សញ្ញា​ដូច​ខាង​លើ​ គប្បី​គួរ​​យក​កូន​របស់​លោក​អ្នក ទៅ​ជួប​ពេទ្យ​ជា​បន្ទាន់។ ​​

Related articles

មតិ»

1. ប្រុញ - 21/08/2011

ព្រួយ​​ណាស់​​កូន​​ញ៉ុម​​អាយុ​​៤​​ខែ​​ចេះ​​តែ​​ក្អក​​ឃុស​​ៗ ញ៉ុម​​មិន​​នៅ​​មិន​​ដឹង​​ជា​នរណា​​ខ្លះ ពរ​​វា​​ទេ

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/08/2011

គួរ​ប្រយ័ត្ន​ប្រយែង​អោយ​បាន​ខ្ពស់​ពិសេស​គឺ​ខែ​ភ្លៀង និង ទឹក​លិច​នេះ​តែ​ម្ដង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: