jump to navigation

និទាន​បែប​អប់​រំ៖ បក្សី​​ភ្លោះ​ជាប់​គ្នា – Conjoint Birds 22/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags: , ,
trackback

មាន​កាល​យូរ​លង់​ណាស់​មក​ហើយ​ មាន​បក្សី​មួយ​គូ​កើត​មក​មាន​ដង​ខ្លួន​ជាប់​គ្នា ពួក​គេ​ស្រលាញ់​គ្នា​ខ្លាំង​​ណាស់​ ទោះ​បាន​ចំណី​បន្តិច​បន្តួច​ក៏​តែងតែ​ចែក​គ្នា​ឆី​គ្រប់​ពេល​វេលា​។ ដោយ​​ចង់​ដឹង​​ក្ដី​ស្រលាញ់​របស់​បក្សី​ទាំង​ពីរ​នេះ មាន​បុរស​ម្នាក់​បាន​សាកល្បង​ពួក​គេ​ ដោយ​ចង់​ដឹង​​​តើ​ពួក​គេ​ស្រលាញ់ និង ទុក​ចិត្ត​គ្នា​បាន​ប៉ុណ្ណា?

ថ្ងៃ​មួយ​បុរស​នោះ​បាន​ដើរ​ទៅ​ក្បែរ​បក្សី​នៅ​ខាង​ឆ្វេង ​ហើយ​អោន​ក្បាល​របស់​គាត់​ទៅ​ក្បែរ ត្រចៀក​របស់​បក្សី​នៅ​ខាង​ឆ្វេង​នោះ ​តែ​បុរស​នោះ​​​អត់​បាន​និយាយ​អ្វី​ទាំង​អស់។ ក្រោយ​ពេល​ដែល​បុរស​នោះ​ដើរ​ចេញ​ទៅ​ បក្សី​ខាង​ស្ដាំ​បាន​សួរ​បក្សី​ខាង​ឆ្វេង​ថា “តើ​បុរស​នោះ​ខ្សឹប​និយាយ​អ្វី​ជាមួយ” បក្សី​ខាង​ឆ្វេង​បាន​ឆ្លើយ​ថា “អត់​មាន​និយាយ​អ្វី​ទេ” ។

នៅ​ថ្ងៃ​បន្ទាប់​មក​ទៀត ​បុរស​ដដែល​នោះ​បាន​ដើរ​មក​ក្បែរ​បក្សី​នៅ​ខាង​ស្ដាំ ហើយ​អោន​ក្បាល​របស់​គាត់​មក​ក្បែរ​ត្រចៀក​បក្សី​ខាង​ស្ដាំ​ម្ដង តែ​គាត់​ក៏​អត់​មាន​និយាយ​អ្វី​ទាំង​អស់។ ពេល​បុរស​នោះ​ដើរ​ចេញ ​បក្សី​ខាង​ឆ្វេង​បាន​សួរ​បក្សី​ខាង​ស្ដាំ​ថា “តើ​បុរស​នោះ​និយាយ​អ្វី​ជាមួយ​​នឹង​ឯង” បក្សី​ខាង​ស្ដាំ​​ថា​ “អត់​មាន​និយាយ​អ្វី​ទេ” ហើយ​បក្សី​ខាង​ស្ដាំ​​​បាន​គិត​ក្នុង​ចិត្ត​ថា “ទោះ​បី​បុរស​នោះ​និយាយ​ប្រាប់​ក៏​យើង​មិន​ប្រាប់​ឯង​ដែរ​ ព្រោះ​ម្សិល​មិញ​ឯង​លាក់​នឹង​អញ”។

ចាប់​ពី​ថ្ងៃ​នោះ​មក​បក្សី​ទាំង​ពីរ​ហាក់​មិន​សូវ​ចុះ​សម្រុង​នឹង​គ្នា​នោះ​ទេ ពួក​គេ​តែង​តែ​ឈ្លោះ ប្រកែក​គ្នា​អំពី​រឿង​ខ្សឹប​នោះ​ជា​រឿយ​ៗ។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ជម្លោះ​កាន់​តែ​រីក​ធំ​ឡើង​ៗ​ ដោយ​ទ្រាំ​មិន​បាន​ បក្សី​ទាំង​ពីរ​ក៏​ឈ្លោះ​ខាំ​គ្នា​យក​តែ​ឈ្នះ​រៀង​ៗ​ខ្លួន ពួក​គេ​បាន​ទធាក់​គ្នា​យក​មួយ​ឈ្នះ​ដៃ​​ ធ្វើ​អោយ​ខ្លួន​ប្រាណ​​​របស់​ពួក​គេ​ទាំង​ពីរ​ដាច់​ចេញ​ពី​គ្នា ហើយ​ស្លាប់​បាត់​បង់​ជីវិត​ក្នុង​ពេល​នោះ​ទៅ។

“ការ​មិន​ទុកចិត្ត​គ្នា​ជា​ទ្វារ​ចូល​ឆ្ពោះ​ទៅ​កាន់​ការ​បាក់បែក​

Related articles

មតិ»

1. ក្មេងស្រែ - 22/08/2011

ចុះ​អា​អ្នក​ខ្សឹប​ហ្នឹង​ចាងៃ​ម៉េះ?

2. L - 22/08/2011

មកពីអាអ្នកខ្សឹបនឹងហើយ។ វាជាធម្មតាទេ មិនដែលមានអ្នកណាមកខ្សឹប ហើយអត់និយាយអី។ គឺមកពីបំណងរបស់អ្នកខ្សឹប សត្វវាមិនចេះគិតអីដូចមនុស្សទេ។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/08/2011

បន្ទោស​អ្នក​ខ្សឹប​អោយ​បាន​ ៧០ ភាគរយ បន្ទោស​សត្វ​ទាំង​ពីរ​អោយ​បាន ៣០ ភាគ​រយ។

4. M - 23/08/2011

ok animal can’t think like people so they’re die cos no ideal.

5. Lovepeehs05 - 23/08/2011

ហ្នឹងហើយជាល្បិចដែលគេតែងប្រើ មកលើខ្មែរតាំងពីសម័យប៉ុលពតមក រហូតមកដល់សព្វថ្ងៃនេះ សម្លាប់មនុស្សរាប់លាន ក៏ដោយសារខ្សឹប របៀបហ្នឹងឯងដែរមើលទៅ ដោយសារតែមនុស្សពុំបានសិក្សាអបរំ ត្រឹមត្រូវចឹងឯង ។ និយាយឱ្យចំទៅ មកពីមិនរៀននយោបាយ បើបាន រៀននយោបាយ អាចដឹងល្បិចរបស់គេហើយ ។ មកពីការឆោតល្ងង់ គ្មានអ្វីក្រៅពីហ្នឹងទេ ! មិនថាអញ្ចឹង ?

Samady KS - 23/08/2011

គំនិត​បង Love Peehs ត្រូវ​ចិត្ត​ខ្ញុំ​ហ្មង

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/08/2011

គេ​ថា​ដើម្បី​រស់នៅ​ជាមួយ​គ្នា​អោយបាន​យូរ​អង្វែង​មនុស្ស​គួរ​រៀន​ធ្វើ​ខ្វាក់ ធ្វើ​ថ្លង់​ខ្លះ។ មនុស្ស​ជាច្រើន​ដែល​ដុះ​មាន​ចិត្ត​ប្រច័ណ្ឌ​ក្នុង​ខ្លួន​តាំង​ពី​កំណើត ទោះ​រៀន​ដល់​ណា​ក៏​នៅ​តែ​ប្រច័ណ្ឌ​ តែ​​បើ​​រៀន​សូត្រ​នឹង​ចេះ​​យក​ហេតុផល និង ការ​ពិចារណារ​មក​ប្រើ មើល​ទៅ​អាច​កាត់​បន្ថយ​ជម្លោះ​ និង ការ​បែកបាក់​បាន។ អញ្ចឹង​ទៅ​បញ្ចូន​កូន​ទៅ​សាលារៀន​អោយ​បាន​គ្រប់គ្នា​ ដើម្បី​ស្រោចស្រង់​បញ្ហា​ក្នុង​សង្គម!!!

7. Lovepeehs05 - 23/08/2011

ពិបាកដែរប្រព័ន្ធនៃការសិក្សាអបរំខុសគ្នា ឬគេមិនចង់ឱ្យដឹងនូវល្បិចកិច្ច កលដ៏ចំណានរបស់គេ គេទុកសម្រាប់ការរកស៊ី តកូន តចៅគេ ទៅអានាគត ចឹងហើយបានជាគេ មិនចង់ឱ្យមានតម្រិះច្រើន គេខ្លាច រកស៊ីមិនបាន ។ ប្រទេសខ្មែរធ្លាប់ជាប្រទេសដ៏រុងរឿង ពិភពលោកគេ ស្ញប់ស្ញែង ខាងវប្បធម៌-អរិយធម៌ ខ្ពង់ខ្ពស់ ស្រាប់តែឥឡូវបានក្លាយទៅ ជាប្រទេសសុំទានគេ ទៅវិញទៅ នឹកស្មានមិនដល់ ។ អ្នកណាចេះឈឺ ឆ្អាលរឿងប្រទេសជាតិ រឿងប្រជាជន រឿងប្រជាជាតិខ្មែរ ស្រាប់តែកើត ទៅជាខុសច្បាប់អស់ទៅ ។ ឥឡូវឮថាដេញព្រះសង្ឃ ដែលចេះឈឺឆ្អាល ជួយប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលគេរំលោភយកដីធ្លីរបស់ពួកគាត់ ឱ្យឈប់ នៅវត្ត ហើយហាមក្រប់វត្តកុំឱ្យទទួលព្រះសង្ឃអង្គនេះគង់នៅទៅទៀត ។ អុញយ៉ាប់មែនទែនហើយ ប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់សម្តេច តេជោ និងក្រោមការក្រប់គ្រងរបស់សម្តេចសង្ឃថ្មីផង ប្រហែលជិតដល់ ថ្ងៃអន្សារហើយ មើលទៅ ! ព្រះសង្ឃធ្លាប់ជាអ្នកកាន់ខ្ជាប់នូវសិលធម៌ ដ៏ល្អរុងរឿង ធ្លាប់ជាអ្នកឱ្យដម្បូន្មានល្អៗ ដល់ជនទួទៅ ឥឡូវក៏ក្លាយជា នៅក្រោមបង្គាប់គេទៅវិញទៅ លេងដឹងលេងយល់អ្វីទាំងអស់ កើតចេះ ហៃអើអស់ទៅ និយាយចុះនិយាយឡើងបន្ទោសសម័យខ្មែរក្រហម ដែលបាត់បង់ ៣០ ឆ្នាំកន្លងមកហើយ ទៅវិញឆ្កុយ! ចឹងមនុស្សខ្មែរយើង សព្វថ្ងៃនេះសុទ្ធតែកើតក្រោយសម័យខ្មែរក្រហមទេ មើលទៅ បានជា មិនបានដឹងថាខ្មែរមានប្រវត្តិសាស្ត្រយ៉ាងម៉េច មានទំនៀមទំលាប់យ៉ាង ម៉េច ល្អយ៉ាងម៉េច គ្រាន់បើយ៉ាងម៉េច អាក្រក់យ៉ាងម៉េច ។ ឃើញសាសនា គេ គេចេះជួយគ្នា សាមគ្គីគ្នា អបរំណែនាំគ្នា យ៉ាងរលូន យ៉ាងប្រសើរ ដល់ព្រះសង្ឃខ្មែរអត់ចេះរឿងអបរំហ្នឹងទេមើលទៅ ចេះតែខាងដេញ ចោល ផ្សឹកចោល ចឹងទៅវិញទៅ ដូចជាសហាវពេកហើយ មិនដឹងជា បួសបានការអីទេ ធ្វើខ្ញុំគែទៅល្អជាង…….!!!!!!!

8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/08/2011

” អ្នកណាចេះឈឺ ឆ្អាលរឿងប្រទេសជាតិ រឿងប្រជាជន រឿងប្រជាជាតិខ្មែរ ស្រាប់តែកើត ទៅជាខុសច្បាប់អស់ទៅ ” ចំនុច​នេះ​ខ្ញុំ​តែង​តែ​ឃើញ​ ​ហើយ​ធ្វើ​អោយ​ខ្ញុំ​ឃ្នើស​ចិត្ត​ខ្លាំង​ណាស់។ ដូចជា​លោក ជា ​វិជ្ជា អញ្ចឹង​ខំ​ការពារ​ជួយ​កម្មករ​ខ្មែរ​ ដែល​ត្រូវ​ពួក​ថៅកែ​ចិន​កៀប​សង្កត់​ កេង​ប្រវ័ញ្ញ តែ​ក្លាយ​ជា​សត្រូវ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដល់​ទី​បញ្ចប់​គាត់​ត្រូវ​គេ​បាញ់​សំលាប់​កណ្ដាល​ទីក្រុង ដល់​ពេល​​អន្តរជាតិ​ អង្គការ​ផ្សេង​ៗ​ស្រែក​​ឡើង​ រដ្ឋាភិបាល​លោក ហ៊ុន សែន ទៅ​ចាប់​មនុស្ស​ពីរ​នាក់​អត់​ដឹង​ខ្យល់​អី​ទៅ​ដាក់​គុក ដល់​ដាក់​គុក​ពួក​ពីរ​នាក់​ហ្នុង​​អស់​ចំនួន​ពីរ​ឆ្នាំ​​ អង្គការ​អន្តរជាតិ និង ប្រទេស​មួយ​ចំនួន​ស្រែក​ឡើង​ទៀត​ថា​គេ​មាន​ភស្ដុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ពួក​ពីរ​នាក់​ហ្នឹង​មិនមែន​ជា​ឃាតករ តាំង​រដ្ឋាភិបាល​ ហ៊ុន សែន ដោះ​លែង​វិញ អត់​បាន​សង​ជម្ងឺ​ចិត្ត​គ្នា​មួយ​សេន។ ប៉ុន្មាន​ខែ​មុន​​លោក រ៉ុង ឈុន គ្រាន់​តែ​សុំ​ច្បាប់​បញ្ចាំង​រឿង “អ្នកណា​សំលាប់​ ជា វិជ្ជា” ក៏​មិន​អនុញ្ញាត​ដែរ ត្រង់​នេះ​បញ្ជាក់​ថា​នេះ​ជា​ចំនុច​​របាស់​មួយ​​របស់​រដ្ឋាភិបាល​នេះ​ហើយ។

រឿង​ឃាតករ​សំលាប់​ ជា វិជ្ជា យើង​អាច​មើល​សេចក្ដី​ថ្លែង​ការណ៍​របស់ ហេង ពៅ​ ទៅ​ដឹង​ហើយ តែ​គ្មាន​តុលាការ​ណា​ចេញ​មុខ​ស៊ើប​អង្កើត​អី​បន្តិច។ រឿង​របស់​អ្នកស្រី ពិសិដ្ឋ ពីលិការ​ ក៏​អញ្ចឹង។ រឿង​បាញ់​សំលាប់​បាតករ​ឆ្នាំ ១៩៩៨ ក៏​អញ្ចឹង។

មិន​ដឹង​ថា​មនុស្ស​ល្អ​ ឈ្នះ​មនុស្ស​អាក្រក់​អត់​ទេ? ព្រោះ ស្រុក​ខ្មែរ​យើង​មនុស្ស​ល្អ​ត្រូវ​គេ​បាញ់​សំលាប់ ត្រូវ​គេ​កំចាត់ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន យក​តែ​ពួក​បិសាច​ចេះ​បាញ់ ចេះ​សំលាប់​មក​ធ្វើការ​ជាមួយ​យ៉ាង​នេះ។ ប្រជាជន​ខ្មែរ​ភាគ​ច្រើន​អីឡូវ​បែក​គំនិត​​អាត្មា​និយាយ​មួយ​គឺ “កុំ​ទៅ​ខ្វល់ កុំ​នាំ​ទុក្ខ​ដាក់​ខ្លួន”។ ដុច​ជំនាន់​ ប៉ុល ពត​ អញ្ចឹង​ព្រោះ​តែ​អញ្ចឹង “កុំ​នាំ​ទុក្ខ​ដាក់​ខ្លួន ខំ​សំងំ​ទៅ” ដល់​ទីបំផុត​ ២ លាន​នាក់។ គេ​ថា​មនុស្ស​ជំនាន់​ ព៉ុល ពត​ ងាប់​ដោយសារ​ខ្លាច​ងាប់។

ស្រុក​ខ្មែរ​អោយ​លោក ហ៊ុន សែន ដឹក​នាំ​បន្តិច​ទៀត​រលាយ​ជា​មិន​ខាន។ ខ្មែរ​អីឡូវ​កំពុង​ល្ងង់​ខ្លៅ​នឹង​ឃើញ​ការ​រីក​ចំរើន​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​​ខ្លៅ​មួយ​នេះ​បង្កើត​ឡើង ស្ពាន ផ្លូវ សាលារៀន តែ​សុទ្ធ​តែ​ជា​​សមិទ្ធិផល​បាន​មក​ពី​ខ្ចី​លុយ​គេ។ បន្ដិច​ទៀត​ផ្លូវ​ខូច ស្ពាន​បាក់ សាលា​ដួល ហើយ​គេ​លែង​អោយ​លុយ​ខ្ចី មិន​តែ​ប៉ុណ្ណោះ​គេ​ទារ​លុយ​វិញ នោះ​ទើប​ម្នាក់​ៗ​ដឹង​ខ្លួន។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: