“វាយោអគ្គិសនី” ថាមពលថ្មីសំរាប់ប្រទេស ជប៉ុន 30/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: Aeroelectricity, ប្រទេស ជប៉ុន, វាយោអគ្គិសនី, វារីអគ្គិសនីយ, Energy, Hydroelectricity, Japan, Kyushu University, Renewable, Technology, Wind Lens, Wind power, Wind turbine
trackback
ការបង្កើតអោយមានថាមពលអគ្គិសនី ដើម្បីយកមកប្រើប្រាស់ មនុស្សយើងមានវិធីផ្សេងៗពីគ្នា តាំងពីការប្រើម៉ាស៊ីន ប្រើទឹក ប្រើខ្យល់ ហើយទីបំផុតឈានទៅដល់ការប្រើថាមពល នុយក្លេអ៊ែរ
(មិនមែន យក ថាមពល ចេញពីនុយក្លេអ៊ែរទេ គឺប្រើថាមពលវាបង្វិលឌីណាម៉ូ)។ ការប្រើថាមពលដោយប្រើប្រាស់ទឹក ដើម្បីបង្វិលឌីណាម៉ូ ភាសាខ្មែរហៅថា “វារីអគ្គិសនី — Hydroelectricity” ថាមពលដែលប្រើប្រាស់ខ្យល់ មកកង្ហារបក់បង្វិល ឌីណាម៉ូ ភាសាខ្មែរហៅ (>>វាយោអគ្គិនីយ — Aeroelectricity — Wind Power?)។ ពេល និយាយដល់ រឿងថាមពល ដើរដោយ ថាមពលនុយក្លេអ៊ែរ យើងប្រាកដជា គិតដល់ប្រទេសក្នុងអាស៊ីរបស់យើងដែរគឺប្រទេស ជប៉ុន ដែលរោងចក្រថាមពលអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនពីរបានផ្ទុះ ហើយវាមានផលអាក្រក់ចំពោះសុខភាពមនុស្សយ៉ាងខ្លាំង។ ដោយសារតែបទពិសោធន៍នេះប្រទេសជប៉ុនបានបោះ ជំហានដើរមួយជំហានថ្មីគឺ “វាយោអគ្គិសនី” — (ពាក្យនេះខ្ញុំដាក់ខ្លួនឯង សង្ឃឹមថាអាចទទួលយកបាន)។

បច្ចេកវិទ្យាថ្មីនេះ វាមិនមែនរឿងថ្មីទេ ក្នុងការប្រើប្រាស់ខ្យល់ដើម្បីទទួលបានផលអគ្គិសនីមកប្រើប្រាស់ តែចំពោះប្រទេស ជប៉ុន ដ៏តូចមួយនេះបានបង្កើតនូវគំរូថ្មីមួយដែលមិនធ្លាប់មានកាលពីពេលមុនមក ដែលពួកគេដាក់ឈ្មោះអោយថា “Wind Lens” ហើយពួកគេនឹងទទួលបានថាមពលអគ្គិសនីមកប្រើប្រាស់ ដោយតំលៃភ្លើងអគ្គិសនី នឹងថោកជាងការប្រើនុយក្លេអ៊ែរ ទៅទៀត។
វាជាគំនិតមួយយ៉ាងប្រពៃ ក្នុងពិភពលោកក្នុងយុគសម័យសព្វថ្ងៃ ដែលមនុស្សទូទាំងសកលកំពុងព្យាយាមប្រែក្លាយចក្កវាឡ ដ៏ក្ដៅបែកផ្សែងរកកលនឹងផ្ទុះឆេះនេះ អោយក្លាយទៅជាមានពណ៌ខៀវស្រងាត់ឡើងវិញ ដោយមនុស្សម្នាក់ៗព្យាយាមដើរ ជិះកង់ អោយបានកាន់តែច្រើនកាន់តែប្រសើរ ទៅទីកន្លែងណាដែលអាចធ្វើបាន ដោយព្យាយាមកាត់បន្ថយការប្រើប្រាស់ ម៉ូតូ ឡាន យន្តហោះជាដើម។
Related articles
- If You Build It, Green Will Come …Iowa Leads the Nation with 20% Renewable Energy (thewmeacblog.org)
- Wind Farm Upgrade Should Save Birds. (naturalhistorywanderings.com)
- Wind Power Clipping Wings (volokh.com)
ត្រូវចិត្តហ្មងប្រកាសនេះ!
ត្រូវចិត្តត្រង់ចំនុនណា?
វិទ្យាសាស្ត្រ!
អូ ខ្ញុំចូលចិត្តដែលពួកគេប្រើប្រាស់ខ្យល់ដើម្បីទទួលបានអគ្គិសនីយកមកប្រើប្រាស់ ដំណើរទៅកាន់ភាពបែតង។