jump to navigation

អំណាន៖ សួន​សន្តិភាព – ម៉ៅ ចំណារ 30/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, អត្ថបទ​តាម​សំណូមពរ, អំណាន.
Tags: , , , , , , , , , , , , ,
trackback

ខាង​​ក្រោម​នេះ​ជា​អត្ថបទ​មួយ​និយាយ​អំពី​ការ​ចង់​បង្កើត​ “សួន​សន្តិភាព” នៃ​ក្ដី​ស្រមៃ​របស់​ក្មេង​ស្រី​រស់នៅ​ស្រុក​ខ្មែរ​ម្នាក់​​ ដែល​ស្រលាញ់​ជាតិ មាតុភូមិ ការ​រីក​ចំរើន ភាព​រុងរឿង ការ​រស់នៅ​ចុះ​សម្រុង​គ្នា ដោយ​ក្ដី​សុខ​សប្បាយ​ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត ហើយ​ចំពោះ​រូប​នាង​ផ្ទាល់​ដែល​ចាប់​ពី​បើក​ភ្នែក​ ឃើញ​ដែនដី​ខ្មែរ​កាលណា​មក នាង​ហាក់​កម្រ​ឃើញ​ទឹក​ដី​នៃ​ជីវិត​របស់​នាង​ដែល​មនុស្ស​រាល់​គ្នា​អោយ​រហស្សនាម​​​ថា ទឹកដី​សុវណ្ណភូមិ នេះ​មាន​ពន្លឺ​​ចែងចាំង​ណាស់​ ហេតុ​នេះ​ហើយ​អ្វី​ដែល​នាង​​ និង ​ប្រជាជន​ទូទាំង​ប្រទេស​​កំពុង​តែ​ស្រេក​ឃ្លាន​បំផុត​​នោះ​គឺ “សន្តិភាព”។

តើ​ពាក្យ​ដែល​នាង​និយាយ​ថា “សន្តិភាព” នេះ​​គឺ​នាង​សំដៅ​ទៅ​កាន់​ការ​​​មិន​ធ្វើ​​សង្គ្រាម​រវាង​ ខ្មែរ-ថៃ និង ខ្មែរ-យួន និង បរទេស​ផ្សេង​ទៀត? ទាំង​​អស់​​នេះ​សុទ្ធ​តែ​មិនមែន អញ្ចឹង​តើ​នាង​សំដៅ​លើ​អ្វី​ពិត​ប្រាកដ? គោល​គំនិត​របស់​នាង​​ចង់​បាន​បាន​នោះ​គឺ សន្តិភាព​ក្នុង​ប្រទេស រវាង​ខ្មែរ​ និង ខ្មែរ​គ្នា​ឯង។ នាង​បាន​ដឹង​យ៉ាង​ច្បាស់​តាមរយៈ​ឯកសារ​ប្រវត្តិសាស្ត្រ ហើយ​នាង​បាន​ដឹង​ថា​ប្រទេស​ជាតិ​ដ៏​ប្រសើរ​របស់​នាង​​បាន​ឆ្លង​កាត់​សង្គ្រាម​រវាង​គ្នា​ និង គ្នា​អស់​ជាច្រើន​សតវត្ស​ណាស់​មក​ហើយ ពិសេស​ចុង​ក្រោយ​នេះ​គឺ​មហា​វិនាសកម្ម​ពី​សំណាក់​ការ​ដឹក​នាំ​របស់​លោក ប៉ុល ពត។

ចំណុច​សង្គ្រាម​ និង ការ​បែង​ចែក​ខ្មែរ​ជា​ច្រើន​ក្រុម នៃ​របប​ដឹក​នាំ​របស់ ប៉ុល ពត នេះ​ជា​ចំណុច​ដែល​នាង​សង្កត់​យ៉ាង​ធ្ងន់​ក្នុង​គោលបំណង​បង្កើត “សួន​សន្តិភាព” ព្រោះ​នាង​បាន​ដឹង​ថា​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រលាញ់​​ដូច​ជា​ បង ប្អូន ពូ មីង ម្ដាយ ឪពុក……ពួក​គេ​នៅ​មាន​ចិត្ត​ខឹង​គុំកួន នៅ​ក្នុង​ចិត្ត​ត្បិត​តែ​ពួក​គេ​មិន​និយាយ​ចេញ​ពេល​ខ្លះ ហើយ​មនុស្ស​មួយ​ក្រុម​ទៀត​គឺ​កងទ័ព​ដែល​ធ្វើ​ការ​ជាមួយ​ក្រុម​ខ្មែរ​ក្រហម ធ្វើ​តាម​បញ្ជា​របស់​ខ្មែរ​ក្រហម ពួក​គេ​សព្វ​ថ្ងៃ​រស់នៅ​ក្នុង​វិប្បដិសារី​ មាន​កំហុស​ក្នុង​ចិត្ត​ ទោះ​បី​ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ក្ដី​ក្នុង​ការ​កាប់​សំលាប់​ប្រជាជន​ដែល​ជា​ជាតិ​របស់​ខ្លួន​ឯង។​​

ជន​រងគ្រោះ​ដែល​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ខ្លួន និង មនុស្ស​ដែល​មាន​បាត​ដៃ​ប្រឡាក់​ឈាម​តើ​ពួក​គេ​ទាំង​ពីរ​ សង​ខាង​អាច​ចាប់​ដៃ​គ្នា​បាន​ទេ​ក្នុង​ពេល​អីឡូវ? អ្នក​បាត់​បង់​មនុស្ស​ជាទី​ស្រលាញ់​ប្រាកដ​ជា​ ​មិន​ចង់​ចាប់​ដៃ​ជាមួយ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ​ទេ ហើយ​ចំនែក​អ្នក​ដែល​បាន​ប្រព្រឹត្ត​ តើ​ពួក​គេ​ហ៊ាន​ចាប់​ដៃ​​ជន​រងគ្រោះ​ទាំង​នោះ​ទេ? ក៏​ពួក​គេ​មិន​ហ៊ាន​ដែរ ព្រោះ​ខ្លួន​តែងតែ​គិត​ថា​ខ្លួន​មាន​កំហុស​ក្នុង​ចិត្ត​រៀង​រហូត​មក។

អញ្ចឹង​បាន​សេចក្ដី​ថា​ខ្មែរ​នៅ​តែ​ចូល​មិន​ចុះ​នឹង​គ្នា ខ្មែរ​នៅ​បែក​ចែក​គ្នា ខ្មែរ​មិន​កាន់​ដៃ​គ្នា ចុះ​ធ្វើ​ម្ដេច​អោយ​ខ្មែរ​យើង​អាច​ហុច​​ចាប់​ដៃ​គ្នា​ឡើង​វិញ​ទោ​វិញ​ទៅ​មក? ចំពោះ​កញ្ញា ម៉ៅ ចំណារ ថា​នឹង​យក​ធម្មជាតិ​ដើម្បី​តភ្ជាប់​ទំនាក់ទំនង​នេះ​ឡើង​វិញ​ ដោយ​បង្កើត​អោយ​មាន​ “សួន​សន្តិភាព” ​ មួយ ​អោយ​មនុស្ស​គ្រប់​គ្នា​អាច​ដាំ​ដើមឈើ​នៅ​ទីនោះ អ្នក​បាត់​បង់​អ្នក​ជា​ទី​ស្រលាញ់​អាច​ដាំ​ដើម​ឈើ​មួយ​ដើម ហើយ​អាច​គិត​ក្នុង​ចិត្ត​ថា ​អ្នក​ដែល​បាន​ស្លាប់​ទៅ​នោះ​បាន​រស់​ឡើង​វិញ ដូច​ដើម​ឈើ​​ដែល​ពួក​គេ​ដាក់​ដាំ​នោះ។ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ក៏​អាច​ដាំ​ដើម​ឈើ​ដែរ​ ដោយ​គិត​ក្នុង​ចិត្ត​ថា​ ខ្លួន​បាន​ស្រោច​ស្រង់​ជីវិត​មនុស្ស​ ដែល​ខ្លួន​ធ្វើ​អោយ​ស្លាប់​ខ្លួន​អោយ​រស់​ឡើង​វិញ​ដែរ ដូច​ដើមឈើ​ដែល​ពួក​គេ​ដាំ​ឡើង​វិញ​អញ្ចឹង។

តើ​អ្នក​ទាំង​អស់​គ្នា​យល់​យ៉ាង​ដូចម្ដេច​ដែរ​ ចំពោះ​គំនិត​នេះ? ប្រសិន​ជា​អ្នក​គិត​ថា​គំនិត​នេះ​ប្រសើរ​ដែល​ធ្វើ​អោយ​ខ្មែរ​ចាប់​ដៃ​គ្នា​ឡើង​វិញ​បាន​តាម​រយៈ​ធម្មជាតិ សូម​មេត្តា​ទទួល​ដឹង​ និង បញ្ជូន​សារ​ដ៏​វែង​នេះ​ដល់​មនុស្ស​គ្រប់​គ្នា​ក្នុង​សង្គម​​ខ្មែរ និង សកលលោក​ទាំង​មូល ដោយ​សង្ឃឹម​ថា​ “សួន​សន្តិភាព” នឹង​លេច​រូបរាង​ឡើង​បាន ដោយ​ប្រការ​ណាមួយ​ក្នុង​ទឹកដី​សុវណ្ណភូមិ​នៃ​យើង ដែល​នឹង​មាន​ដើមឈើ​គ្រប់​មុខ មាន​ផ្កា​ចម្រុះ​ពណ៌​​សំរាប់​រាល់​ការ​ផ្សះផ្សា​គ្នា​ទាំង​ឡាយ​ ជា​សួន​កំសាន្ដ​ សួន​លំអ​ សំរាប់​មនុស្ស​គ្រប់​រូប​​បង្កើត​អោយ​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ​គឺ “សួន​សន្តិភាព” សួន​​ដែល​នាំ​មក​នូវ​សន្តិភាព​ផ្លូវ​ចិត្ត​សំរាប់​មនុស្ស​រាល់​គ្នា។

View this document on Scribd

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: