jump to navigation

ចំណី​ជីវិត៖ កែប្រែ​ពិភពលោក​ 06/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត.
Tags: , , , ,
trackback

ពេល​ដែល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​ ខ្ញុំ​យល់​​ឃើញ​ថា​វា​ពិត​ពិបាក​ក្នុង​ការ​ផ្លាស់​ប្ដូរ​​ពិភពលោក​ដ៏​មហា​ធំធេង​នេះ ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​បាន​ព្យាយាម ​ផ្លាស់​ប្ដូរ​ប្រជាជាតិ​របស់​ខ្ញុំ ពេល​នោះ​​ខ្ញុំ​ក៏​ឃើញ​ថា​ខ្ញុំ​មិន​អាច​ផ្លាស់​ប្ដូរ​ប្រជាជាតិ​របស់​ខ្ញុំ​នោះ​ទេ ខ្ញុំ​ចាប់ផ្ដើម​គិត​អំពី​ទីក្រុង​របស់​ខ្ញុំ​។ ខ្ញុំ​មិន​អាច​ផ្លាស់​ប្ដូរ​ទីក្រុង​របស់​ខ្ញុំ​ ហើយ​​ខ្ញុំ​បាន​ព្យាយាម​ផ្លាស់ប្ដូរ​គ្រួសារ​របស់​ខ្ញុំ តែ​ខ្ញុំ​​ធ្វើ​មិន​បាន។​

Teamwork and team spirit – Hands piled on top of one another

ឥឡូវ​នេះ​ខ្ញុំ​ជា​មនុស្ស​ចាស់​ម្នាក់​ ខ្ញុំ​មើល​ឃើញ​យ៉ាង​ជាក់​ច្បាស់​​មាន​តែ​របស់​មួយ​គត់​ដែល ខ្ញុំ​​អាច​ផ្លាស់​ប្ដូរ​បាន​នោះ​គឺ “ខ្ញុំ​ខ្លួន​ឯង” ទី​បំផុត​ខ្ញុំ​ព្យាយាម​ផ្លាស់ប្ដូរ​កែប្រែ​ខ្លួន​ខ្ញុំ​អោយ​សមសួន​ជា​មនុស្ស​ល្អ​ត្រឹមត្រូវ​ម្នាក់​ ហើយ​ភ្លាម​នោះ​ខ្ញុំ​យល់​ឃើញ​យ៉ាង​ច្បាស់​ថា​ ប្រសិន​ជា​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ខ្លួន​ឯង​ជា​យូរយារ​ណាស់​ម​ក ហើយ​មនុស្ស​ផ្សេង​ៗ​​ឃើញ​ដូច្នេះ​ពួក​គេ អាច​ផ្លាស់ប្ដូរ​ដែរ​ ដូច្នេះ​គ្រួសារ​ខ្ញុំ​ គ្រួសារ​មនុស្ស​ទាំង​ពួង ទីក្រុង​របស់​ខ្ញុំ​ ប្រទេស​របស់​ខ្ញុំ និង ទីបំផុត​ពិភពលោក​ទាំង​មូល​នឹង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ល្អ​ប្រសើរ​។

ដកស្រង់​ចេញ​ពី SEB Together We Grow

Related articles

មតិ»

1. tulapov - 06/09/2011

អ្វីទាំងអស់ដែលយើងកំពុងគិត រាល់អ្វីដែលយើងចង់បាន ហើយគ្រប់ពេលដែល យើងកំពុងធ្វើ វាមិន បានសំរេចតាមគំនិតរបស់យើងមួយរយភាគរយនោះទេ ។ តើយើងគួរធ្វើយ៉ាងណា ?​

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/09/2011

នៅ​ពេល​ដែល​យើង​ព្យាយាម​ធ្វើ​អ្វី​មួយ​អស់​ពី​សមត្ថភាព​ហើយ ពាក្យ​អង់គ្លេស​ថា Try all your best! ហើយ​នៅ​តែ​​មិន​បាន​សំរេច យើង​ត្រូវ​ហ៊ាន​ទទួល​យក​ការ​ពិត​ ហើយ​រំងាប់​ចិត្ត​ដើរ​បន្ដ​ទៅ​មុខ​ទៀត ព្រោះ​យើង​មិន​អាច​ធ្វើ​អ្វី​អោយ​បាន​ច្រើន​ជា​សមត្ថភាព​ដែល​យើង​មាន​ទេ Noone can do more than one’s best ។

នេះ​ជា​អ្វី​ដែល​ខ្ញុំ​ប្រព្រឹត្ត​ក្នុង​ជីវិត​ខ្ញុំ​ មិន​ងាយ​បោះបង់​នោះ​ទេ តែ​ពេល​ដែល​ប្រឹង​អស់​សមត្ថភាព​ហើយ​នៅ​តែ​មិន​អាច ទទួក​យក​ការ​ពិត​នោះ​ទៅ ហើយ​ដើរ​ចេញ​បន្ត​ជីវិត​បន្ដ​ទៅ​ទៀត​ដោយ​មាន​ក្ដី​សង្ឃឹម​ទុក​ក្នុង​ចិត្ត​ជាប់​ជានិច្ច “Walk on with the hope in your heart, you will never walk alone”

3. Sakada - 08/09/2011

Thank you so much for sharing this. 🙂 This is amazing!!! 🙂

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 09/09/2011

You are very welcome, Sakada!

5. Sakada - 14/09/2011

Hi brother… could you please Put SEB as part of your blog? 🙂 I have already put yours in SEB. 🙂

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

Ok, i will look for a place for you.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: