jump to navigation

ព័ត៌មានដកស្រង់៖ មន្ត្រី​កំពូលៗ ​១១ ​រូប​ចូល​និវត្តន៏ 05/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

ដកស្រង់​ចេញពី ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ៖ មន្ត្រី​រដ្ឋ​បាល​ថ្នាក់​កំពូល​ៗ ក្នុង​គណៈ​រដ្ឋ​មន្ត្រី​និង​ក្រសួង​មហាផ្ទៃ​ ចំនួន​១១​ រូប​ រួម​​មាន​ទាំង​លោក ហ៊ុន សែន និង​លោក​ ស ខេង ​និង​ លោក សុខ អាន​ ផង ត្រូវ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ​​ត្រាស់​បង្គាប់​តាម​ព្រះ​រាជ​ក្រឹត្យ​ដាក់​​ឲ្យ​ចូល​និវត្តន៍​ក្នុង ក្របខ័ណ្ឌ​មុខ​ងារ​សាធារណៈ ចាប់​តាំង​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​ ២០១១ ដោយ​រក្សា​តែ​តួនាទី​នយោបាយ​ប៉ុណ្ណោះ​។​

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​ ដែល​ឡាយ​ព្រះ​ហស្ថលេខា​​ និង​ព្រះ​រាជ​លញ្ឆករ​​ ដោយ​ព្រះ​មហា​ក្សត្រ​ ​ព្រះ​បាទ ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​ ទ្រង់​បាន​ត្រាស់​បង្គាប់​ដាក់​មន្ត្រី​រដ្ឋ​បាល​ជាន់​ខ្ពស់​ចំនួន​១១​រូប ​ឲ្យ​ចូល​និវត្តន៍​ ក្នុង​ក្របខ័ណ្ឌ​មុខងារ​សាធារណៈ​​ ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​ ២០១១ ដោយ​រក្សា​មុខ​តំណែង​នយោបាយ​ឲ្យ​នៅ​ដដែល​រហូត​មាន​ការ​សម្រេច​ជា​ថ្មី​ពី​ រាជ​រដ្ឋាភិបាល​​។

មន្ត្រី​រាជ​ការ​ថ្នាក់​ខ្ពស់​ចំនួន​១១​ រូប ​ដែល​ត្រាស់​បង្គាប់​ឲ្យ​ចូល​និវត្តន៍​ក្នុង​ព្រះ​រាជ​ក្រឹត្យ​នោះ​ រួម​មាន​ ​លោក​នាយ​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មន្ត្រី​គ្រប់​គ្រង​រដ្ឋ​បាល​ លោក ​ស​ ខេង​ មន្ត្រី​រដ្ឋ​បាល​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ លោក ​សុខ អាន  លោក ​សាយ​ ឈុំ​ ​ លោក​ ប៊ិន ឈិន  លោក ញឹម វណ្ណដា លោក ​វ៉ា​ គឹម​ហុង លោក​ អៀង មូលី លោក មិន ឃិន​  លោក​ជំទាវ​ សោម​ គឹម​សួគ៌​ ​និង​លោក ​អង្គ​វង្ស វឌ្ឍនា ​សុទ្ធ​ជា​មន្ត្រី​គ្រប់​គ្រង​រដ្ឋ​បាល។

ដោយ​យោង​ទៅ​លើ​ ច្បាប់​ស្ដី​ពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ី​វិល​​ ​រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​ ៥៩​ អនុក្រឹត្យ​​​ ចុះ​ថ្ងៃ​ទី​៦ ខែ​តុលា​ ឆ្នាំ​១៩៩៧​ ដែល​កំណត់​ឲ្យ​មន្ត្រី​រាជ​ការ​ទាំង​ពីរ​ភេទ​ ចូល​និវត្តន៍​នៅ​ពេល​ដល់​អាយុ​៥៥​ឆ្នាំ​ និង​កម្មករ​អាយុ​ ៥០​ឆ្នាំ។ នៅ​ក្នុង​ច្បាប់​សហ​លក្ខន្តិកៈ​មន្ត្រី​រាជ​ការ​ស៊ីវិល​ មាត្រា​ ៥៤​ បាន​ចែង​ថា​ អ្នក​រាជ​ការ​ទាំង​ពីរ​ភេទ​ ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ជា​កំហិត​នៅ​ពេល​ដល់​អាយុ​ ៥៥​ ឆ្នាំ។

លោក​ សេង លំនៅ​ រដ្ឋ​លេខាធិការ​​ទីស្ដីការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ រាល់​មន្ត្រី​មុខ​ងារ​សាធារណៈ ត្រូវ​តែ​ចូល​និវត្តន៍​នៅ​ពេល​ ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​ ត្រឹម ​៦០​ ឆ្នាំ ដូច្នេះ គេ​ត្រូវ​ចូល​និវត្តន៍​ ហើយ​បើក​ប្រាក់​ខែ​និវត្តន៍​ពី​ក្រសួង​សង្គម​កិច្ច​។

លោក ​សេង លំនៅ ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​មន្ត្រី​មុខ​ងារ​សាធារណៈ​ មិន​មែន​ជា​អ្នក​នយោបាយ​គេ​ត្រូវ​តែ​ឈប់​ពី​មុខ​តំណែង តែ​អ្នក​នយោបាយ​​ គេ​ត្រូវ​បន្ត​ធ្វើ​នយោបាយ​​បន្ត​ ​មិន​មាន​អ្វី​ប៉ះ​ពាល់​ការ​ងារ​ទេ​»។

លោក សុខ សំអឿន នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា​ រាល់​មន្ត្រី​មុខ​ងារ​សាធារណៈ ​ត្រូវ​តែ​ចូល​និវត្តន៍​ហើយ​ឈប់​ពី​មុខ​តំណែង​នៅ​ពេល​ដែល​គ្រប់​អាយុ​ចូល​ និវត្តន៍​ ប៉ុន្តែ អ្នក​នយោបាយ​គឺ​មិន​មាន​ការ​ប៉ះ​ពាល់​នោះ​ទេ អាច​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ។

លោក ​សុខ សំអឿន ​បាន​បញ្ជាក់​ថា​៖ ​«​មិន​មាន​ច្បាប់​ណា​មួយ​​ចែង​ថា​ អ្នក​​នយោបាយ​ត្រូវ​តែ​ចូល​និវត្តន៍ ដូច​មន្ត្រី​មុខ​ងារ​សាធារណៈ​នោះ​ទេ»៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: