jump to navigation

ឧទ្ទាម​ពាក់​មួក​របស់ ហ្ក្រាដាហ៊្វី 24/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

​ឧទ្ទាម​ដែល​ដឹក​នាំ​ផ្ដួល​រំលំ​មេដឹកនាំ​ផ្ដាច់ការ​​ ដែល​ទីតាំង​ចុង​ក្រោយ​បង្អស់​របស់ ហ្ក្រាដាហ៊្វី កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​ពួក​គេ​វាយ​យក​បាន​នោះ ឧទ្ទាម​នេះ​បាន​ចូល​ទៅ​ក្នុង​បន្ទប់​កេង របស់ ហ្ក្រាដាហ៊្វី ហើយ​អ្វី​ដែល​ទាញ​ចំណាប់​អារម្មណ៍​របស់​គាត់​គឺ​មួក​របស់ ហ្ក្រាដាហ៊្វី នៅ​ទីនោះ។ គាត់​បាន​ពាក់​មួក​​របស់ ហ្ក្រាដាហ្វី ឈរ​និយាយ​ធ្វើ​បទ​សម្ភាស​ជាមួយ​នឹង​​អ្នក​សារព័ត៌មាន។

គាត់​ហាក់​មិន​ជឿ​នឹង​ភ្នែក​របស់​គាត់ ដែល​មួក​​របស់​បុរស​ខ្លាំង​ម្នាក់​នោះ ដែល​មួក​គេ​គ្រប់គ្នា​ធ្លាប់​ឃើញ​បុរស​ដ៏​សែន​កាច​​ម្នាក់​នោះ​ពាក់ ដោយ​គ្រាន់​តែ​ឃើញ​មួក ម្នាក់​ៗ​ពួន​សំងំ​​សុំ​សុខ​ មិន​ហ៊ាន​សូម្បី​តែ​ក្អក​អោយ​លឺ​ រឺ សំលឹង​មើល​មួក​នេះ​ចំ​ផង​នោះ និយាយ​អោយ​ងាយ​យល់​គឺ​ដូច​គ្នា​នឹង​ស្រុក​ខ្មែរ​ ​ដែល​ប្រជាជន​ខ្មែរ​យើង​គ្រាន់​តែ​លឺ​ អង្គរក្ស​ហ៊ុន សែន បង​ប្អូន​ខ្សែ​ស្រឡាយ​លោក ហ៊ុន សែន ម្នាក់​ៗ​ភ័យ​ស្ទើរ​រាក​នោម រឺ ឡាន​ដែល​មាន​អក្សរ​ដាក់​ភ្ជាប់​នឹង​ក្រដាស​ដាក់​បន្ទើត​ខាង​មុខ​ចំហៀង​អ្នក​បើក​ដាក់​ថា “ហ-ស” ប្រជាជន​ម្នាក់​ៗ​មិន​ហ៊ាន​បើក​ទៅ​ក្បែរ ប៉ូលិស​មិន​ហ៊ាន​ផាក​នោះ។ (សុំ​បើក​រង្វង់​ក្រចក​បន្តិច) – វប្បធម៌​កខ្វក់​នេះ ​នៅ​តែ​បន្ត​មាន​ពាសវាលពាសកាល​ ករណី​​មនុស្ស​ទាំងឡាយ​​នោះ​ដែល​មិន​ទាំង​មាន​ទំនាក់​ទំនង​អ្វី​ នឹង​ក្រសួង​មហាផ្ទៃ​សោះ តែ​ក្នុង​ឡាន​របស់​ពួក​គេ​នោះ​​​បិទ​ក្រដាស​ផ្លាក​​​ “ម-ផ” ប៉ុន​ៗ​បាត​ដៃ​។ រឿង​របៀប​នេះ​ទាក់​ទង​នឹង​ការ​យក​​ឈ្មោះ​ក្រសួង​នានា​ទៅ​អួត​សម្ញែង​​ បាន​ក្លាយ​ទៅ​ជា​មោទនភាព​មួយ​យ៉ាង​ខ្លាំង​សម្បើម​សំរាប់​អ្នក​ទាំង​នោះ។

Related articles

មតិ»

1. Kandalyouth Srp - 24/08/2011

hope cambodian should be should be changing Mr. Hun Sen by your voting on 2011 and 2013 to bring our country to be good development…………………….

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/08/2011

I don’t believe in the election much while Phnom Penh government has their hands accessible to this unit. Phnom Penh government controls all medias throughout the country. Phnom Penh government use the kangaroo court to put all the anti-governments in jail. The biggest anti-government party’s leader, Sam Ransy, he has been living abroad.

3. no - 25/08/2011

his face vicious. bad person can’t live with happiness with mind. wish he go to die soon soon……….


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: