jump to navigation

បី​ម៉ឺន​នាក់​ស្លាប់​ក្នុង​សង្គ្រាម​ក្នុង​ប្រទេស លីប៊ី 09/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

តាម​សម្ដី​របស់​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​​នៃ​របប​ដឹកនាំ​ថ្មី​នៃ​ប្រទេស​ លីប៊ី បាន​អោយ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ ៣០០០០ (បីម៉ឺន) នាក់​ត្រូវ​បាន​សំលាប់ និង ចំនួន​ជាង ៥០០០០ (ប្រាំម៉ឺន) នាក់​រង​របួស​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រយៈ​ពេល​ប្រាំមួយ​ខែ​មក​នេះ​ក្នុង​ទីក្រុង​ បែងហ្ក្រាហ៊្សី (Benghazi)។ នេះ​ជា​ការ​ចំណាយ​មួយ​យ៉ាង​ធំ​ក្នុង​ការ​ដក​ចេញ​នូវ​មេ​ដឹកនាំ​ក្រាញ់​នឹង​អំណាច​ដល់​ទៅ​ ៤២ ឆ្នាំ​គឺ​​លោក ហ្ក្រាដាហ៊្វី យើង​ឃើញ​ថា​ក្នុង​ការ​ធ្វើ​បដិវត្តន៍​នេះ​ប្រទេស​នេះ​ត្រូវ​ខាត​បង់​ជីវិត​មនុស្ស​ ច្រើន​ជាង​គេ​លើស​លុប​ក្នុង​ចំណោម​ ប្រទេស​ក្នុង មជ្ឈិមបូព៌ា​​ ដែល​ងើប​បះបោរ​ទម្លាក់​មេដឹកនាំ​របស់​ខ្លួន។

វា​ជា​ក្ដី​សោក​សង្រេង​មួយ​ ក្នុង​នាម​ជា​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​ជាមួយ​គ្នា ដោយសារ​តែ​ស្រេក​ឃ្លាន​សិទ្ធិសេរីភាព និង រំដោះ​ជាតិ​ចេញ​ពី​ក្រញាំ​មនុស្ស​អាក្រក់​ ពួក​គេ​ត្រូវ​បាត់​បង់​មិត្តភ័ក្ដិ បងប្អូន ឪពុក​ម្ដាយ ព្រោះ​តែ​មនុស្ស​ចិត្ត​ខ្មៅ​ប្រើប្រាស់​កង​​កំលាំង​មាន​កាំភ្លើង យន្តហោះ​ចម្បាំង​ បាញ់​ស្រោច​លើ​​​ប្រជាជន​ខ្លួន​ឯង។ ការ​បាញ់​សំលាប់​ប្រជាជន​ខ្លួន​ឯង​ដោយ​គ្មាន​ញញើត​ដៃ ព្រោះ​តែ​ពួក​គេ​ងើប​ឡើង​បះបោរ​ ត្រូវ​បា​ន​អ្នក​នយោបាយ​ស្រុក​ខ្មែរ​ជាច្រើន​និយាយ​ថា​ វា​ដូច​គ្នា​នឹង​កាលពី​ឆ្នាំ ១៩៩៨ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន បាញ់​សំលាប់​ក្រុម​បាតុករ​ ស្លាប់​ពាសពេញ​ដី​ទីក្រុង​ភ្នំពេញ​។​

បើ​តាម​សំដី​បន្ថែម​របស់​​រដ្ឋមន្ត្រី​ម្នាក់​នោះ​​ប្រាប់​សារព័ត៌មាន AP (Associated Press) បាន​អោយ​ដឹង​ទៀត​ថា យ៉ាង​ហោច​ណាស់​នៅ​មាន​មនុស្ស​ចំនួន​ ៤០០០ (បួន​ពាន់) នាក់​កំពុង​បាត់​ខ្លួន​នៅ​ឡើយ។ ​សំរាប់​​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ពេល​ច្បាំង​ត្រូវ​បាន​គេ​កប់ ហើយ​អីឡូវ​សាកសព​របស់​ពួក​គេ​ ត្រូវ​បាន​គេ​គាស់​យក​មក​វិញ​ដែល​គេ​ស្គាល់​អត្តសញ្ញាណ​​ ដោយ​ក្រុម​ជំនាញ ហើយ​ក្រុម​នេះ​ក៏​បាន​កំពុង​បន្ត​ស្វែងរក​រណ្ដៅ​សាកសព​អ្នក​ជាប់​ពន្ធនាគារ​ ដែល​ត្រូវ​បាន​កង​កំលាំង​របស់ ហ្ក្រាដាហ៊្វី សំលាប់​ចោល​នោះ។ លោក​រដ្ឋមន្ត្រី​នោះ​បាន​បន្ត​ទៀត​ថា​ក្នុង​​ចំណោម​អ្នក​ស្លាប់​ទាំង​ ៣០០០០ នាក់​មាន​ពាក់​កណ្ដាល​គឺជា​​ទាហាន​របស់​ ហ្ក្រាដាហ៊្វី។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: