jump to navigation

សុខភាព៖ ចំណី​អាហារ​ដែល​ធ្វើ​អោយ​អ្នក​នៅ​ក្មេង​ 06/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, សុខភាព.
Tags: , , , , , , , , ,
trackback

ពាក្យ​អង់គ្លេស​មួយ​ឃ្លា​ថា “You are what you eat” ដូច្នេះ​ម្ហូប​ចំណី​ ដែល​យើង​ញ៉ាំ​មាន​សារៈសំខាន់​ណាស់​សំរាប់​ខ្លួន​យើង រូបរាង​យើង​ធាត់​ ស្គម ចាស់​ ក្មេង វា​ទាក់ទង​មួយ​ផ្នែក​ធំ​ទៅ​នឹង​អ្វី​ ដែល​អ្នក​ដាក់​ចូល​មាត់​ របស់​យើង ពាក្យ​ខ្មែរ យើង​តែង​និយាយ​ប្រាប់​កូន​ៗ​ថា “កុំ​ញ៉ាំ​ស្ករ​គ្រាប់​ច្រើន​ពេក ដង្កូវ​ស៊ី​ធ្មេញ” ហើយ​មួយ​ចំនួន​ទៀត​ថា “កុំ​ជក់​បារី​ប្រយ័ត្ន​អាយុ​ខ្លី” យើង​ឃើញ​ថា​បញ្ហា​សុខភាព​មិន​ថា ​ជាតិ​សាសន៍​ណា​ទេ សូម្បី​តែ​ខ្មែរ​យើង​ក៏​តែង​តែ​ក្រើន រំលឹក​ដល់​គ្នា​អំពី​សុខភាព​ ដែល​កើត​ចេញ​ពី​អ្វី​ ដែល​យើង​បាន​ញ៉ាំ​នេះ​ដែរ។ ខាង​ក្រោ​ម​នេះ មាន​ម្ហូប​ ចំណី​មួយ​ចំនួន​ដែល​អាច​អោយ​អ្នក​​​មាន​វ័យ​នៅ​ក្មេង​ ហើយ​ម្ហូប​ចំណី​ទាំង​នេះ​ អ្នក​អាច​រក​វា​បាន​ក្នុង​ស្រុក​ផង​ដែរ៖

១-​ផ្លែ​អាវ៉ូខាដូ (ផ្លែបឺ)

ផ្លែ​នេះ​សំបូរ​ដោយ​ជាតិ​ប្រេង ​ដែល​វា​អាច​ជា​ជំនួយ​ដល់​កន្លែង​ដែល​ត្រូវការ​​ជាតិ​ប្រេង​​ច្រើន​ដែល​មើល​ទៅ​មាន​ភាព​រលើបរលោង​ដូច​ជា​ថ្ពាល់​របស់​អ្នក​ជា​ដើម ​ហើយ​វា​ក៏​អាច​ការពារ ស្បែក​របស់​អ្នក​ផង​ដែរ​ពី​កំដៅ​ថ្ងៃ។

២-​ផ្លែឈើ​ដែល​សំបូរ​ជាតិ​ទឹក និង បន្លែ

ភាព​សើម​គឺជា​ចំណុច​ដ៏​ធំ​​ក្នុង​ការ​ធ្វើ​អោយ​យើង​មើល​ទៅ​ក្មេង​ នៅ​ពេល​ដែល​ស្បែក​យើង ស្ងួត​វា​នឹង​ធ្វើ​អោយ​ភាព​ជ្រីវជ្រួញ​លេច​ឡើង ដូចនេះ​អ្នក​មិន​គ្រាន់​តែ​ត្រូវ​ញ៉ាំ​ទឹក​អោយ​បាន ច្រើន​នោះ​ទេ អ្នក​ក៏​ត្រូវការ​ផ្លែឈើ និង បន្លែ។ ផ្លែឈើ​ដែល​សំបូរ​ច្រើន​នៅ​ប្រទេស​យើង​មាន​ដូច​ជា​ ផ្លែ​ឪឡឹក ត្រសក់ និង បន្លែ​ផ្សេង​ៗ​ដែល​មាន​ពាសពេញ​ក្នុង​ប្រទេស​។

៣-​ផ្លែ​ត្របែក

ផ្លែ​នេះ​ល្អ​ណាស់​សំរាប់​ស្បែក​របស់​អ្នក​ ព្រោះ​វា​សំបូរ​​ទៅ​ដោយ​វីតាមីន​ស៊ី។ បើ​យោង​តាម​ក្រុម​វេជ្ជបណ្ឌិត​បាន​អោយ​ដឹង​ថា​ វា​មាន​វីតាមីន​ស៊ី​ច្រើន​ជាង​បួន​ដង​ នៃ​ផ្លែ​ក្រូច​។ វីតាមីន​ស៊ី​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​កោសិកា​អោយ​នៅ​ពេញ​ និង មិន​អោយ​មាន​ភាព​ជ្រីវជ្រួញ។​

៤-​ដំឡូង​សាច់​ផ្អែម

ដំឡូង​នៅ​ប្រទេស​កម្ពុជា​យើង​ ដំឡូង​ភាគច្រើន​ជា​ដំឡូង​សាច់​ផ្អែម​ ដូច​ជា​ដំឡូង​ជ្វា​ជា​ដើម​ ដំឡូង​សាច់​ផ្អែម​មាន​ប្រយោជន៍ ​ក្នុង​ការ​ធ្វើ​អោយ​ស្បែក​មាន​លំនឹង​ក្នុង​ការ​តទល់​នឹង​ភាព ស្ងួត បាន ដែល​ជា​លទ្ធផល​គឺ​យើង​ទទួល​បាន​ស្បែក​រលោង​។

Related articles

មតិ»

1. ប្រុញ - 06/09/2011

ពិតជាក្មេងមែន

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/09/2011

អរគុណ​ច្រើន!

3. Lovepeehs05 - 07/09/2011

មិនត្រឹមតែធ្វើឱ្យក្មេងទេ តែវាធ្វើឱ្យកើន ប្រាជ្ញាបារមីផងដែរ ដូចព្រះសម្មាសម្ពុទ្ធ ព្រះអង្គធ្វើទុក្ខរកិរិយា ឬតមអាហារ អស់រយៈ ៦ ព្រះវស្សា មិនបានត្រាស់ទេ តែព្រះអង្គប្តូរមកសោយឬឆាន់ចង្ហាន់ ជាធម្មតាវិញ ទើបព្រះអង្គបានត្រាស់ជាព្រះពុទ្ធ !

តែយ៉ាងណាក៏ដោយ វាមានកត្តា ៥ យ៉ាង ដែលធ្វើឱ្យព្រះអង្គបានត្រាស់ដឹង ជាព្រះពុទ្ធគឺៈ
I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ នេះបើតាមទ្រឹស្តី peehs05 បានស្រាវជ្រាវរាវរកឃើញ ។៚…

If you don’t think so, please go to http://khm4education.wordpress.com for discussing.

4. មាន​សង្ឃឹម - 07/09/2011

រូប​ដូច​ជា​ធ្លាប់​ស្គាល់ ។

តា ម៉ាប់ - 07/09/2011

ចុះ​អ្នក​និយាយ​ណឹង​អត់​ស្គាល់​ខ្លួន​ឯងទេ?

5. ប្រុញ - 07/09/2011

ម្ចាស់រូបនេះឃើញមុខលើហ្វេសប៊ុកច្រើនជាងគេ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: