jump to navigation

ចំណី​ជីវិត៖ តើ​ត្រូវ​ធ្វើ​ដូចម្ដេចដើម្បី​ឈ្នះ​សត្រូវ​? 27/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, ជជែក, ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , ,
trackback

ធ្វើ​ម្ដេច​ដើម្បី​អាច​ឈ្នះ​សត្រូវ ជា​ប្រធាន​បទ​​មួយ​ថ្ងៃ​នេះ តែ​មុន​នឹង​អ្នក​ទាំង​អស់​គ្នា​អាន​បន្ត​ទៀត ខ្ញុំ​ចង់​អោយ​អ្នក​ទាំង​អស់​គ្នា​ទាញ​យក​ប៊ិច ក្រដាស សរសេរ​ឆ្លើយ​នឹង​សំណួរ​នេះ​ខ្លួន​ឯង​ជា​មុន​សិន។ នេះ​មិនមែន​ខាង​ក្រោម​មាន​ចំលើយ​ត្រូវ​សុក្រឹត​​ ល្អ​ឯក អ្វី​នោះ​ទេ តែ​វា​គួរ​អោយ​ចាប់​អារម្មណ៍​ក្នុង​ការ​ឃើញ ការ​យល់ឃើញ ​របស់​​មនុស្ស​ផ្សេង​គ្នា​លើ​បញ្ហា​តែ​មួយ។

ប្រភព​រូបថត​៖ ទេព រីណា

សំណួរ​នេះ​ ខ្ញុំ​ធ្លាប់​បាន​សួរ​លោក​ពូ​ម្នាក់ ​ដែល​រស់​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ ក្នុង​ទី​ជន​បទ ដែល​មិន​ដែល​ចូល​សាលារៀន​ទាល់​តែ​សោះ មិន​ដែល​ស្គាល់​ច្បាប់​ទំលាប់​មួយ​មាត្រា ខ្ញុំ​សួរ​គាត់​ថា​ “លោកពូ, តើ​ធ្វើ​ដូចម្ដេច​ ដើម្បី​អោយ​ឈ្នះ​សត្រូវ” គាត់​បាន​ឆ្លើយ​ភ្លាម​ដូច​ជា​មិន​បាន​គិត​អោយ​បាន​វែង​ឆ្ងាយ​ទេ ព្រោះ​គាត់​មិន​បាន​គិត​ថា​ខ្ញុំ​នឹង​ត្រូវ​តែ ចងចាំ​​ចំលើយ​របស់​គាត់​ទុក គាត់​ឆ្លើយ​ថា “​បើ​គេ​ហ៊ាន​ដាក់​ខ្ញុំ​មួយ​ដៃ ខ្ញុំ​នឹង​ដាក់​វា​មួយ​ដៃ​វិញ​ដូច្នេះ​ខ្ញុំ​មិន​ចាញ់​​​វា​ទេ“​។ ហេតុអ្វី​បាន​ជា​សំណួរ​នេះ​ផុស​ក្នុង​ចិត្ត​ខ្ញុំ​​ ហើយ​ឈាន​ទៅ​​សួរ​គាត់ ព្រោះ​ខ្ញុំ​បាន​អាន​សៀវភៅ​មួយ​ក្បាល​របស់​អ្នក​ល្បីល្បាញ​ម្នាក់ គាត់​សរសេរ​ថា “ចង់​ឈ្នះ​សត្រូវ គឺ​យើង​ត្រូវ​ដាក់​ខ្លួន​អោយ​ស្មើ​នឹង​សត្រូវ“។

យើង​មើល​ការ​ឆ្លើយ​របស់​បុរស​​ ដែល​មិន​ដែល​ចូល​សាលារៀន មិន​ដឹង​ច្បាប់​ស្រុក​ទេស​ម្នាក់ ជាមួយ​នឹង​អ្នក​ប្រាជ្ញ​ល្បី​ល្បាញ​ម្នាក់ ចំលើយ​គឺ​ស្ទើរ​​តែ​ដូច​គ្នា​បេះបិទ​ក្នុង​អត្ថន័យ តែ គ្រាន់​តែ​ការ​ឆ្លើយ​និយាយ​ខុស​ពាក្យ​គ្នា។ ខ្ញុំ​ទទួល​យក​ចំលើយ​ទាំង​ពីរ​ទុក​ក្នុង​ចិត្ត​រហូត ខ្ញុំ​តែង​តែ​គិត​ថា​ពួក​គេ​និយាយ​ត្រូវ ទោះ​មិន​អាច​យក​ទៅ​អនុវត្ត​បាន​គ្រប់​រឿង​ក្ដី តែ​គ្រប់​ទ្រឹស្ដី​វា​មិន​ដែល​ត្រូវ​ឥត​ខ្ចោះ​ ដែល​យើង​អាច​ប្រើ គ្រប់​ពេល គ្រប់​កាលៈទេសៈ​ នោះ​ដែរ។ ​

ចូល​ដល់​បញ្ហា​នយោបាយ​ស្រុក​ទេស​វិញ​ម្ដង ចង់​បំបាត់ កំចាត់ ភាព​ក្រីក្រ តើ​អ្នក​​ទាំង​ឡាយ​នោះ​ ដែល​ពោរពេញ​ដោយ​កាតព្វកិច្ច​ជាប់​ពេញ​ខ្លួន តាំង​ពី​ក្បាល​ដល់​ចុង​ជើង អង្គុយ​តែ​ក្នុង​សភា ម៉ាស៊ីន​ត្រជាក់ អង្គុយ​តែ​ក្នុង​ហាង​ធំ​ៗ អង្គុយ​ក្នុង​ហាង​ខារ៉ាអូខេ ក្លឹប​រាំ​កំសាន្ដ ហើយ​តាំង​ខ្លួន​ថា​ជា​​អ្នក​​​ធ្វើការ​បំរើរាស្ត្រ កំចាត់​ភាព​ក្រីក្រ បំបាត់​ភាព​ស្រេក​ឃ្លាន​របស់​រាស្ត្រ​របស់​ខ្លួន​យ៉ាង​ដូច​ម្ដេច? ហើយ​ចុះ​វា​មាន​ន័យ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ ​​អ្នក​ទាំង​ហ្នុង ដែល​មិន​បាន​ធ្វើ​ការងារ​ទាំង​ឡាយ​បម្រើ​រាស្ត្រ តែ​សង្កត់​ក​រាស្ត្រ​យក​លុយ ពុក​​រលួយ​ស្អុយ​ក្លិន​ពេញ​ប្រាណ​វិញ​នោះ? ចំលើយ​គឺ​ពួក​គេ​ទាំង​នោះ​​ “ជំពាក់ ជំពាក់ ជំពាក់ ជំពាក់……..និង​ ជំពាក់” បើ​និយាយ​អំពី​ក្នុង​សាសនា​វិញ​ “ពួក​គេ​នឹង​ទៅ​ឋាននរក​ជាន់​ទី ដប់ ម្ភៃ សាមសិប សែសិប ហាសិប ហុក​សិប ចិត​សិប ប៉ែត​សិប…….ដែល​ទោះ​បុណ្យ​កឋិន​មួយ​ម៉ឺន​វត្ត​ក៏​សង្គ្រោះ​មិន​បាន“។

និទាន៖ ត្រក​តំលៃ​ឯក

មាន​កាល​មួយ​មាន​បុរស​អ្នក​រៀន​ខ្ពង់ខ្ពស់​ម្នាក់ ដែល​មក​ពី​​គ្រួសារ​មាន​ទ្រព្យ​សម្បត្តិ​មួយ​បាន​ធ្វើ​​​ដំណើរ​​កំសាន្ដ​សំរាក​ពី​ការងារ​របស់​គាត់​ ទៅ​ទី​ជន​បទ​ដាច់​ស្រយាល។ គាត់​បាន​ដើរ​កាត់​ភូមិ​ដ៏​តូច ដែល​មាន​សុទ្ធ​តែ​ជន​ក្រីក្រ​មួយ គាត់​ដើរ​​អស់​​មួយ​សន្ទុះ​​​ធំ​ជាមួយ​នឹង​វ៉ែនតា​ពណ៌​ស  សំលៀក​បំពាក់​ដ៏​ស្រស់​ស្អាត ដែល​ប្រឡាក់​ទៅ​ដោយ​លំអង​ធូលី​ គាត់​មិន​បាន​​និយាយ​អ្វី​ជាមួយ​នរណា​ទេ គាត់​គិត​តែ​ពី​​ដើរ​ រហូត​ដល់​កន្លែង​តា​ចំណាស់​សក់​ស​ម្នាក់ កំពុង​តែ​ត្បាញ​ត្រក​គាត់​បាន​ឈប់​​អង្គុយ​នៅ​ទីនោះ​ដើម្បី​បំបាត់​ភាព​នឿយ​ហត់។

គាត់​សំលឹង​មើល​ទៅ​លោកតា​ចំណាស់​ ដែល​កំពុង​ត្បាញ​ត្រក​បាន​ពាក់​កណ្ដាល​ យ៉ាង​ផ្ចិតផ្ចង់ គាត់​សំលឹង​មើល​ត្រក ​ដែល​ត្បាញ​ហើយ​ ដែល​ព្យួរ​នឹង​ជញ្ជាំង​ និង ត្រក​ដែល​លោកតា​កំពុង​ត្បាញ​បាន​ពាក់​កណ្ដាល​ យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។ ភ្លាម​នោះ​គាត់​ក៏​សំរេច​ចិត្ត​ទាញ​ក្រដាស និង ខ្មៅដៃ​មក​គូសវាស សរសេរ ពេញ​ក្រដាស​​របស់​គាត់ ហើយ​គាត់​បាន​និយាយ​ប្រាប់​ទៅ ​លោកតា​ចំណាស់​ថា “អោយ​ខ្ញុំ​សុំ​ទិញ​ត្រក​ដែល​តម្បាញ​មិន​ទាន់​ហើយ​របស់​លោក ដោយ​ខ្ញុំ​សុខចិត្ត​ត្បាញ​ត្រក​ ដែល​មិន​ទាន់​ហើយ​នេះ​ដោយ​ខ្លួន​ឯង“។

លោក​តា​នោះ​ក៏​យល់​ព្រម ហើយ​បុរស​វ៉ែន​តា​ស​​ ក៏​អង្គុយ​ចុះ​កន្លែង​លោក​តា​នោះ​អង្គុយ​ហើយ​ចាប់​ផ្ដើម​ត្បាញ​ត្រក​នោះ។ អស់​រយៈ​ពេល​មួយ​ល្ងាច​ បុរស​វ៉ែន​តា​ស​នោះ​នៅ​តែ​មិន​អាច​ត្បាញ​ត្រក​នោះ​បាន​រួចរាល់​ឡើយ គាត់​រើរុះ​អស់​ជា​ច្រើន​សារ​ ហើយ​វា​នឹង​មិន​​​មាន​លក្ខណៈ​​រូបរាង​ ដូច​ត្រក​លោកតា​ដែល​​ព្យួរ​នៅ​ជញ្ជាំង​ឡើយ។ រឿង​នេះ​ធ្វើ​អោយ​លោកតា​អង្គុយ​គ្រវី​ក្បាល​ អស់​សំណើច​នឹង​ បុរស​វ៉ែន​តា​ស យ៉ាង​ខ្លាំង។

ដោយ​អស់​ក្ដី​ព្យាយាម​បុរស​នោះ បាន​ទាញ​កាំបិត​ដែល​នៅ​ក្បែរ​ខ្លួន​ កាប់​ត្រក​ដែល​ខ្លួន​កំពុង​តែ​​ត្បាញ​មិន​ទាន់​ហើយ​នោះ​ ខ្ទេច​អស់​ទៅ។ គាត់​បាន​ដក​លុយ​ចំនួន មួយ​ម៉ឺន​​ដុល្លារ ហុច​ទៅ​អោយ​លោក​តា​នោះ​ ហើយ​ដើរ​ចេញ​ទៅ តែ​មុន​នឹង​គាត់​ដើរ​ចេញ​ទៅ​គាត់​បាន​និយាយ​ប្រាប់​បុរស​ចំណាស់​នោះ​ថា “ខ្ញុំ​គឺជា​​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​ដប់​នាក់​ ដែល​កសាង​យាន​អវកាស​ដែល​ហោះ​ទៅ​ដល់​ឋាន​ព្រះចន្ទ​មុន​គេ​បង្អស់​លើ​លោក“។

“រៀន​បទ​រៀន​បាទ កុំ​កោង​ហួស​ខ្នាត​ កុំ​ភ្លាត់​ហួស​ផ្លូវ កុំ​ភ្លើន​ភ្លេច​ម៉ែ កុំ​ប្រែ​ភ្លេច​ឪ ឃើញ​ចាស់​សក់​ស្កូវ កុំ​សូវ​មើល​ងាយ” — ភារម្យ ង៉ុយ ហៅ អ៊ូ

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: