jump to navigation

Apple បញ្ចេញ​ផលិតផល​ថ្មី​ស្រឡាង​មួយ​ទៀត​ថ្ងៃ​នេះ 26/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, បច្ចេកវិទ្យា.
Tags: , , , , , , , , ,
trackback

​ទន្ទឹម​នឹង​សុំ​លា​ឈប់​របស់​លោក Steve Jobs ពី​​នាយក​ប្រតិបត្តិ (CEO រឺ Chief Executive Officer) ភ្លាម​នោះ​ ​ក្រុមហ៊ុន​​ Apple ដ៏​ល្បីល្បាញ​ត្រកូល “អាយ” ​របស់​អាមេរិក​​ ដែល​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ ​អាច​​ចាប់​អង្រួន​ពិភព​​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​​ទំនើប​ៗ អោយ​រញ្ជួយ​​ញាប់ញ័រ​នោះ បាន​បញ្ចេញ​ផលិតផល​ថ្មី​ មួយ​ទៀត​របស់​ខ្លួន​ភ្លាម​នៅ​ថ្ងៃ​នេះ ដែល​ផលិតផល​ថ្មី​នោះ​គឺ “iQuit”។

អើយ​និយាយ​កំប្លែង​លេង​ជាមួយ​លោក​ទេ​លោក “ចបស៍” អើយ​បើ​សិន​ជា​ដំណឹង​នោះ​ជា​ការ​ពិត​ថា​ លោក​លាលែង​ពី​ការងារ​ដោយសារ​មាន​ជំងឺ​មហារីក​មែន​នោះ សង្ឃឹម​ថា​លោក​នឹង​បាន​ជា​សះស្បើយ​មក​វិញ​ឆាប់​ៗ ព្រោះ​ដូច​ជា​កម្សត់​ពេក​ហើយ​ នៅ​ពេល​ដែល​ការងារ របស់​លោក​កំពុង​រីក​ចំរើន​ដល់​កំពូល តែ​លោក​បែរ​ជា​មាន​​ជំងឺ​មិន​អាច​នៅ ​បន្ត​ការងារ​នោះ អោយ កាន់​តែ​ចំរើន​ទៅ​មុខ​ទៀត​បាន។ សូម​ព្រះ​មក​ពី​គ្រប់​សាសនា​តាម​ជួយ​រក្សា​លោក!!!

សំណួរ៖ CEO ប្រែ​ជា​ភាសា​ខ្មែរ​ថា​យ៉ាង​ដូច​ម្ដេច​អ្នក​ទាំង​អស់​គ្នា?

Related articles

មតិ»

1. ប្រុញ - 26/08/2011

ខំតែអានឡើងម៉ាសន្ទុស គាត់មានលុយច្រើនហើយ នៅធ្វើការដល់ណាទៀត

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/08/2011

តែ​ចំពោះ​គាត់​ប្រហែល​គាត់​ឈប់​មិនមែន​មក​ពី​គាត់​មាន​លុយ​គ្រប់គ្រាន​ហើយ​ទេ តាម​សាព័ត៌មាន​ថា​គាត់​មាន​បញ្ហា​សុខភាព។

3. គីមស៊្រុន - 26/08/2011

CEO៖ អគ្គនាយកប្រតិបត្តិ?

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/08/2011

ខ្ញុំ​សរសេរ​អញ្ចឹង​ដែរ តែ​ក្រែង​មាន​ពាក្យ​ណា​ត្រឹមត្រូវ​ជាង​ ខ្ញុំ​អត់​ដឹង​ដែរ។ មិន​ដឹង​ផ្ទៀងផ្ទាត់​ជាមួយ​វចនានុក្រម​ណា​ទេ​ពាក្យ​ថ្មី​ៗ ពាក្យ​ពី​មុន​ពួក​យើង​ទាំង​អស់​គ្នា​ថា​យក​តាម​សម្ដេច ជួន ណាត។ ប្រើ​អញ្ចឹង​សិន​ទៅ បើ​គេ​​មាន​ពាក្យ​អ្វី​ផ្សេង​ក​ប្រើ​ថ្ងៃ​មុខ ចាំ​តាម​គេ​ទៀត​ទៅ។

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/08/2011

ដើម​អំពិល​ហៅថា អ្នក​ចាត់ការ​ទូទៅ http://dap-news.com/2011-06-14-02-40-26/2-world/27196–apple-.html

6. សុផាត - 26/08/2011

ស្តាយណាស់ អត្ថបទបងខ្លីពេក កុំអី 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: