jump to navigation

កំសាន្ដ​រូបភាព៖ ផ្សារ​ក្រចេះសាងសង់​ជា​ថ្មី 09/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

កាល​ពី​មុន “ផ្សារ​ក្រចេះ” នៅ​ក្នុង​វត្ត​មួយ​ឈ្មោះ​ថា វត្ត​ប៉ាឆា តែ​ក្រោយ​មក​គេ​ផ្លាស់​មក​កណ្ដាល​ក្រុង​វិញ​ ចំ​កន្លែង​ផ្សារ​សព្វ​ថ្ងៃ​នេះ។ ចាប់​តាំង​ពី​ផ្សារ​នេះ​បើក​ប្រើប្រាស់​មក​មិន​ដែល​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ទេ លុះ​មក​ដល់​ប៉ុន្មាន​ខែ​មុន​នេះ​ត្រូវ​ភ្លើង​ឆេះ​រាប ដល់​ដី។ ម្ចាស់​តូប​ទាំង​អស់​ថា​សង្ស័យ​មាន​គេ​លួច​ដុត ព្រោះ​តែ​ផ្សារ​នេះ​មាន​វ័យ​ចំណាស់​ទៅ​ហើយ ហើយ​ម៉្យាង​ដោយសារ​មាន​គេ​ចង់​វិនិយោគ​ផ្សារ​នេះ តែ​ពួក​គាត់​គ្មាន​ភស្តុតាង​គ្រប់​គ្រាន់​នោះ​ទេ។

ពេល​ភ្លើង​ឆេះ​ម្ចាស់​តូប​ដែល​ដឹង​ទាន់​ពេល​វេលា​ បាន​នាំ​គ្នា​មក​ប្រមូល​អីវ៉ាន់​របស់​ខ្លួន​បាន​ ចំណែក​អ្នក​មួយ​ចំនួន​អីវ៉ាន់​របស់​ពួក​គាត់​ ត្រូវ​ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់​បន្តិច ហើយ​ចំណែក​ម្ចាស់​តូប​មួយ​ចំនួន​ប្រមូល​បាន​ពី​ខាង​ក្នុង​មក​ដាក់​ខាង​ក្រៅ ស្រាប់​តែ​មក​មើល​ខាង​ក្រៅ មាន​អ្នក​យក​បន្ត​ទៅ​បាត់​អស់​រលីង (ក្រុម​ឆ្លៀត​ឱកាស)។  អ្នក​លក់​ដូរ​នៅ​ផ្សារ​ពួក​គាត់​មិន​បាន​ចំណេញ​ច្រើន​នោះ​ទេ ព្រោះ​អីវ៉ាន់​ទិញ​មក​ថ្លៃ​ ហើយ​លក់​ចេញ​វិញ​អត់​ហ៊ាន​យក​ចំណេញ​ច្រើន​ព្រោះ​ខ្លាច​គេ​លែង​ចូល​ទិញ​នៅ​ថ្ងៃ​ក្រោយ។

ប្រជាជន​ក្នុង​ខេត្ត​ក្រចេះ​ភាគច្រើន​ជា​អ្នក​ក្រីក្រ ព្រោះ​មិន​មាន​មុខ​របរ​អ្វី​ធំ​ដុំ​ទេ សំបូរ​អ្នក​ធ្វើ​ស្រែ​ ចំការ​​ច្រើន​។ ផ្ទះ​​របស់​ប្រជាជន​ដែល​ធំ​ៗ ច្រើន​​​ខ្នង​ភាគ​ច្រើន​ធ្វើ​កាល​ពី​មុន កាល​ពី​សម័យ​កាប់​ឈើ​អនាធិបតេយ្យ​ ដោយ​ឈើ​ពេល​នោះ​ថោក និង មួយ​ចំនួន​ធំ​ពួក​គេ​ជា​អ្នក​រកស៊ី​ជួញ​ឈើ​នេះ​ស្រាប់​ផង។ កាល​ពី​សម័យ​កាប់​ឈើ​​ខេត្ត​នេះ​អឺង​កង​ណាស់ ឡាន​ដឹក​ឈើ​លាន់​ទាំង​យប់​ទាំង​ថ្ងៃ​ មនុស្ស​ប្លែក​ៗ​ច្រើន​មក​ពី​គ្រប់​ទីកន្លែង​ មក​ទិញ​លក់​ឈើ​ សូម្បី​តែ​ស្រី​លក់​ស្រា​បៀរ​ក៏​ច្រើន​ស្អេក​ស្កះ គ្រប់​ទីកន្លែង តែ​ក្រោយពេល​គេ​លែង​អោយ​កាប់​ឈើ​ទៀត​ ស្រី​លក់​ស្រា​បៀរ​ទាំង​​នោះ​បាន​ផ្លាស់​ចេញ​ពី​ខេត្ត​មក​ភ្នំពេញ និង មួយ​ចំនួន​ធំ​កើត​អេដស៍​ស្លាប់ ព្រោះ​សម័យ​នោះ​មិន​សូវ​សំបូរ​អាវ​ភ្លៀង តែ​ទោះ​ជា​សំបូរ​ក៏​ថៅកែ​ៗ​មិន​​និយម​ប្រើ​ដែរ ពួក​គាត់​ជឿ​លើ​គ្រូ​ខ្មែរ​ថា​តែ​បី​ឆ្នាំង​ដាច់​ប៉ាត់ ចុង​ក្រោយ​ដូច​ពាក្យ​គ្រូ​ខ្មែរ​ថា​មែន​ដាច់​ប៉ាត់​គឺ​ដាច់ដង្ហើម​ប៉ាត់។

សម័យ​កាល​នោះ​ផ្លូវ​ដែល​សល់​ពី​បារាំង​ ត្រូវ​ឡាន​ដឹក​ឈើ​បំផ្លាញ​ខ្ទេចខ្ទី ផ្លូវ​ចាក់​កៅស៊ូ​ប្រែ​ក្លាយ​ទៅ​ជា​រណ្ដៅ​ជ្រៅ​ៗ​ សុទ្ធ​តែ​ភក់ និង ទឹក​ដក់ ពេល​យប់​ឡើង​លឺ​តែ​កង្កែប​យំ​ ដោយសារ​តែ​ផ្លូវ​ថ្នល់​ក្លាយ​ទៅ​ជា​ថ្លុក។ ពេល​ខ្ញុំ​ជិះ​កង់​ម្ដង​ៗ​ពិបាក​ណាស់ ណាមួយ​ផ្លូវ​ពិបាក ណាមួយ​ខ្លាច​ឡាន​ដឹក​ឈើ​របស់​ថៅកែ​ៗ​កិន​ស្លាប់។

អីឡូវ​និយាយ​ចូល​មក​បញ្ហា​ផ្សារ​វិញ ក្រោយ​ពេល​ដែល​ឆេះ​ហើយ ម្ចាស់​តូប​ទាំង​ឡាយ​នាំ​គ្នា​ចុះ​ទៅ​ភ្នំពេញ​ទៅ​សុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រោះ​​ពួក​គាត់​​មិន​ព្រម​តាម​គម្រោង​វិនិយោគ ​របស់​ក្រុមហ៊ុន​ក្នុង​ការ​សាងសង់​ផ្សារ​​ថ្មី ហើយ​លក់​អោយ​ពួក​គាត់​វិញ​ក្នុង​តំលៃ​ ដែល​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។ ដោយ​សារ​មាន​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទើប​ពួក​គេ​ត្រលប់​មក​ផ្ទះ​វិញ ដោយ​សំណើ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី​ ទទួល​យក​តាម​ការ​ស្នើ​សុំ ដោយ​នឹង​រក្សា​ម្ចាស់​តូប​នៅ​ដដែល ហើយ​តំលៃ​លក់​អោយ​ម្ចាស់​តូប​ដើម​សមរម្យ​អាច​ទទួល​យក​បាន។ អីឡូវ​នេះ​ផ្សារ​នេះ​ចាប់​ផ្ដើម​សាងសង់​​ ដោយ​លេច​រូបរាង​ឡើង​បន្តិច​ម្ដង​ៗ​ហើយ ហើយ​សង្ឃឹម​ថា​នឹង​បាន​ស្អាត​បាត​ជាង​មុន ខ្យល់​ចេញ​ចូល​បាន​ទូលាយ ហើយ​នឹង​អាច​ប្រើប្រាស់​បាន​ច្រើន​ឆ្នាំ​បន្ត​ទៀត។

ប្រសិន​ជា​​អត្ថបទ​ខាង​លើ​មាន​ចំណុច​មិន​ពិត​ត្រង់​កន្លែង​ណាមួយ ឬ មាន​ចំងល់​ត្រង់​កន្លែង​ណា​សូម​មេត្តា​ទាក់ទង​មក​ខ្ញុំ​​តាម​រយៈ​អ៊ីមែល vary_chin@hotmail.com

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: