jump to navigation

Apple ឈ្នះ​ Samsung នៅ​តុលាការ​​អាល្លឺម៉ង់ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
trackback

ប្រហែល​ជា​អ្នក​បាន​ដឹង​ខ្លះ​មក​ហើយ​ចំពោះ​ប្រភេទ​កុំព្យូទ័រ​បន្ទះ​ស្ដើង ​ដែល​គេ​​ហៅ​វា​ថា “Tablet” នោះ​ ចំពោះ​ផលិត​ផល​របស់​ Samsung ដែល​ចេញ​ស៊េរី​ចុង​ក្រោយ​គឺ Galaxy 10.1 ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ដាក់​លក់​នៅ​ទីផ្សារ​នៅ​អឺរ៉ុប​នោះ​ទេ ព្រោះ​មាន​ភាព​ចម្រុង​ចម្រាស​ជាមួយ​នឹង​​​ក្រុមហ៊ុន Apple។ បញ្ហា​ចម្រុង​ចម្រាស​នេះ​បាន​នាំ​អោយ​ក្រុមហ៊ុន​ទាំង​ពីរ​ឡើង​ដល់​តុលាការ​នៃ​ប្រទេស​អាល្លឺម៉ង់​ ហើយ​ទីបំផុត​ថ្ងៃ​នេះ​លទ្ធផល​ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ហើយ​គឺ​ក្រុមហ៊ុន Apple ឈ្នះ​លើ​ក្ដី​នេះ ដូចនេះ​ក្រុមហ៊ុន​ Samsung មិន​មាន​សិទ្ធិ​បញ្ចេញ​ផលិតផល​របស់​ខ្លួន​ លក់​ក្នុង​ទីផ្សារ​នៅ​អឺរ៉ុប​នេះ​បាន​ទៀត​ទេ។

តែ​ខាង​ក្រុមហ៊ុន​របស់ Samsung បាន​និយាយ​ថា​ពួក​គេ​នឹង​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍​ទៀត​ចំពោះ​ការ​សំរេច​របស់​តុលាការ​បែប​នេះ។ ខាង​ក្រុមហ៊ុន Apple បាន​អះអាង​ថា​ Galaxy ដែល​មាន​ទូរស័ព្ទដៃ និង កុំព្យូទ័រ​បន្ទះ​ស្ដើង​បាន​ចំលង​តាម​ iPhone និង iPad ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​​ប្ដឹង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង​នៅ​អឺរ៉ុប​នេះ។

Related articles

មតិ»

1. វិបុល - 10/09/2011

តើបងដឹងពត័មានលំអិតថាតើsamsungចំលងតាមappleនៅចំនុចណាខ្លះ
ដែលទេ? ខ្ញុំចង់យល់ដឹងគ្រាន់ជាចំណេះដឹងទូទៅ អគុណ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 10/09/2011

តាម​បង​គឺ​រូបរាង និង ការ​បង្ហាញ​លើ​អេក្រង់​នោះ​ឯង​ដែល​ខាង Apple ចោទ​ប្រកាន់​ខាង Samsung ចំលង​តាម​ខ្លួន។ តែ​ពិបាក​បែងចែក​ខ្លាំងណាស់​​ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​ឡើង​ទៅ​តុលាការ​​ដើម្បី​ដោះស្រាយ។

មនុស្ស​ជាច្រើន​គេ​មិន​សូវ​គាំទ្រ​ការប្ដឹង​របស់​ក្រុមហ៊ុន Apple ទេ​។ វា​មិន​ខុស​គ្នា​អី​នឹង​ ទូរទស្សន៍ ដែល​មនុស្ស​យើង​បង្កើត​វា​ដំបូង​​មក​​មាន​មុខ​បួន​ជ្រុង​ទេ បើ​សិន​ជា​អ្នក​បង្កើត​ដំបូង​ប្ដឹង អញ្ចឹង​ទូរទស្សន៍​នឹង​មាន​មុខ​ច្រើន​យ៉ាង​ជា​មិន​ខាន។

2. តាប្រុញ - 10/09/2011

នេះគេហៅថាផ្សារសេរីដែរទេ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 10/09/2011

ផ្សារ​សេរី​អាច​ធ្វើ​ អាច​ត្រូវ​គេ​ប្ដឹង អាច​បកស្រាយ អាច​ប្ដឹង​តប…..ខ្ញុំ​អត់​គាំទ្រ​ក្រុមហ៊ុន Apple ប្ដឹង​ក្រុមហ៊ុន Samsung ទាល់​តែ​សោះ។

ហេតុអី​ក៏​គេ​មិន​ប្ដឹង​ក្រុមហ៊ុន​ចិន​ដែល​ចំលង iPad 2 រូបរាង​ និង ការ​បង្ហាញ​លើ​អេក្រង់​ដូ​ចស្ទើរ​មួយរយ​ភាគ​រយ​ផង?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: