jump to navigation

លោក ខៀវ កញ្ញារិទ្ធិ រក​បាន​គូ​ស្នេហ៍​ហើយ 27/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

តាម​គេហទំព័រ​ទំនាក់ទំនង​សង្គម​ដ៏​ល្បី​មួយ​គឺ ហ្វេសប៊ុក បា​ន​បង្ហាញ​ថា​លោក ខៀវ កញ្ញារិទ្ធិ Khieu Kanharith ដែល​ត្រូវ​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ រក​បាន​គូ​ស្នេហ៍​របស់​គាត់​ហើយ។ ទំនាក់ទំនង​នេះ​មិន​ដឹង​ថា​មាន​តាំង​ពី​ពេល​ណា​ទេ តែ​មនុស្ស​គ្រប់​គ្នា​ទើប​តែ​ភ្ញាក់​ផ្អើល​ ដែល​ទើប​តែ​ឃើញ​លោក ដាក់​​បង្ហាញ​ក្នុង​ ហ្វេសប៊ុក ថា​លោក​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Sok Sreyoun Pink Pink​ (ឈ្មោះ​ឡូយ​អស់​ស្ទះ) ។ ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ សូម​ជូនពរ​អោយ​គូ​ស្នេហ៍​នេះ បាន​រួមរស់​ជាមួយ​គ្នា​លុះ​អវសាន្ត។

Related articles

មតិ»

1. Lundi Lay - 27/08/2011

គាត់បានធ្វើការបកស្រាយថា៖
“In relationship មិន​មែនមានន័យថាមានទំនាក់ទំនងស្នេហាទេ ។ តែមិនដឹងយ៉ាងម៉េច អ្នកសុំ confirm friend បែរដាក់នៅកន្លែងដែលនាំមានអ្នកច្រលំទៅវិញ ។” 😀

នេះជាគណនីថ្មីរបស់គាត់ http://www.facebook.com/kkanharith

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/08/2011

គាត់​គិត​ខុស​ខ្លួន​គាត់ ពាក្យ​អង់គ្លេស​គឺ​មាន​ន័យ​ថា​ទំនាក់ទំនង​ស្នេហា។ ស្រី​ម្នាក់​ដែល​ដាក់​ថា​ In a relationship ជាមួយ​គាត់​​មិន​គិត​ថា​ ភរិយា​របស់​លោក ខៀវ កញ្ញារិទ្ធិ​ អន់​ចិត្ត្ ខឹង​សម្បារ​ទេ?

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 27/08/2011

អីឡូវ​គាត់​ដក​ចេញ​ហើយ យីស! អ្នក​នយោបាយ​ក្រឡិចក្រឡុច​ណាស់ វ៉ៃ​រហ័ស ដក​រហ័ស​លឿន​ដូច​ផ្លេក​បន្ទោល 😆

Lundi Lay - 28/08/2011

🙂

4. Samady KS - 28/08/2011

ហេ​ហេ​ហេ! នារី​ហ្នឹង​នៅ​ក្មេង​ទៀត​ផង អាយុ​ទើប​តែ​២២​ឆ្នាំ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/08/2011

អោយ​យាយ​វា​ច្របាច់​ខ្នង​ឈឺ​ណាស់​ព្រោះ​ដៃ​ធ្ងន់​ពេក ទាល់​តែ​អោយ​ចៅ​ស្រី​ក្មេង​ៗ​ច្របាច់​បាន​អត់​អី ព្រោះ​ដៃ​ស្រាល 😆

5. សុផាត - 28/08/2011

ខំតែភ្ញាក់ផ្អើលដែរ 😀

6. Lovepeehs05 - 28/08/2011

រកបានស្រីដូចគ្នាចឹង? មានអីសំគ្នាដែរតើ! (កញ្ញារិទ្ធ នឹង សុខស្រីយួន) ។

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/08/2011

គាត់​ថា​ដាក់ In a relationship with someone មាន​ន័យ​ថា​​​រាប់​អាន​គ្នា​ជា​មិត្តភ័ក្ដិ​ ខ្ញុំ​ថា​វា​មិន​អញ្ចឹង​ទេ​ដឹង ខ្ញុំ​រៀន​មក​ខ្ញុំ​មិន​ដែល​និយាយ​អញ្ចឹង​ផង។ អញ្ចឹង​គាត់​អាច​ដាក់ In a relationship with Sok Ann ទៅ​អញ្ចឹង?

In a relationship with someone មាន​ន័យ​ថា​រាប់​អាន​ជា​មិត្តភ័ក្ដិ ចុះ​បើ​ចង់​និយាយ​ថា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​មនុស្ស​ម្នាក់​ត្រូវ​សសេរ​ថា​ម៉េច​ទៅ?

8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/08/2011

គាត់​អាច​គិត​តាម​ន័យ​ត្រង់​យ៉ាង​ម៉េច​ហើយ​មើល​ទៅ បាន​ជា​គាត់​និយាយ​បែប​នេះ តែ​ពាក្យ​ដែល​បញ្ចូល​ជា​ឃ្លា​ខាង​លើ​ គឺ​គេ​មាន​អត្ថន័យ​អោយ​ពួក​វា​ស្រាប់​ទៅ​ហើយ។

ដូច​ពាក្យ​ថា Make love គេ​បកថា​ រួមភេទ។ ចុះ​បើ​គាត់​បកប្រែ​តាម​ន័យ​ត្រង់​​នៃ​ពាក្យ​ថា​ បង្កើត​ស្នេហា អញ្ចឹង​លោក ខៀវ កញ្ញារិទ្ធិ យក​ទៅ​ប្រើ​ថា Make love with someone នៅ​តាម​ហ្វេសប៊ុក​ទៀត​វា​កើត​រឿង​ភ្ញាក់​ផ្អើល​មួយ​ទៀត​ប៉ា​ដោយ 😆

9. Lovepeehs05 - 29/08/2011

ពាក្យ relationship មានន័យមិនធម្មតា ជាពិសេសជាមួយនារីភេទ នេះមកពីមានការយល់ច្រឡំ ខ្ញុំស្មានតែមែនទែន អត់បានតាមដានដែរទេ ។ រឿងរាប់អានជាមិត្រភគ្រ ឬគ្រាន់តែជួបគ្នា គួរប្រើពាក្យផ្សេង នេះបើតាមខ្ញុំយល់ ។ ចូលទៅតាមផ្លូវ បានទៅជួប ប្រាជ លី និង ព្រាប សុវត្តិ ចឹងចំណេញដែរតើ ថ្ងៃនេះ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/08/2011

រឿង​គាត់​ដាក់​ជា​រឿង​ពិត តែ​គាត់​យល់​ច្រលំ​អត្ថន័យ​នោះ ហើយ​គាត់​ដក​ចេញ​វិញ តែ​នេះ​វា​មិន​មាន​អ្វី​ ដូច​អ្នក​ក្បត់​ជាតិ លក់ជាតិ ធ្វើបាប​រាស្ត្រ ពុក​រលួយ បណ្ដាល​អោយ​សង្គម​ធ្លាក់​ដុន​ដាប​នោះ​ទេ។ ខ្ញុំ​គិត​លោក​ ខៀវ កញ្ញារិទ្ធិ ចូល​ក​ក្នុង​ ហ្វេសប៊ុល ល្អ​ម៉្យាង​ដូច្នេះ​គាត់​ដឹង​ពី​ដង្ហើម​នៃ​ប្រជាជន និស្សិត ​ចំពោះ​រដ្ឋាភិបាល​ភ្នំពេញ​សព្វ​ថ្ងៃ។

10. Lovepeehs05 - 29/08/2011

បើតាមខ្ញុំដឹងខ្លះៗ អ្នកធ្វើការរដ្ឋការ ចូលហ្វេសប៊ុក ភាគច្រើនៗជាអ្នក ធ្វើការសង្កេតតាមដាននូវ ចារន្តនយោបាយ របស់ជនទួទៅ ឬយុវជន-យុវនារី របស់ខ្មែរតែម្តង ។ បើនៅប្រទេសក្រៅ អ្នកដែលចូលមើល ហ្វេសប៊ុក ញឹកញាប់ជាងគេ ច្រើនជាងគេ គឺក្រសួងសើបការណ៍ តាមដាន នូវឧក្រិដ្ឋកម្មផ្សេងៗ ដែលគេចង់ដឹង ចង់រក… ។ល។

11. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/08/2011

ហ៊ឺ……ថ្ងូរ​មួយ​សិន អ្នក​តាម​ចាប់​អ្នក​ពុក​រលួយ​ ខ្លួន​ពួក​គេ​ជា​អ្នក​ធ្លាប់​ពុករលួយ អ្នក​ដែល​ជា​​មេប៉ូលីស មេ​ទាហ៊ាន ពួក​គេ​ហ្នឹង​ហើយ​ជា​ចោរ​ ជា​អ្នក​បំផ្លាញ​ជាតិ​ខ្លួន​ឯង។ មេ​ប៉ូលីស​ដូច​យើង​ដឹង​គ្រប់​គ្នា​​ដូច​ ហេង ពៅ រឿង​អា​ក្រក់​ យងឃ្នង ជា​ច្រើន​​បាន​បែក​ធ្លាយ កុំ​តែ​លោក ហេង ពៅ ឈ្លោះ​គ្នា​ជាមួយ​លោក ហុក ឡង់ឌី កុំ​អី​​លោក ហេង ពៅ នៅ​តែ​ជា​មេ​ប៉ូលីស​ក្រុង ដេក​ស៊ី​លើ​គំនរ​មាស​ប្រាក់​ ដែល​​ពុករលួយ បាន​​ពី​ឈ្មួញ​ទុច្ចរិត ​ទល់​រាល់​ថ្ងៃ ដល់​ពេល​ឈ្លោះ​គ្នា​បានបែក​ធ្លាយ​រឿង​ហ្នុង​មក​ជា​ហូរ​ហែរ​លោក ហង ពៅ ដេក​គុក​ម្នាក់​ឯង​ទៅ។ អ្នក​ដែល​ជា​មិត្តភ័ក្តិ​របស់​ ហេង ពៅ កាល​ពី​មុន​ទាំង​អស់​ហ្នុង​សុទ្ធ​តែ​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ដូច​ ហេង អី ទាំង​អស់។

បទ​មនុស្ស​ឃាត​ជា​ច្រើន​ករណី​ទាក់ទង​ដល់​អ្នក​ធំ​ៗ​ទាំង​ឡាយ​ក្នុង​ប្រទេស សូម្បី​តែ​ទាក់ទង​ដល់​លោក ហ៊ុន សែន តែ​តុលាការ​​មហា​សែន​ឯករាជ្យ​ស្រុក​ខ្មែរ​ មិនដែល​យក​បញ្ហា​ទាំង​នោះ​មក​រក​ខុស​ត្រូវ​នោះ​ទេ។ បើ​ចាប់​អ្នកស្រុក​តូចតាច​ ដែល​បាត់បង់​ដី​ អី​ក៏​លឿន​ម្លេះ អត់​ទាន់​មាន​ដីការ​ក៏​ចាប់​ខ្លួន​ដាក់​គុក​បាន​ដែរ។

12. Lovepeehs05 - 30/08/2011

ពួកគាត់អស់ហ្នឹង មកពីពុករលួយខ្លាំងហើយ បានជារន្ទះបាញ់ ហើយហុក ឡុងឌី គេថាកន្ទុមរុយដែលគាត់ជិះ រន្ទះបាញ់មែនឬ ? ហើយឥឡូវនេះ កាលប្រហែលពីរអាទិត្យមុននេះ សម្តេចតេជោ ហ៊ុន-សែន បាននិយាយថា គាត់មិនហ៊ានជិះយន្តហោះទេ ពេលរដូវភ្លៀង ហើយបើជិះឡាន ក៏មិនឱ្យ គេបើកលឿនដែរ ត្រឹម ៨០ គីឡូមួយម៉ោងបាន លឿនជាងហ្នឹងមិនឱ្យគេ បើកទេ គាត់ថាបើក្រឡាប់ ឬគេបុកក៏មិនងាប់ដែរ ល្បឿនប៉ុណ្ណឹង ។ ចឹងគាត់គិតតែ ដេកស្យង់អង្គុយគិត អំពីសុវត្ថិភាពរបស់ខ្លួនគាត់ហើយ សព្វថ្ងៃនេះ ។ ហើយមិនពិនិត្យមើល ទៅមេដឹកនាំ កូរេខាងជើង ក៏ដូចគ្នា មិនហ៊ានជិះយន្តហោះទេ សុខចិត្តជិះរទេះភ្លើង ទៅរូស្ស៊ី យូរប៉ុណ្ណា ក៏មិនថាអីដែរ ។ សំនួរសួរថា តើពួកគាត់នឹងអាចគេចផុត ពីសេចក្តីស្លាប់ ដែរឬទេ ? បើពួកគាត់នៅតែ ប្រព្រឹត្តអំពើទុច្ចរិត មិនព្រមកែប្រែទេនោះ !

13. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/09/2011

ដូច​ជា​មិន​ដឹង​ពិត​ប្រាកដថា​យ៉ាង​ម៉េចដែរ​រឿង ហុក ឡង់ឌី ធ្លាក់​យន្ដហោះ​ តែ​មាន​​ខ្មែរ​ច្រើន​នាក់​ទៅវិញ​ទេ​ដែល​អរ​ពេល​ដែល​ ហុក ឡង់ឌី ស្លាប់​ព្រោះ​គេ​ដឹង​ថា​ ហុក ឡង់ឌី ជា​យួន​ចូល​មក​សំលាប់​ខ្មែរ ប្រព្រឹត្ត្​ឧក្រិដ្ឋកម្ម​យ៉ាង​ច្រើន​កន្លង​មក សូម្បី​អ្នក​ធំ​ៗ​ធ្វើ​ការ​នៅ​ភ្នំពេញ​ក៏​មិន​ហ៊ាន​ក្អក​ជាមួយ ហុក ឡង់ឌី ដែរ ហើយ​អ្នក​ធំ​ៗ​ទាំង​នោះ​បន់​អោយ​តែ​ ហុក ឡង់ឌី រលាយ​រូប​ទេ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: