jump to navigation

សារ​ចំហជូន​លោក ហ៊ុន សែន ពី​ម្ចាស់​ប្លុក ខ្មែរ​ស្មេរ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
trackback

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សូមគោរពជូនសម្តេចអគ្គមហាសេនាបតីហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេស កម្ពុជា ជា​ទីគោឬពដ៏ខ្ពង់ខ្ពស់។ ពីខ្ញុំម្ចាស់ប្លុកខ្មែរស្មេរ…

នេះជាសារលើកទីមួយហើយ ដែលខ្ញុំសូមផ្ញើជូនមកសម្តេចនាយករដ្ឋមន្រ្តី ដើម្បី ធ្វើសេចក្តីស្នើ និង សំណូមពរអំពីចំណុចខ្វះខាតខ្លះៗ។

វាពុំមែនជាការញុះញង់ គំរាមកំហែង ឬធ្វើឲ្យមានការបែកបាក់ផ្ទៃក្នុងនៃបក្សប្រជា ជនទេ តែវាជាការ​ព្រួយបារម្ភដ៏ធំមួយ ដែលខ្មែរស្មេរ តែងតែគិត និង បានពិចារ ណានាពេលកន្លងមក។

តាំងពីខ្មែរស្មេរ ចាប់ផ្តើមតាមដាននូវសកម្មភាពនយោបាយរបស់សម្តេចមក ខ្មែរ ស្មេរ គិតថា ការគិតគូរបស់សម្តេច ហាក់គួរឲ្យចាប់អារម្មណ៍ និង កត់សម្គាល់ដែរ តែពេលខ្លះខ្មែរស្មេរ ដូចជាមិនយល់ទាល់តែសោះថា ហេតុអ្វីបានជាសម្តេចធ្វើ ដូច្នេះ?។

មានករណីយ៍ខ្លះ ដែលខ្មែរស្មេរចង់លើកនៅទីនេះ គឺជាករណីយ៍ ដែលអាចទប់ ស្កាត់ និង កាត់បន្ថយបាន ឬលប់បំបាត់បាន ដូចជាការកាប់បំផ្លាញ ព្រៃឈើ ពីសំ​ណាក់បក្សពួក ឬគូកនកូនចៅរបស់សម្តេច ការរំលោភយក​ដីប្រជាពលរ​ដ្ឋពីសំ​ណាក់ជនមានអំណាច មាន​លុយមួយចំនួន ការប្រព្រឹត្តអំពើពុករលួយ​របស់​មន្រ្តីជាច្រើន ហើយឥឡូវនេះ ការចាប់ផ្តើម រុករករ៉ែ ដែលជាការបំផ្លាញធម្មជាតិ​មួយទៀត ក៏កំពុងចាប់ផ្តើមដែរ តែសម្តេចហាក់នៅតែ ព្រងើយកន្តើយ មិនអើពើ​ទាល់តែសោះ។

ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ដាច់ស្រយាល​មួយ​ចំនួន ខ្លះ​អត់បាយ ​ខ្លះ​មាន​តែ​ផ្ទះ​​​គ្មាន​ដំ​បូល គ្មាន​ជញ្ជាំង​ប្រក់​ឲ្យ​បាន​សមរម្យ។​ ខ្លះ​ពេល​ឈឺ​គ្មាន​លទ្ធ​ភាព​ទៅ​​មន្ទីរពេទ្យ ។ ពួក​គេ​ពិត​ជា​វេទនា​ខ្លាំង​ណាស់។ ប្រជាពលរដ្ឋ​ខ្លះ​ទៀត ពិតជាវេទនា​ដោយសារ​រំលោភ​យកដីពីសំណាក់ឈ្មួញធំៗ ពី​សំណាក់ក្រុមអភិវឌ្ឍ ដែលទទួល​បាន​ដី​សម្បទានពី​សម្តេច។ ប្រជាពលរដ្ឋខ្លះទៀតទទួលរងនូវអំពើអយុត្តិធម៌ គំរាម​កំហែង​ពីសំណាក់​ប្រព័ន្ធ​យុត្តិធម៌នៃមន្រ្តី​យុត្តិធម៌របស់សម្តេច។

ត្រីសាច់នៅកម្ពុជា ត្រូវបានបំផ្លាញត្រឹមតែក្នុងរជ្ជកាលរបស់សម្តេច ព្រៃឈើក៏កំ​ពុងតែ​ឈានទៅរកការបំផ្លិចបំផ្លាញក្នុរជ្ជកាលសម្តេចដែរ។ តើ​សម្តេច​មានវិ​ធានការ​អ្វីទេ ក្រៅ​តែពីប្រគល់ដីសម្បទាន់ទៅឲ្យក្រុមហ៊ុនទាំងនោះ?។ ជាយុទ្ធសាស្រ្ត សម្តេចគួរបញ្ចប់ត្រឹម​នេះហើយ ទុកឲ្យកូនខ្មែរជំនាន់ករោយស្គាល់ព្រៃឈើផង។

ជាការពិតណាស់ ការងារខ្លះ មន្រ្តីក្រោមឧិវាទរបវស់សម្តេច ​ឬការងារខ្លះទៀត ទាល់តែ​សម្តេចស្រែក ទើបមន្រ្តីថ្នាក់ក្រោមធ្វើការ វាធ្វើឲ្យសម្តេខចមិន​អាចក្តាប់​ណែន។​ប៉ុន្តែ​សម្តេចគួរតែពិនិត្យ និងតាមដានការងារនេះដោយហ្មត់ចត់ និងយក​ចិត្តទុកដាក់​ទើប​ការបង្រ្កាបរបស់សម្តេចប្រកបដោយប្រសិទ្ធភាព។មន្រ្តីណាអសកម្ម សម្តេចអាច​ដក ឬ ឲ្យគេអនុវត្តទៅតាមច្បាប់ មិនគួរសម្តេចស៊ុំគ្រលំដែរនោះទេ ដូចជាករណីយ៍​ក្រ​សួង​សង្គម​កិច្ចលួចលុយជាតិជាង៥លានដុល្លារដូច្នេះដែរ តែក្រោយពីស្រាវ​ជ្រាវដឹង បែរជា​ស្ងាត់​ដដែល។តើនរណា នឹងខ្លាច ឬគោរពសម្តេចទៅ?។​គំនរ​សម្រាម​​នៃអំពើពុករលួយ បានរីក រាលដាលពេញទូទាំងផ្ទៃប្រទេស ក្នុងសម័យ​កាលនៃការគ្រប់គ្រងរបស់សម្តេច។ តើ​អនា​គត នែកេរ្តិ៍ឈ្មោះរបស់សម្តេចនឹងអាច​ត្រូវបានគេចារថា ជាមនុស្សស្អាតស្អំ ជាមនុស្ស​ស្មោះត្រង់ចំពោះជាតិ ?ស្នេហាជាតិ ឬយ៉ាង​ណា?។

ខ្មែរស្មេដឹងហើយថា ការកម្ចាត់ឬសម្អាតគំនរសំរាមនៃអំពើពុក​រលួយពិតជាពិ​បាក​ណាស់ វាប្រៀបបានទៅនឹងការអូសឬស្សីបញ្រ្ចាសចុងដែរ គឺជាការបោស​ពីអាលើ មកទើរត្រឹម​អាក្រោមអញ្ចឹង តែបើសម្តេចនៅតែមិនអើពើចំពោះ​ភាព​អសកម្ម​ទាំង​នេះទេ សម្តេច​នឹង​បរាជ័យសម្រាប់ប្រវត្តិសាស្រ្តរបស់សម្តេច។​អ្នក​ប្រវត្តិសាស្រ្ត​ទាំងអស់ រួមទាំងអ្នក​និពន្ធ​ផង មិនប្រាកដថា ពួកគេនឹងដើរតាម​សម្តេច​អស់មួយ​ជីវិតនោះទេ។

ជាយុទ្ធសាស្រ្តតូចៗ សម្តេចអាចកែប្រែយុទ្ធសាស្រ្ត ដើម្បីឈ្នះរយៈពេល​ខ្លីរបស់​សម្តេច​មួយចំនួន ហើយងាកមកសំឡឹងមើលទៅថ្ងៃអនាគតវិញ ដូចជាកាត់បន្ថយ​ការសម្បទាន​ដីធ្លីកសិកម្ម ដីសម្បទានសេដ្ឋកិច្ច ដែលតែងតែធ្វើទឹកភ្នែក ប្រជាប្រ​ជា​ពលរដ្ឋស្រក់ និង​ហូរជាប្រចាំ។

វានឹងមានបដិវត្តដីធ្លីមួយកើតឡើង បដិវត្តវណ្ណៈនឹងកើតឡើង។ វានឹងកើត​ឡើង​ដោយសារការឈឺចាប់ ដែលពិបាកនឹងពណ៌នាបាន នៅពេលណាមួយ ដែលវា​នឹងផ្ទុះឡើង ។​សម្តេចចងចាំថា លើលោកនេះ គ្មានអ្វី​ដែលអាច​នៅស្ថិត​ស្ថេរអមតៈ​ទេ។រាជវង្ស នេប៉ាល់ ដែលឡើងគ្រងរាជជាងពីររយឆ្នាំចុង ក៏ត្រូវ​បាន​រំលាយចោល​ដោយពល​រដ្ឋ​ខ្លួនឯង ។ប្រទេសមួយចំនួន នៃពពួកអារ៉ាប់ មាន​ទុយ​ណេស៊ី អេស៊ីប និងលីប៊ី​ជាដើម ពួកគេសុទ្ធតែជាអ្នកកាន់អំណាចយូរបំផុត តែទី​បំផុត ពួកគេក៏ត្រូវ​បណ្តេញ​ចេញពីអំណាច។លោកសាដាមហ៊ូសេន ក៏ត្រូវព្យួរក ដោយសារការកាន់ អំណាចយូរពេក។ទ្រឹស្តី គេនិយាយថា ការកាន់អំណាចកាន់តែយូរ គឺកាន់តែធ្វើឲ្យ ខ្លួនឯងមានកំហុសចំពោះជាតិ។

នៅទីនេះដែរ​ ខ្មែរស្មេរយល់ថា ទោះបីពេលនេះសម្តេចបានព្យាយាមទប់ស្កាត់មិន ឲ្យព្រឹតិការណ៍នេះកើតឡើងនៅកម្ពុជាបានដោយជោគជ័យក៏ដោយ ក៏ប៉ុន្តែ ទៅថ្ងៃ អនាគត សម្តេចពិតជាមិនអាចទប់ស្កាត់កម្លាំងមហាជនបានទេ។ពេលវេលាមួយ ដែលផ្លែរុក្ខជាតិវានឹងទុំ ហើយវាក៏នឹងជ្រុះដែរ ទោះបីយើងមិនបានបេះ ឬមិនព្រម​បេះក៏ដោយ។

មានតែការធ្វើអំពើល្អទេ ដែលអាចរក្សាកេរ្តិឈ្មោះ របស់សម្តេចឲ្យនៅ​គង់វង់​បាន​អស់មួយជីវិត ឬក៏តត្រកូលពូជពង្សផៅបាន។

សម្តេចអាចកែទម្រង់ខ្លះៗ នូវប្រព័ន្ធយុត្តិធម៌ មិនមែនឲ្យតែគេរិះគន់ត្រូវតែ​ចាប់ដាក់​គុក​ ត្រូវតែគំរាម ឬបាញ់សម្លាប់បំបិទមាត់នោះទេ គឺយកពាក្យសម្តីនៃការរិះគន់​នោះមក​ពិចារ​ណា ហើយធ្វើការវាយតម្លៃ ថាតើការរិះគន់នោះត្រឹមត្រូវទេ តើគួរ​តែមានការកែប្រែ ទេ បើទោះជា​សម្តេច​មិនធ្វើតាមគេមួយរយភាគរយ​ក៏ដោយ។

ផ្នែកវប្បធម៌ ពួកគេបានបំផ្លាញ ដោយនាំចូលនូវវប្បធម៌បរទេស មកបំផ្លាញយុវវ័យ​ខ្មែរ ហើយនាំគ្នានិយាយថាលើកស្ទួយ។

ប្រព័ន្ធអប់រំនៅមានកម្រិត បរទេសគេមិនទទួលស្គាលសញ្ញាប័ត្ររបសើកម្ពុជា សម្រាប់រកការងារ​ធ្វើនៅក្រៅប្រទេស។ និស្សិតចេញពីសាលាអត់ការងារធ្វើរាប់ ពាន់នាក់ក្នុងមួយឆ្នាំ។និស្សិតខ្លះរៀនចប់រត់ម៉ូតូឌុប ដើរទាត់ខ្យល់ជា​ដើម។ ក្រសួង​ពេទ្យមកយកចិត្តទុកដាក់ជាមួយអ្នកជំងឺ ។

តាមការសង្កេតរបស់ខ្មែរស្មេរ និងការតាមដានព្រឹតិការណ៍ ដែលកើតឡើងតាម​រយៈសារ​ព័ត៌មានចុះផ្សាយ សព្វថ្ងៃមានពលរដ្ឋប្រមាណជា៣០ ទៅ៤០ភាគរយ កំពុងរងទុក្ខលំបាក វេទនា ដោយសារការអនុញ្ញាត ឬធ្វើឲ្យមានការ​អភិវឌ្ឍ​របស់​សម្តេច។ដូចច្នេះ ចំពោះមុខ​ប្រវត្តិសាស្រ្ត សម្តេចនឹងបរាជ័យយ៉ាងអាម៉ាស់បំផុត។

ខ្មែរស្មេរបានដឹងថា ក្នុងរជ្ជកាលព្រះជយវរ្ម័នទី៧ ក៏ប្រហែលមានការរំលោភ​សិទ្ធិ ឬបានធ្វើឲ្យប្រជាពលរដ្ឋរងទុក្ខដូចគ្នា ក្នុងការធ្វើសឹកសង្រ្គាម ​ប៉ុន្តែកាលនោះ ពុំ​មានឯ​កសារចារ ឬអ្នកប្រវត្តិសាស្រ្តដទៃណាអាច​សរសេរអាក្រក់​ពីព្រះអង្គ​បាន​ទេ។ប៉ុន្តែចំពោះ សម័យនេះ វាជាសសម័យឌីជីថលទៅហើយ អ្នកណាក៏អាចសរ​សេរ​បាន អ្នកណាក៏អាច រិះគន់បាន ដូច្នេះសម្តេចមិនអាចលាក់បាំង​ជិតទាំង​អស់ទេ។

សមិទ្ធផលរបស់សម្តេច ត្រូវបានគេរិះគន់ជាបណ្តើរៗ ថា ជាអំណោយទិញទឹកចិត្ត ដើម្បី​សន្លឹកឆ្នោត និងដែលបានពីការប្រព្រឹត្តអំពើពុករលួយរបស់បក្សពួកសម្តេច របស់កូនចៅ​ក្រោមបង្គាប់របស់សម្តេច ដែលសម្តេចអាចនឹងដឹកនាំប្រទេស តែ​ប្រហែលជា២០ឆ្នាំទៀត​យ៉ាងច្រើន តែកេរ្តិសម្តេច នឹងអាក្រក់រហូតតកូនត​ចៅរាប់​សិបជំនាន់ទៀត។

នេះមិនមែនជាការរិះគន់សម្តេចទេ តែគ្រាន់តែជាការព្រួយបារម្ភរបស់អ្នកនិពន្ធ ដ៏មិនល្បី​ឈ្មោះ ជំនាន់ថ្មី ម្នាក់​ដែលប្រហែលមិនអាចឲ្យសម្តេចទិញទឹកចិត្តបាន ក្នុងការធ្វើឲ្យប្រវត្តិ​សាស្រ្តក្រឡាប់​ចាក់តែប៉ុណ្ណោះ។

វាពិតជាការសោកស្តាយ ប្រសិនបើអ្វី ត្រូវបានបំផ្លាញក្នុងសម័យ​កាលនៃការ​កាន់​អំណាច របស់សម្តេច ហើយសម្តេចមិនព្រមអើពើ ឬធ្វើការប្រយុទ្ធការពារ​វាឲ្យ​ពេញ​​ទំហឹងទេ​នោះ។ដៃជើងរបស់សម្តេចមួយចំនួន ពិតជាបានធ្វើឲ្យកេរ្តិ​ឈ្មោះ​សម្តេចធ្លាក់ចុះហើយ ហើយប្រវត្តិសាស្រ្តហ្នឹងចារអំពីសម្តេច។

ទោះបីជាសៀវភៅជាច្រើនគាំទញរសកម្មភាពសម្តេច ក៏ប្រហែលមានតែសៀវ​ភៅតែ​មួយ ក្បាល​ប៉ុណ្ណោះ ដែលនិយាយប្រឆាំងសម្តេច ត្រូវបានគេអាន និង​គាំទ្រជាងគេ។

នេះគ្រាន់តែជាសំណូមពរ និង ការាបរម្ភទេ មិនមែនជាការណែនាំ ឬវាយប្រហារ​សម្តេច​ទេ ប្រសិនបើមានការខុសឆ្គង សូមសម្តេច មេត្តាអភ័យទោសឲ្យកូន​ខ្មែរ​ម្នាក់​​នេះ មានឧិកាសធ្វើការដើម្បីជាតិផង។

ខ្មែរស្មេរសង្ឃឹមថាសម្តេច នឹងមិនប្រកាន់ចំពោះគំនិត ដ៏តូចចង្អៀតនេះទេ ​និងសូម​ឲ្យ​សម្តេច និង ក្រុម​គ្រួសារជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើន និង ជោគជ័យ​គ្រប់​ភារកិច្ច ដឹកនាំធ្វើ និង ដែលសម្តេចត្រូវបំពេញនាថ្ងៃអនាគតតរៀងទៅ។

សូមអរគុណ…

ចូល​ទៅ​អាន​អត្ថបទ​ដើម ចុច​ទីនេះ

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: