អ្នកប្លុកវើតប្រែស និង ព្រះតេជព្រះគុណ លួន សាវ៉ាត 26/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: បឹងកក់, ព្រះតេជព្រះគុណ លួន សាវ៉ាត, រដ្ឋាភិបាល ភ្នំពេញ, រំលោភយកដីធ្លី, លួន សាវ៉ាត
trackback
និយាយអំពីអ្នកក្នុង ប្លុករើតប្រែស ទាំងអស់ ពេលដែលអត្ថបទនិយាយរឿងទាក់ទងនឹងប្រទេសជាតិ ដូចជាមិនសូវមានយោបល់ច្រើន ហើយក៏ដូចមិនសូវចាប់អារម្មណ៍ នឹងបញ្ចេញមតិយោបល់អ្វីទាំងអស់ តែបើអត្ថបទទាក់ទងនឹងស្រី+ប្រុស ស្នេហា ផ្លូវភេទ ប្រុសស្រាត ស្រីស្រាត ប្រជ្រៀតគ្នាចូលទៅមើលឡើងណែនណាន់តាន់តាប់ ហើយម្នាក់ៗមានវោហារហូរដូចទាំងទន្លេមេគង្គ ពិសេសប្លុកដែលសរសេររឿងទាក់ទងនឹង ស្នេហាភេទដូចគ្នា (ថ្ងៃនេះសុំធ្វើជាមាន់វ៉ៃមួយខ្នាយ ព្រោះរកមាន់ក្រៅស្រុកវ៉ៃអត់បាន វ៉ៃមាន់ក្នុងទ្រុងគ្នាឯងមួយ)។
រូបថតការទទួលរង្វាន់ Hellman Hammett នៅអាមេរិក
អីឡូវនេះខ្ញុំចង់លើកយករឿងព្រះតេជព្រះគុណ លួន សាវ៉ាត មកពិភាក្សាទាំងអស់គ្នា ពិសេសទាក់ទងនឹងព្រះតេជព្រះគុណ ចេញមុខចូលរួមជាមួយនឹងប្រជាជនដែលត្រូវបានគេរំលោភយកដីធ្លី។ ហើយមួយវិញទៀត គឺដោយសារតែសកម្មភាពរបស់ព្រះតេជព្រះគុណបែបនេះហើយបានជាត្រូវសម្ដេចព្រះមេគណរាជធានីភ្នំពេញ នន្ទ ង៉ែត ដែលខាង KI-Media ដាក់នាមក្រៅហៅថា “Hochimonk” បានចេញសង្ឃសម្រេចកាលពីថ្ងៃ២៦ ខែមេសា ឆ្នាំ២០១១ មិនអនុញ្ញាតឲ្យព្រះតេជព្រះគុណ លួន សាវ៉ាត គង់ស្នាក់នៅក្នុងវត្តណាមួយនៅក្នុងរាជធានីភ្នំពេញ ដោយចោទព្រះតេជព្រះគុណថា ព្រះអង្គបានប្រព្រឹត្តិខុសនឹងវិន័យសាសនាព្រះពុទ្ធនោះ។
អញ្ចឹងហើយបញ្ហាខាងលើ យើងឃើញមានចរន្តពីរខុសគ្នា ប្រជាជនដែលត្រូវគេរំលោភយកដី ប្រជាជនធម្មតា អ្នកសិក្សា សិស្ស និស្សិត មន្ត្រីរាជការមួយប៉ែក ថាព្រះតេជព្រះគុណធ្វើបែបនោះគឺ “ត្រឹមត្រូវ” ហើយចំនែកខាងសម្ដេចព្រះមេគណរាជធានីភ្នំពេញ នន្ទ ង៉ែត ក្រុមហ៊ុន ស៊ូកាកូអ៊ីន មន្ត្រីធំៗ ឈ្មួញ ប្រជាជន និស្សិត មួយប៉ែតគិតថា “មិនត្រឹមត្រូវ”។ ហើយចុះអ្នកអាននៅទីនេះ អ្នកប្រើប្រាស់ប្លុកវើតប្រែសនៅទីនេះគិតឃើញយ៉ាងម៉េចដែររឿងហ្នឹង?
Related articles
- ដំណាំ ផ្លែឈើ៖ ដើម និង ផ្លែ ស្រកា នាគ (varychin.com)
- Repost៖ ប្រុស ៗ ប្រយ័ត្ន ឆ្អិន ពង ស្វាស ដោយ មិន ដឹង ខ្លួន! (varychin.com)
- ចំណេះដឹង ទូទៅ៖ Ted គឺ ជា អ្វី? (varychin.com)
មកវ៉ៃមាន់ក្នុងទ្រុងឯងទៀត 🙂
សាកមាន់ក្នុងទ្រុងខ្លួនឯងម្ដង នេះជាលើកទីមួយ កុំប្រកែប្រកាន់អីដើម្បីប្រយោជន៍រួម។
មានរឿងជាច្រើនទៀតដែលទាក់ទងនឹងព្រះសង្ឃ មានការបណ្តេញចេញពីវត្ត មានការចាប់ដាក់គុក និងសកម្មភាពប្រឆាំងជាច្រើនទៀតដែលហេតុផលគួរឲ្យអស់សំណើចបំផុតគឺគេប្រើពាក្យថា “ខុសវិន័យព្រះពុទ្ធសាសនា” គេចេញ “សង្ឃប្រកាស” ឬ “ពុទ្ធប្រកាស”។ល។
ហាសហាស…
តើព្រះពុទ្ធបានចែងវិន័យថាម៉េចខ្លះ? តើក្នុងគម្ពីព្រះត្រ័យបិដកក្បាលណា ទំព័រណាដែលហាមមិនឲ្យព្រះសង្ឃចូលរួមក្នុងការងារសង្គម ឲ្យនៅតែវត្តទេសនា? សូម្បីតែពាក្យ “នយោបាយ” ក៏ខ្ញុំមិនដែលឃើញផងក្នុងគម្ពីព្រះពុទ្ធសាសនាណាមួយនោះ!
មួយទៀតគេប្រើពាក្យថា “សង្ឃប្រកាស” ឬ ធ្ងន់មែនទែនទៅ គេប្រើពាក្យ “ពុទ្ធប្រកាស”។ ព្រះពុទ្ធប្រកាស?????
មិនបាច់ប្រើពាក្យធ្ងន់ៗពេកទេ ខ្ញុំស្តាប់មិនយល់សោះ គួរប្រើពាក្យថា “នយោបាយប្រកាស” វិញទៅ ស្រួលស្តាប់ ស្រួលយល់!!
😦 យើងមិនជាប់ខ្សែសម្ដេចទោះមានរឿងមហាអយុត្តិធម៌យ៉ាងណាក្ដី ដាក់បាយកកមួយដុំចូលក្នុងមាត់ ពួនសង្ងំសម្រក់ទឹកភ្នែកតែម្នាក់ឯងទៅ បាយកកអាចជួយទប់មាត់មិនអោយនិយាយលឺដល់គេ ក្រែងគ្រោះថ្នាក់ដល់ខ្លួន បាយកកជួយទប់ទល់មិនអោយសឹករិចរិលបានខ្លះទៀត ដោយសារតែយើងខំខាំធ្មេញសង្កត់ចិត្តនោះ។ ទ្រាំបានទ្រាំសិនទៅពៅអើយ បាយកកសុវត្ថភាព។
ញ៉ុមគិតថាភ្ជុំហ្នឹងអត់ទៅវត្តព្រោះតែសាសនាក្លាយជានយោបាយហើយ!
អ្វីដែលបងរៀបរាប់ខាងលើ ពិតជាមិនខុសទេ!
ជាក់ស្តែងប្លកខ្ញុំ ពេលដែលខ្ញុំសរសេរប្រកាសឥតប្រយោជន៍ មតិច្រើនណាស់!
ដល់ពេលនិយាយរឿងសង្គម ស្រុកទេស គេអត់ហ៊ាននិយាយអីសោះ! តើខ្លាចឬមិនចូលចិត្ត?
ប្រកាសនេះជាដើម៖ http://teamkafe.wordpress.com/2011/06/11/%E1%9E%9F%E1%9F%8A%E1%9E%BC%E1%9E%9F%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%8A%E1%9E%BE%E1%9E%98%E1%9F%92%E1%9E%94%E1%9E%B8%E1%9E%8A%E1%9E%B8%E1%9E%9F%E1%9F%92%E1%9E%9A%E1%9F%82/
http://teamkafe.wordpress.com/2011/03/16/%E1%9E%A2%E1%9F%92%E1%9E%9C%E1%9E%B8%E1%9E%87%E1%9E%B6%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B/
ខ្ញុំមិនមែនជាអ្នកនយោបាយទេ ហើយខ្ញុំក៏មិនមែនមនុស្សនៃគណបក្សនោយបាយដែរ តែខ្ញុំចូលចិត្តតាមដាននយោបាយ និងរឿងសង្គម ព្រោះនយោបាយ គឺដូចជាចង្កូតនៃនាវាដែលយើងកំពុងជិះ!
តើអ្នកឆ្កួត ឬ ឡប់ដែលជិះនាវាមួយនៅលើសមុទ្ទ មិនដឹងថាអ្នកកាន់ចង្កូតនាវារបស់អ្នក កំពុងតែបើកទៅទិសខាងណាផងនោះ! តើអ្នកធ្លាប់ធ្វើដំណើរលើផ្លូវដោយគ្មានទិសដៅដែរឬទេ?
មិនមែនខ្លាច, មិនមែនមិនចូលចិត្ត, តែដែលនិយាយគឺឃើញគ្រប់គ្នា, វាហួសនឹងថ្លែង, ថាតើមានអ្វីដែលនឹងត្រូវនិយាយ? ល្បងសរសេរក៏ដោយសារចង់អោយវាធ្លាយពីក្នុងទ្រូងមកខ្លះដើម្បីបានធូរទ្រូង ។
😆 i have never shut off any comments in my blog.
បើមិនដឹងនិយាយថាយ៉ាងម៉េចខ្លះផង ឲ្យបញ្ចេញមតិយ៉ាងម៉េចចុះ? =,.= អានចេះតែអានហើយ តែខ្វះមតិបញ្ចេញ។ ខិខិខិ
និយាយអញ្ចឹងម៉្យាងដែរ អ្វីៗវាទៅតាមវ័យ និង អាយុកាលនៃមនុស្ស។ តែអ្នកខ្លះកើតមកមានញាណជាអ្នកមិនខ្វល់ នៅតែមិនខ្វល់មួយជីវិត ដេកតែក្នុងខ្ទមប្រក់ស្បូវ ព្រឹកឡើងបាយកកស្រូបទឹកជាមួយត្រសកត្រាំមួយចំណិត តែមើលក្បាលពោះដុះកំពិងៗ មាឌប៉ុនធុងសាំង តែកុំសួររឿងប្រទេសជាតិ ស្រុកខ្មែរមានស្តេចប៉ុន្មានក៏មិនដឹង 😆
ជនម្នាក់៖ ស្រុកស្មែរ មានសាដាត់ហ៊ុនសែន, សាដាត់ ហេន សំរិន, សាដាត់ ជា ស៊ីម….
គយ៖ ចុះអត់មើលរូបថតនៅពីក្រោយញ៉ុមហេហហី?
ជនម្នាក់(នោះ)៖ អូភ្លេត, អាន់ភ្លេតហ៊ាប់អាមួយហ្នឹងៗៗៗ
https://varychin.com/2011/06/11/how-many-samdachs-in-cambodia34567/
សាក់ដាក់រូបអាសអាភាស ១ឬ២ទៅមើល ប៊ុំតែគេចូលទៅវាចារដាក់មតិ!
រឿងខ្លះយើងមិនដឹង បញ្ជេញយោបល់អត់កើត រឿងខ្លះមិនបញ្ចេញយោលបល់ល្អជាង តែបើគ្រាន់តែអានក៏មិនខាតអីដែរ។ ចំពោះរឿងព្រះតេជគុណ លួន សាវ៉ាត ញ៉ុមអត់ដឹងថាធម្មវិន័យរបស់សង្ឃមានអីខ្លះផង ។ តែបើតាមទ្រឹស្តីព្រះពុទ្ធ ការជួយគេ ជាការប្រសើតើ។
ល្បងសញ្ញាប័ត្រ Master ចេញពីសាលាព្រែកត្នោត ធំហើយកុំធ្វើចរិតដូចកូនក្មេង! កុំធ្វើឈឺចិត្តដូចគេធ្វើបាបសម្បើមណាស់ ក្រវាត់សញ្ញាប័ត្រ Master ចូលបង្គន់ទៅ ហើយទៅរៀនអង់គ្លេសសារជាថ្មី! គេនិយាយតាមសម្រួល តាំងខ្លួនចេញមកមិនដឹងក្បាលកន្ទុយឯណាឯណី។
អីឡូវបើខ្ញុំ Block ការបញ្ចេញមតិរបស់អ្នកឯងក្នុងពេលកន្លងទៅមែន អោយរន្ទះបាញ់ម្ដាយខ្ញុំស្លាប់ទៅ តែបើខ្ញុំមិនបាន Block ការបញ្ចេញមតិរបស់លោកឯងក្នុងពេលកន្លងមកទេ អោយរន្ទះបាញ់ម្ដាយលោកឯងស្លាប់វិញ អស់ចិត្តទេ!
ចរិតចេញមករឡិបរឡុបដូចកូនក្មេង “oh good thanks that Oudom show ur blog. i interesting. thanks…” មើលតែរបៀបចេញមកសមអីក៏សមជាមួយមីនាងហ្នុងម្លេះ ចិរិតមីស្រី និង អាប្រុសហ្នុងដូចអត់មានខុសគ្នាអីបន្តិច ប្រហែលតែគ្នា។
និយាយបានប្រយោជន៍អី និយាយរបៀបហ្នឹង និយាយជាកូនប្រុសដាក់ឈ្មោះពិតហើយ Sign in ពីខាង Facebook មក។ បើហ៊ានមកតម្អូញតម្អែរនៅទីនេះ ខ្លាចអីគ្រាន់តែគេស្គាល់មុខផងហ្នឹង។
តាមយោបលខ្ញុំទោះខុសវិន័យសង្ឃ ក៏ត្រូវតែធ្វើដែរ នៅចាំអីទៀត នៅ សំងំសុខតែម្នាក់ឯងយ៉ាងម៉េច នៅពេលដែលប្រជាជនរងទុក្ខ ត្រូវគេចាប់ដាក់គុកដាក់ច្រវ៉ាក់ វាយ ទាត់ ធាក់ ប្លន់យកផ្ទះ សម្បែង ដី ធ្លី អស់នោះ។ ប្រៀបធៀបទៅខុសវិន័យសង្ឃ និង ចេញមុខការពារប្រជាជនពីរឿងកើតឡើងចំពោះប្រជាជនទាំងនេះ គួរជ្រើសរើសយកមួយណា។
វាជាទំលាប់របស់រដ្ឋាភិបាលភ្នំពេញទៅហើយ ដែលចាត់ការអ្នកតវ៉ាដែលជាឧបាសក ឧបាសិការដោយប្រើតុលាការ តែចាត់ការអ្នកតវ៉ាដែលជាបុព្វជិត ដោយប្រើវិន័យសង្ស។
អ្នកតវ៉ារាស្ត្រធម្មតាត្រូវរដ្ឋាភិបាលនេះកំចាត់ដេញចេញពីប្រទេស ហើយចាត់ការព្រតេជព្រះគុណដោយដេញចេញពីវត្ត។
ស្លាប់ហើយ គេបញ្ចេញឬអត់ស្រេចតែគេទៅចុះ ជាសំណាងហើយដែលគេចូលអាន ឬ ចូលលេងនោះ យើងដាក់ដោយសាតែយើងចង់ចែកចាយ តែពឹងលើមតិមិត្តអ្នកអាននោះ មិនបានរ៉េ ព្រោះអ្នកខ្លះគ្នាអានតែមិនដឹងនិយាយថាមេច ណាមួយមិនសូវខ្វាយខ្វល់រឿងនយោបាយនយោបោកអីផង ។ បើចង់អោយគ្នាមានយោបល់ទាល់គ្នានឹងធ្លាប់មានការពិសោធន៏ ឆ្លងកាត់ ។ ដូចខ្ញុំជាដើម ដាក់នយោបាយ មក ដូចមើលនឹងថ្ងាស់អាចឹង ឈឺឡាតែតហើយ បើដាក់រូបស្រីស្អាត ប្រហែលហាទឹកមាត់អីអាចឹងដែរ ។ បើដាក់សាសនា ខ្ញុំមិនមែនជាសង្ឃផង ថើមេចអាចចេញមតិបាន ?
😆 បានប្រាប់រួចហើយបងប្រុសថាថ្ងៃនេះ សុំធ្វើមាន់វាយមាន់គ្នាឯងក្នុងទ្រុងមួយក្ដារ។ មិនបញ្ចេញមតិក៏មិនអីដែរ ស្វាគមន៍ជានិច្ចណាបង!
នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ
លើសេចក្តីប្រកាស់ថាអ្នកក្នុងស្រុកមិនហ៊ាន វាចាគឺមានមូលហេតុ៖
១. អាចជាបញ្ហាសន្តិសុខ (ដឹងហើយស្រុកថាយើងប្រកាន់ប្រជាធិតេយ្យ សេរីក្នុងការបញ្ចេញមតិគ្រប់ទីកន្លែង)
២.គិតថាអត់ប្រយោជន៍ (និយាយគឺអាដែល មានន័យថា អ្នកដឹងតិច អ្នកមិនដឹង នឹងចាំហៃអើ ច្រើន អោយតែសារុងមួយ ស្បថបោះឆ្នោតអោយភ្លាម គឺថា អាដែល មុខអាដែល បើអាក្រក់គេបោះឆ្នោតអោយ? តែថា សួរគាត់បោះឆ្នោតដើម្បីអី ចំលើយ អញដឹងអីអញ អាណាអោយអំណោយ បោះអោយអានឹងហើយ មិនគ្រាន់ជាងអាអត់អោយ ពិបាកណាស់ ស្រុកខ្មែរ សំបូរបណ្ទិត បញ្ញាវន្ត ច្រើនណាស់ ៨០ភាគរយ ជាពិសេសតាមស្រុកស្រែ)
៣. វាជាទម្លាប់ទៅហើយ មិនឃើញអីប្រែប្រួល (ករណីចាប់តេជគុណ ទឹម សាខន រហូតដល់ ប៉ូលីសយួន មានសិទ្ឋចូលមកចាប់ដល់ ភ្នំដិនខេត្តតាកែវ ដូច្នេះដឹហហើយថារដ្ឋាភិបាល យើង ខ្លាំងប៉ុណ្ណា ការពារជនជាតិខ្មែរលើដីខ្មែរប៉ុណ្ណា )
៤. ជាធម្មតាទេ ប្រទេសសេរី ដូចស្រុកខ្មែរ គឺថានិយាយ ផ្សាយ ម៉ាសេរី អោយតែនិយាយពីល្អ របស់អ្នកដឹកនាំ តែបើខុសពីនឹង គុក បាត់ខ្លួន រំលោបសិទ្ឋ ។ល។
សរុបទៅគឺថាដើម្បី ដើម្បីគឺថា យកល្អស្ងាត់មាត់ តែបើនៅក្រៅ ប្រហែលជាអ្នកភូមិយើងគាត់ និយាយសាហាវជាង ស្រុកខ្មែរស្នេហ៍ខ្ញុំផង ព្រោះពួកគាត់ ជួបផ្ទាល់ ឃើញផ្ទាល់ ចាប់ផ្ទាល់ ស្ទាប់ផ្ទាល់ ថើបផ្ទាល់។ល។
ខ្ញុំធ្លាប់លឺពាក្យផ្ទាល់ត្រចៀកខ្ញុំពីប្រជាជនថា “អាណាអោយអំណោយ អោយលុយបោះអោយអាហ្នឹង ព្រោះកំពុងតែរកអង្ករច្រកឆ្នាំងមិនបាន” ហ៊ឺ……..វាពិតពិបាកក្នុងស្ថានភាពដូចពួកគាត់ បញ្ហាក្រពះ កំពុងតែស្រេកឃ្លាន មិនអាចមានគំនិតគ្រប់គ្រាន់ក្នុងការរៀចំគិតគូរអំពីជោគវាសនាខ្លួនទៅខាងមុខ បី បួន ប្រាំ ខាងមុខទេ គាត់គិតធ្វើម្ដេចអោយតែបានបាយញ៉ាំថ្ងៃនេះ។
ការដោះស្រាយការស្រេកឃ្លានរបស់ពួកគាត់តាមរយៈការផ្លាស់ប្ថូររបៀបដឹកនាំគាត់មិនដែលបានគិត ចំរៀងមួយឃ្លាដែលមានប្រជាប្រិយភាបំផុតសំរាប់ប្រជាជនក្រីក្រដែលយើងលឺពួកគាត់ស្រែកច្រៀងគ្រប់ទីកន្លែងគឺ “អាក្រូចក៏ដូចអាពោន”។ តើយើងអាចបន្ទោសអ្នកណា? អាចបន្ទោសពួកគាត់ក៏បានថា (១)ពួកគាត់បោះបង់ក្ដីសង្ឃឹមដូចជាលឿនពេក (២)បន្ទោសអ្នកមកថ្មី អ្នកដែលមកដឹកនាំថ្មី (The New Comers) តែងតែបានអោយមេរៀនទៅប្រជារាស្ត្រទូទាំងប្រទេសមហាសែនចត់។
ប្រជាជនខ្មែរទាំងមូលកំពុងតែវិលមុខ ធីងធោងខ្លាំងណាស់ ដោយសារការបំពុលនៃនយោបាយក្នុងសតវត្សចុងក្រោយនេះ អញ្ចឹងអ្នកណាអូសដៃទៅខាងណា ខាងណី ងាយណាស់ មហាសែនងាយតែម្ដង។
បាបដែលមនុស្សម្នាក់ៗបានធ្វើនៅជាតិនេះគឺត្រូវទទួលនៅជាតិក្រោយ ប្រហែលជាបែបនេះទើបអ្នកដែលធ្វើអំពើអាក្រក់មិនបារម្ភពីអ្វី។ ពេលដែលនិយាយអំពីបញ្ហាជាតិម្តង់ មិនដឹងថាគួរតែមានយោបល់យ៉ាងណាទេ ព្រោះនិយាយគឺ បានតែនិយាយា ប៉ុន្តែមិនជួយអ្វីបានទេ។ សង្ឃឹមថា នឹងមានកុលបុត្រខ្មែរណាម្នាក់ដែលមានឬទ្ឋិបារមី អោយ ជួយស្រោចស្រង់ប្រជាជនខ្មែរយើងអោយរួចផុតពីសង្គមនរគនេះចុះ៕
ខ្ញុំមិននិយាយវែងឆ្ងាយទេ វីរៈ ចេញមកពីប្រភពណាក៏ដោយ តែអ្វីៗដែលមនុស្សគ្រប់គ្នាគេសរសេរផ្សព្វផ្សាយវាដូចជារបស់លក់តាមតូបនានាក្នុងផ្សារអញ្ចឹង យើងអ្នកអានប្រៀដូចអ្នកអ្នកដើរទិញរបស់ ដើរទៅឃើញរបស់ណាល្អដែលខ្លួនត្រូវទិញចូលទិញទៅ ចំណែកតូបណាលក់របសដែលមិនមែនជាតំរូវការរបស់ខ្លួនដើរហួសទៅ កុំនិយាយបែបរឡិបរឡុបដូចកូនក្មេង របៀបអត់ខ្លឹមសារ មនុស្សភាគច្រើនដែលចូលមកនិយាយគេម្នាក់ៗនិយាយជារបៀបដឹងខុសត្រូវ គេមិននិយាយបែបដូច វីរៈ និយាយនោះទេ របៀបអន់ថយមួយក្នុងយុគសម័យអ្នកចេះដឹង របៀបរបស់ វីរៈ ជាបៀបមួយដែលគួរអោយរអើម សម្លឹងមើលខ្លួនឯងសារជាថ្មី ហើយកុំនិយាយមកខ្ញុំវិញជារបៀបដូចកូនក្មេង និយាយអោយតែបានថានិយាយ។
ចំនែកឈ្មោះសរសេរដាក់អញ្ចឹងអ្នកណាក៏ចេះដែរ លោកដាក់ឈ្មោះថា ហ៊ុន សែន ក៏បានដែរ។ អោយសមសួននិយាយគ្នាដោយចេញមុខគឺ ដាក់ឈ្មោះ ភ្ជាប់ខ្លួនជាមួយនឹងកន្លែងណាមួយដូច ហ្វេសប៊ុក ជាដើម អោយគេបានស្គាល់ពីទំហំខ្លួនរបស់ វីរៈ ផងទៅ។ គ្រាន់តែដាក់ឈ្មោះអញ្ចឹងបើ វិរៈ សរសេរជេរម្ដាយ ឪពុក របស់ខ្ញុំក៏តែបាន ព្រោះមិនដឹង វីរៈ ហ្នឹងអ្នកណាផង។
មួយទៀត វីរៈ ថាមិនល្អទេនៅទីនេះ អញ្ចឹងចូលមករាល់ថ្ងៃធ្វើអ្វីដែរ?
Give opinion but when i said u say not good. what? u like Mr. HUN SEN. right good is buy not good is don’t buy. និយាយនោះ របៀបអន់ថយមួយក្នុងយុគសម័យអ្នកចេះដឹង ជាបៀបមួយដែលគួរអោយរអើម. who said? don give to insult ey na it not good te and i don lke too. ok និយាយនោះ របៀបអន់ថយមួយក្នុងយុគសម័យអ្នកចេះដឹង ជាបៀបមួយដែលគួរអោយរអើម. i will try to recite…. thanks so much.