jump to navigation

ប៉ាគីស្ថាន បង្រៀន​ភាសា​ចិន​នៅ​សាលា​ចាប់​ពីឆ្នាំ ២០១៣ 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
trackback

សេចក្ដី​សំរេច​មួយ​បាន​ធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​ដោយ​លោក​រដ្ឋមន្ត្រី​ Qaim Ali Sha និង លេខាធិការដ្ឋាន​ របស់​គាត់​​នៅ​ប្រទេស​ ប៉ាគីស្ថាន កាល​ពី ថ្មី​ៗ​នេះ​កន្លង​ទៅ​ក្នុង​ការ​ដាក់​បញ្ចូល​អោយ​គ្រប់​សាលា​រដ្ឋ​ទាំង​អស់​ត្រូវ​តែ​បង្រៀន​សិស្ស​ចាប់​ពី​ថ្នាក់​ទី ៦ ឡើង​ទៅ​អោយ​រៀន​ភាសា​ចិន​ជា​ដាច់ខាត​ចាប់​ពី​ឆ្នាំ ២០១៣។ ការ​រៀន​ភាសា​ចិន​ក៏​មាន​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​ដែល​​ពូកែ​ភាសា​ចិន​ អាច​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស​ដើម្បី​ចំណេះដឹង និង មុខ​ជំនាញ​ផង​ដែរ។

តាម​ការ​អោយ​ដឹង​ការ​ដាក់​ភាសា​ចិន​ចូល​ក្នុង​វិស័យ​អប់រំ​នៃ​ប្រទេស ប៉ាគីស្ថាន នេះ​គឺ​ដោយសារ​តែ​ប្រទេស​ទាំង​ពី​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច និង វប្បធម៌​យូរ​អង្វែង​ជាមួយ​គ្នា។ នាង Aseefa Bhutto ដែល​ជា​កូនស្រី​របស់​លោក​ប្រធានាធិបតី Zardari នៃ​ប្រទេស​ប៉ាគីស្ថាន​មាន​គម្រោង​នឹង​ទៅ​រៀន​ភាសា​ចិន​ នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​នាង​បញ្ចប់​សកលវិទ្យាល័យ​។

ប្រទេស​ចិន​ ក៏​អោយ​រង្វាន់​ជា​អាហារូបករណ៍​ ក្នុង​ចំនួន​យ៉ាង​ច្រើន​ចំពោះ​សិស្ស​ ប៉ាគីស្ថាន​ សំរាប់​ការ​រៀន​ភាសា​ចិន។ តាម​ប្រភព​មួយ​ក៏​បាន​អោយ​ដឹង​ថា​ សេចក្ដី​សំរេច​អោយ​ចាប់​ផ្ដើម​បង្រៀន​ភាសា​ចិន​ នៅ​ក្នុង​សាលា​គឺ​ធ្វើ​តាម​បង្គាប់​របស់​លោក​ប្រធានាធិបតី Zardari។

ក្បាច់​ចិន​គឺ​ក្បាច់ “ហុត​ទឹក​សម្លឹង​កាក ដក​ច្រវា​ក្រាក​សម្លឹង​ត្រើយ”

Related articles

មតិ»

1. Samady KS - 14/09/2011

តិច​ទៀត​ប្រទេស​យើង​នឹង​រៀន​ភាសា VN ដែរ​ហើយ! ព្រោះ​​បង​អូន​យើង នៅ​សុក​ស្មែ មាន​សើន​ណាស់!

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

ពេល​ស្រុក​ខ្មែរ​ប្ដូរ​ទៅ​និយាយ​ភាសា​យួន​ហើយ យ៉ាប់​ជាង​គេ​​ពួក​អ្នក​ចំរៀង​ខ្មែរ​ត្រូវ​ហាត​ច្រៀង​កែវ​លឿង​ទៀត។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: