jump to navigation

កំសាន្ត​វីដេអូ៖ Korea’s Got Talent 20/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

America’s Got Tanlent” ជា​ភាសា​ខ្មែរ​អាច​និយាយ​បាន​ថា ​”អាមេរិក​មាន​ទេពកោសល្យ” មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​សកលលោក ទាំង​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ជា​ច្រើន​ចំលង​តាម ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​គឺ Britain’s Got Talent។ ក្នុង​ប្រទេស​ស៊ុយអែត​កម្មវិធី​នេះ​គេ​ដាក់​ឈ្មោះ​ថា Talang ជា​ភាសា​ស៊ុយអែត ដែល​ប្រែ​ជា​ភាសា​អង់គ្លេស​ថា Talent នេះ​ឯង។ ក្នុង​ទ្វី​អាស៊ី​ប្រទេស​មួយ​ដែល​យុវវ័យ​ខ្មែរ​កំពុង​ពេញ​និយម​នោះ​គឺ​ប្រទេស​កូរ៉េ (កូរ៉េ​ខាង​ត្បូង) ដែល​ប្រទេស​មួយ​នេះ​បាន​តែងតែ​ចំលង​តាម​ស្ទីល​អាមេរិក​យ៉ាង​គំហុក​ អីឡូវ​នេះ​ពួក​គេ​ក៏​មាន Korea’s Got Talent ដែរ។ និយាយ​ទៅ​កម្មវិធី​នេះ​ល្អ​​តាម​គំនិត​ខ្ញុំ​ ព្រោះ​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ ដែល​មាន​ទេពកោសល្យ​បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន ទោះ​បី​ថា​អ្នក​នោះ​មិន​ចាំ​បាច់​មាន​រូបរាង​សង្ហា ស្អាត​ រឺ មាន​ខ្សែ​នាំ​ចូល​សិល្បៈ​ក្ដី គឺ​កម្មវិធី​នេះ​អនុញ្ញាត​អោយ​មនុស្ស​គ្រប់​គ្នា​ចូល​បង្ហាញ​បាន។ ខ្ញុំ​បាន​មើល​ Korea’s Got Talent នេះ​ដែរ គួរ​អោយ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​កូរ៉េ​មួយ​នេះ ដែល​លេច​មុខ​លេច​មាត់​ក្នុង​ពិភពលោក​នឹង​គេ​បាន​ច្រើន​គ្រប់​វិស័យ​តែ​ម្ដង​ ទាំង​បច្ចេកវិទ្យា កីឡា សិល្បៈ និង ជា​ច្រើន​​ទៀត។

វីដេអូ​ដែល​ខ្ញុំ​ចូលចិត្ត​បទ “Tomorrow”

ចូល​ទៅ​មើល​​វីដេអូ​ច្រើន​ទៀត​ក្នុង​ YouTube ​សូម​ចុច​ទីនេះ

  • ចំពោះ​អ្នក​ឈ្នះ​ America’s Got Tanlent អាច​ទទួល​បាន​លុយ​ ១០០ ០០០ ០០០ (មួយ​លាន) ដុល្លារ។
  • ចំនែក​ឯ​ Britain’s Got Talent វិញ​នឹង​ទទួល​បា​ប្រាក់ ១០០ ០០០ (មួយ​សែន) ផោន។
  • ចំនែក​ឯ Korea’s Got Talent ទទួល​បាន​ប្រាក់​ចំនួន ១០០ ០០០ (មួយ​សែន) ដុល្លារ​សហរដ្ឋអាមេរិក។

Related articles

មតិ»

1. សុផាត - 20/08/2011

ថៃក៏មានកម្មវិធីនេះដែរ ស្រ្តីអាចច្រៀងសម្លេងជាប្រុស

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

ចាំ​មើល​ Cambodia’s Got Talent តើ​នឹង​មាន​អត់? ​បាន​មួយ​ម៉ឺន​ដុល្លារ​ក៏​បាន​ដែរ​អ្នក​ឈ្នះ។

3. សុផាត - 20/08/2011
ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

អ្នក​ដាក់​ពិន្ទុ​ស្រី​ម្នាក់​នោះ​ជា​តួ​ឯក​កុន កាល​ពី​ក្មេង​មើល​រឿង​ភាគ​ថៃ​ឃើញ​នាង​សំដែង ដល់​អីឡូវ​ជាង ១០ ឆ្នាំ​ហើយ​មើល​ទៅ​គាត់​នៅ​ក្មេង​អា​ដែល អត់​ឃើញ​ចាស់​អី​សោះ។ យូរ​ៗ​ទៅ​ជា​ខ្ញុំ​ឯ​ណេះ​ចង់​ចាស់​ជាង​គាត់​ទៅទៀត 😆

4. សុផាត - 20/08/2011

ខ្មែរយើងក៏មានដែរ ស្រីច្រៀងសម្លេងប្រុស ឃើញមាន២នាក់

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

ធ្លាប់​ស្ដាប់​ពួក​គាត់​ដែរ គេ​អញ្ជើញ​ពួក​គាត់​មក​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ ពួក​គាត់​បាន​លុយ​ម្នាក់ ២៥ ដុល្លារ​ដែរ​តាម​មើល​ទៅ​ពេល​គេ​អញ្ជើញ​ឡើង​ទូរទស្សន៍​ម្ដង​ៗ។

6. សុផាត - 20/08/2011
7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/08/2011

បើ​បង្កើត​​កម្មវិធី Cambodia’s Got Talent គាត់​អាច​ចូល​រួម​ប្រកួត​បាន​ហើយ។ ប្រឺង​ហាត់​ជំនាញ​មួយ​ទៅ​ទាន់​គេ​មិន​ទាន់​បង្កើត! 😦

8. សុផាត - 21/08/2011

មានកម្មវិធីមួយ​ឈ្មោះថា​ “the variety show” វាដូចទៅនឹង កម្មវិធី got talentដែរ។ ហើយគាត់ក៏បានចូលរួមកម្មវិធីនឹងហើយដែរ

9. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/08/2011

កម្មវិធី​ The Variety Show ​មាន​នៅ​ក្រុមហ៊ុន​ទូរទស្សន៍​មួយ​ណា? ដូច​អត់​ដែល​ឃើញ​ក្នុង​ YouTube។

10. សុផាត - 21/08/2011

ប៉ុស្តិ៍ អាស៊ីអាគ្នេយ៍ ផ្សាយរាល់ថ្ងៃអាទិត្យ ប្រហែលជាម៉ោង ៨យប់

11. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/08/2011

អរគុណ​ច្រើន ចាំ​រក​មើល​ក្នុង YouTube ក្រែង​មាន​គេ​ដាក់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: