jump to navigation

ព្រះសង្ឃ លួន សាវ៉ាត និមន្ត​ចាក​ចេញ​ពី​វត្ត​ឧណ្ណាលោម 13/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

ដកស្រង់​ចេញ​ពី វិទ្យុ​អាស៊ីសេរី

ព្រះ​អង្គ​មាន​ថេរ​ដីកា​ថា បើ​ព្រះ​អង្គ​មិន​ចាកចេញ​ទេ នឹង​នៅ​តែ​មាន​ការ​ធ្វើ​ទុក​បុក​ម្នេញ​ពី​សំណាក់​មន្ត្រី​សង្ឃ​ទៅ​លើ​ ព្រះសង្ឃ​ដ៏​ទៃ និង​ញាតិ​ញោម​របស់​ព្រះ​អង្គ​តទៅ​ទៀត។

ព្រះ​សង្ឃ​មួយ​អង្គ​ ដែល​ធ្លាប់​ទទួល​បាន​ការ​សរសើរ​ពី​សំណាក់​អង្គការ​ សិទ្ធិ​មនុស្ស​និង​មាន​ការ​ទទួល​ស្គាល់​ថា​ជា​ព្រះសង្ឃ​ដែល​មាន​ការ​ចូល​រួម ​ចំណែក​ក្នុង​ការ​ផ្ដល់​ព័ត៌មាន ទាក់ទិន​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ដី​ធ្លី គឺ​ព្រះ​ភិក្ខុ លួន សាវ៉ាត បាន​សម្រេច​ព្រះទ័យ​និមន្ត​រើ​ឥវ៉ាន់​ចេញ​ពី​កុដិ​របស់​ព្រះ​អង្គ​នៅ​វត្ត​ ឧណ្ណាលោម កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១ ។

មុន​ពេល​រើ​ឥវ៉ាន់​ដែល​ភាគ​ច្រើន​ជា​សៀវភៅ​ធម៌​អាថ៌​និង​សៀវភៅ​សិក្សា​ ផ្សេង​ៗ ចេញ​ពី​បន្ទប់​​របស់​ព្រះអង្គ​នៅ​កុដិ​លេខ ៤៥ នៃ​វត្ត​ឧណ្ណាលោម ព្រះ​ភិក្ខុ លួន សាវ៉ាត មាន​ថេរ​ដីកា​ថា ការ​ពិត​ព្រះអង្គ​មិន​បាន​គង់​នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​តាំង​ពី​ខែ​ មេសា ឆ្នាំ​២០១១​ម្ល៉េះ គឺ​ក្រោយ​ពី​មាន​សង្ឃ​ប្រកាស​មិន​ឲ្យ​មាន​ការ​ទទួល​ព្រះអង្គ​គង់​នៅ​ក្នុង​ វត្ត​តទៅ​ទៀត គ្រាន់​តែ​ព្រះអង្គ​មិនទាន់​បាន​រើ​ឥវ៉ាន់​ចេញ​ប៉ុណ្ណោះ។

ព្រះអង្គ​មាន​ថេរ​ដីកា​បន្ត​ថា ការ​បណ្ដេញ​ព្រះអង្គ​គឺ​ជា​ការ​គំរាមកំហែង និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទេ។

អ្នក​មាន​បញ្ហា​ដី​ធ្លី​នៅ​តំបន់​បឹង​កក់ ដែល​ព្រះ​ភិក្ខុ លួន សាវ៉ាត ធ្លាប់​បាន​និមន្ត​ប្រោះព្រំ​និង​អប់រំ​ពួក​គេ​ឲ្យ​ប្រកាន់​នូវ​ធម៌​អហិង្សា ​ក្នុង​ការ​តស៊ូ​មតិ​នោះ បាន​មក​ជួយ​រើ​ឥវ៉ាន់​និង​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​បណ្ដេញ​ព្រះ​ សង្ឃ​ចេញ​ពី​វត្ត។

មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​ប្រចាំ​វត្ត​ឧណ្ណាលោម ព្រះនាម ជួន សាវឿន សម្ដែង​នូវ​ភាព​ក្រេវក្រោធ ចំពោះ​ប្រតិកម្ម​របស់​អ្នក​បឹង​កក់​ដែល​គាំ​ទ្រ​ព្រះភិក្ខុ លួន សាវ៉ាត។

ព្រះ​អង្គ​ក៏​មិន​សប្បាយ​ព្រះទ័យ​ចំពោះ​អ្នក​សារព័ត៌មាន​ដែរ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ព្រះភិក្ខុ លួន សាវ៉ាត បាន​និមន្ត​ចូលរួម​ចំណែក​ជួយ​សង្គម​ច្រើន​តាម​គោលការណ៍​ព្រះពុទ្ធសាសនា​និង​ ច្បាប់​របស់​រដ្ឋ ដូច​ជា​ព្រះអង្គ​ជួយ​អប់រំ​ប្រជាពលរដ្ឋ​ដែល​មាន​វិបត្តិ​ដីធ្លី​ឲ្យ​ធ្វើ​ ការ​តស៊ូ​មតិ​ដោយ​សន្តិ​វិធី​ជា​ដើម។

ទាក់ទិន​នឹង​ការ​ចូល​រួម​របស់ ព្រះភិក្ខុ លួន សាវ៉ាត ក្នុង​សកម្មភាព​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ​កាល​ពី​ពេល​កន្លង​ទៅ ត្រូវ​បាន​សម្ដេច​ព្រះ​មេ​គណ​រាជធានី​ភ្នំពេញ ព្រះ​អង្គ នន្ទ ង៉ែត និមន្ត​ចេញ​លិខិត ចុះ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ២០១១ ហាម​ទទួល​ព្រះភិក្ខុ លួន សាវ៉ាត ឲ្យ​គង់​នៅ​តាម​ទី​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

Related articles

មតិ»

1. តា ម៉ាប់ - 13/09/2011

ហាហាហា សង្ឈប្រកាស​ឥត​ប្រយោជន៍…

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/09/2011

ឃើញ​ជាក់​នឹង​ភ្នែក​ថា​របៀប​របប​ដឹក​នាំ​ប្រទេស​របស់​ខ្មែរ​យើង​អញ្ចឹង កំចាត់​​តែ​អ្នក​ដែល​ចេញ​មុខ​ជួយ​ប្រជាជន​ ជួយ​ជាតិ​ទេ។ អ្នក​ដែល​ងើប​ឡើង​ជួយ​ជាតិ ប្រជាជន ត្រូវ​បាន​គេ​សំលាប់​បន្តបន្ទាប់។

កុំ​ថា​ឡើយ​ព្រះតេជព្រះគុណ លួន សាវ៉ាត មិន​បាន​ខុស​វិន័យ​សង្ឃ ទោះ​ខុស​វិន័យ​សង្ស​មែន​ក៏​មិន​​ត្រូវ​កំចាត់​ព្រះអង្គ​ដែរ។ ច្បាប់​សាសនា​ខ្មោច​ស្អី បើ​ជួយ​បង​ប្អូន​ប្រជាជន​ខ្លួន​ឯង​​ ដែល​គេរំលោភ​បំពាន​​ធ្វើ​បាប​​មិន​បាន? ទាញ​ច្បាប់​អស់​ហ្នុង​ក្រវាត់​ចោល​ក្នុង​បង្គន់​អាចន៍​ទៅ​ល្អ​ជាង។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: