jump to navigation

“ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ​” សូម​ជូន​សារ​ខ្លី​ដល់​ព្រះអង្គ នន្ទ ង៉ែត 14/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

ប្លុក​របស់ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” ​ចង់​មាន​សំណូមពរ​មួយ​ដល់​សម្ដេច​ព្រះ​មេ​គណ​រាជធានី​ភ្នំពេញ ព្រះ​អង្គ នន្ទ ង៉ែត អោយ​ដក​សៀវភៅ​គម្ពីរ​វិន័យ​របស់​ព្រះអង្គ​បោះ​គ្រវាត់​ចូល​ក្នុង​បង្គន់​អាចម៍ ព្រោះ​​ច្បាប់​សាសនា​ គម្ពីរ​ ធម៌​វិន័យ​ខ្មោច​ស្អី បើ​ជួយ​បង​ប្អូន​ ម៉ែ​ឪ ប្រជាជន​ខ្លួន​ឯង​​ ដែល​គេ​រំលោភ​បំពាន​​ធ្វើ​បាប​​មិន​បាន? ទាញ​ច្បាប់​អស់​ហ្នុង​ក្រវាត់​ចោល​​ក្នុង​បង្គន់​អាចម៍​ទៅ​ល្អ​ជាង។​​

Related articles

មតិ»

1. ក្មេងស្រែ - 14/09/2011

អាវាចត់!

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

មាន​ក្នុង​ចិត្ត​មិន​ហ៊ាន​វាចារ ទប់​​ក្នុង​ចិត្ត​បាន​ទប់​សិន​ទៅ​ប្អូន ទប់​មិន​បាន​បញ្ចេញ​ខ្លះ​ទៅ ដល់​វា​ហួសហេតុ​ពេក មនុស្ស​ស្អី​កំចាត់​តែ​មនុស្សដែល​ជា​ជាតិ​សាសន៍​ដូច​គ្នា​នោះ។ ធ្វើ​ជា​លោក​សង្ឃ​ហើយ​នៅ​ចេះ​ទ្រ​ពង​គេ​ដែរ។

3. សុធា ឡេង - 14/09/2011

គម្ពី ក្បួនច្បាប់​ ធម្មវិន័យ ជារបស់គួរដល់ការគោរព ខ្ញុំ​សូម​មិន​និយាយ​ដល់​រឿង​អ្វី​ផ្សេង​ក្រៅ​ពី​ពាក្យ​ថា “ធម្មវិន័យ​ខ្មោច​ស្អី​ នឹង ទាញ​​ច្បាប់​​អស់​​ហ្នុង​​ក្រវាត់​ចោល​​​ក្នុង​​បង្គន់​​អាចម៍​​ទៅ​​ល្អ​ជាង” ពាក្យ​នេះ​វា​ធ្ងន់​ណាស់​សម្រាប់​អី្វ​ដែល​ព្រះសាមា​សាមពុទ្ធ​បាន​បន្សល់​ទុក្ខ​ឲ្យ​បរិស័ទ​ជំនាន់​ក្រោយ​ តែ​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​រឿង​ម៉ាក់​ងាយ បន្តុស​បង្អាប់​ដល់​ព្រះពុទ្ធ​សាសនា​យ៉ាង​ធ្ងន់ធ្ងរ​បែប​នេះ វា​ជា​រឿង​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ កែលំអរ​អោយ​បាន​លឿន​បំផុត។

សម្រាប់​ខ្ញុំ​ប្រកាន់​ខ្ជាប់​នូវ​គំនិត​មួយ​គឺថា “អ្វី​ដែល​យើង​គ្មាន​សមត្ថភាព​នឹងធ្វើ គួរ​ផ្តល់​ឲកាស់​ដល់​អ្នកដ៏ទៃ​ធ្វើ”

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

អត់​ទេ សុធា ខ្ញុំ​មិន​បាន​និយាយ​ថា​សាសនា​ព្រះពុទ្ធ​ទេ ខ្ញុំ​បាន​មើល​អត្ថបទ​របស់​ខ្ញុំ​ហើយ​មុន​នឹង​ចុះ​ផ្សាយ ព្រោះ​ខ្លាច​លើស​លួស។

ខ្ញុំ​សង្កត់​ធ្ងន់​តែ​លើ​ព្រះអង្គ នន្ទ ង៉ែត ​ថា​ខុស​វិន័យ​សង្ឃ​ស្អី​គេ​នោះ សៀវភៅ​វិន័យ​សង្ឃ​របស់​ព្រះអង្គ នន្ទ ង៉ែត ហ្នឹង​ហើយ​ខ្ញុំ​សំណូមពរ​អោយ​បោះ​ចូល​ក្នុង​បង្គន់​អាចម៍​នោះ។

ចំពោះ​យោបល​ខ្ញុំ​ទោះ​ខុស​វិន័យ​សង្ឃ​ក៏​ត្រូវ​តែ​ធ្វើ​ដែរ ដូច​ខ្ញុំ​ធ្លាប់​និយាយ​អញ្ចឹង។ ខុស​វិន័យ​ក៏​ត្រូវ​តែ​ធ្វើ​ដែរ ចាំ​ស្អី​ទៀត​បើ​ប្រជាជន​ត្រូវ​ពួក​អា​ឈ្មួញ​​អស់​ហ្នឹង​កៀប​សង្កប់​ ធ្វើ​បាប​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នោះ។

ពាក្យ​គ្រោធគ្រាត​បន្តិច​ហើយ​ចំពោះ​អត្ថបទ​មួយ​នេះ។

4. សុភ័ក្ត្រ - 14/09/2011

រឿង​របស់​ព្រះ​អង្គ នន្ទ ង៉ែត ខ្លួន​អង្គ​ឯង បន្ទោស​លោក​ទៅ កុំ​ទៅ​បន្ទោស​សាសនា!

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

ខុស​ច្បាប់​សាសនា​ ធម៌​វិន័យ​របស់ ព្រះតេជព្រះគុណ​ នន្ទ ង៉ែត ហ្នឹង ខ្ញុំ​អត់​ឃើញ​ការ​ជួយ​គ្នា​របស់​ព្រះតេជព្រះគុណ​ លួន សាវ៉ាន ខុស​ធម៌​វិន័យ​ស្អី​គេ​ផង។

6. កុកស - 14/09/2011

អ្វីៗទាំងអស់សុទ្ឋតែមានរនាំង។ ការធ្វើបែបនេះគឺស្ថិតនៅក្រោមបញ្ជាពី
នរណាម្នាក់ដែលយើងគ្រប់គ្នាបានដឹងជារឿយៗ។ ទង្វើរបស់ព្រះអង្គគ្រាន់
តែដើម្បីសុំតែម៉ារស់ប៉ុណ្ណោះ ទោះបីអ្នកណាងាប់ៗទៅ។ ជួយខ្លួនឯងជាដំបូង មុនជួយអ្នកដទៃ។ នេះជាធម៌ត្រឹមត្រូវរបស់សត្វលោក ហើយក៏ជាគំនិតដែលមានពីកំនើត
របស់មនុស្សលោក។ មនុស្សគឺជាសត្វដែលតោងជាប់មកជាមួយនូវគំនិត
អាត្មានិយម។

តា ម៉ាប់ - 14/09/2011

បើ​គាត់​មាន​គំនិត​អាត្មានិយម​អញ្ចឹង បក​ស្បង់​ខ្លួន​ឯង​ចេញទៅ…

7. sophal - 14/09/2011

ត្រឹមត្រូវ មនុស្ស​តែង​តែមានគំនិតអាត្មានិយម​ គួរតែ​ផើ្​សារ​ថា​ ឲ្យគាត់ចុះ​​​ ​​​ចេញពីតំណែង​ព្រោះ​គាត់គ្មានសមត្ថ​ភាព មិនគួរ​ឲ្យគាត់​យកធម្មវិន័យ​ដែលជាព្រះឱវាទរបស់​ព្រះសាមា​សាមពុទ្ធ​ទៅ​ក្រវាត់​ចោល​​ក្នុង​បង្គន់​អាចម៍ទេ​។​​ មនុស្សជាអ្នក​ធើ្វ​ ​ព្រះតេជព្រះគុណ​ លួន សាវ៉ាន​លោកអត់ខុស​ ហើយក៏​មិន​មែន​គម្ពីរ​ដែលជាព្រះឱវាទរបស់​ព្រះសាមា​សាមពុទ្ធជាអ្នក​ខុសដែរ។​

8. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

ច្បាប់​ចេញ​ពី​មាត់​ដូច​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ។

9. សខ្មៅ - 14/09/2011

សូម​ពិចារណា !!!

អ្នក​បាន​គិត​ថា​ព្រះ​តេជគុណ​ លួន សាវ៉ាត ជា​ជន​ដែល​មិន​ត្រឹម​តែ​ទទួល​រង​ការ​គំរាម​កំហែង​ពីរដ្ឋអំណាច​ទេ ប៉ុន្តែ​ថែម​ទាំង​រង​ការបណ្តេញ​ចេញ​ពី​សំណាក់​ព្រះ​តេជគុណ​ នួន ង៉ែត ដ៏​អគតិទៀតផង ។
ប៉ុន្តែ​អ្នក​បាន​ដឹង​ច្បាស់​លាស់ប៉ុណ្ណា​ដែល​ថា​ព្រះ​តេជគុណ​ នួន ង៉ែត​មាន​ព្រះ​ហឫទ័យ​​ផ្ទាល់ព្រះអង្គក្នុង​ទង្វើនេះ ឬ​ក៏​គ្រាន់តែ​ឮតាមគេ ? តើ​អ្នក​មិន​បាន​គិតទេថា ព្រះ​អង្គគួរ​ឳ្យ​អាណិតជាង​ព្រះ​តេជគុណ​ លួន សាវ៉ាតទៅទៀត នៅពេល​ដែល​ព្រះ​អង្គ​ត្រូវបាន​កៀប​សង្កត់ដោយ​មិន​អាច​ប្រកែក​បាន អោយ​ធ្វើ​នូវ​ទង្វើក្បត់​ឧត្តមគតិ​ ហើយ​រង​ការ​ប្រមាដ​ត្មេះដៀល​ពី​យើង​ទាំង​អស់​គ្នា ដោយ​មិន​អាច​ចេញ​ព្រះ​កាយ​មក​បក​ស្រាយ​បាន ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

ទ្រាំ​ទៅ​ព្រោះ​អ្នក​បាន​ធ្វើ ទោះ​តាម​បញ្ជារ​របស់​គេ​ក៏​ជា​ចំនែក​មួយ​ដែរ ដូច​អ្នក​សំលាប់​មនុស្ស​ជំនាន់​ ប៉ុល ពត អញ្ចឹង​ដោយ​សារ​ធ្វើ​តាម​ថ្នាក់​លើ តាម​បញ្ជារ​អង្គការ ទោស​ត្រូវ​លើកលែង?

បើ​ព្រះអង្គ នន្ទ ង៉ែត ធ្វើ​តាម​បញ្ជា​​​ដោយសារ​​ខ្លាច​ការ​គំរាម​កំហែង អញ្ចឹង​យើង​នៅ​ស្ថៀម​កុំ​និយាយ​ស្ដី? ពួក​យើង​ខ្លួន​យើង​រាល់​គ្នា​នេះ ទាំង​អ្នក​ទាំង​អស់​គ្នា ទាំង​រូប​ខ្ញុំ ត្រូវ​ធ្វើ​សង្គម​ខ្មែរ​កំអែល​យួន​​មួយ​នេះ អោយ​ក្លាយ​ទៅ​ជា​សង្គម​ប្រជាធិបតេយ្យ​ពិត​ៗ ព្យាយាម​ធ្វើ​អ្វី​ម៉្យាង​ក្នុង​ខណៈ​ប្រទេស​កំពុង​លិច​លង់ ប្រជាជន​មើល​ឃើញ​អ្វី​មួយ​មិន​ត្រឹមត្រូវ​ ត្រូវ​តែ​ស្រែក ត្រូវតែ​រិះ​គន់។

យើង​ដឹង​ថា​ព្រះអង្គ​ នន្ទ ង៉ែត គ្រាន់​តែ​ជា​មែក​ឈើ​មួយ​មែក​​នោះ​ទេ តែ​យើង​ក៏​ត្រូវ​ចាប់​អង្រួន​មែក​នេះ​ ដើម្បី​អោយ​រង្គើ​ដើម បើ​មិន​អញ្ចឹង​ទេ​ដើម​នឹង​មិន​ដឹង​ថា​កំពុង​រុញ​មែក​អោយ​លូត​ហួស​មេឃ​នោះ​ទេ។

គេ​និយាយ​ថា​ខ្មែរ​ស្លាប់​ពីរ​លាន​នាក់ ស្លាប់​ព្រោះ​តែ​ខ្លាច​ស្លាប់។

10. កុកស - 14/09/2011

អាត្មានិយម មានន័យថា គិតតែពីខ្លួនឯង មិនខ្វល់និងទុក្ខលំបាកអាណា
ទេ ធើអ្វីៗដើម្បីតែប្រយោជន៍ខ្លួន…។ ចុះបើលោកបកស្បង់ជីវរខ្លួនឯង
ចេញដោយខ្លួនឯង នោះមានន័យថាព្រះអង្គលែងអាត្មានិយមហើយ។

11. kong - 14/09/2011

ខ្ញុំគាំទ្រ

12. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/09/2011

ភាព​អាត្មា​និយម ការ​ទ្រ​ពង​​អោយ​គេ​នោម ឬ ម៉្យាង​ទៀត​គេ​និយាយ​ថា​ផោម​លោក​ម្ចាស់​ក្រអូប គឺ​ជា​ភាព​ចង្រៃ​មួយ​ក្នុង​ចំណោម​ភាព​​ចង្រៃ​ទាំង​​ឡាយ​សំរាប់​សង្គម​ជាតិ ហើយ​ភាព​ចង្រៃ​ជាង​គេ​បំផុត​គឺ​ការ​គ្រប់គ្រង​ផ្ដាច់ការ​មនុស្ស​ធំ​ជាង​ច្បាប់​នោះ​ឯង ហ្នុង​គឺ​មហា​ចង្រៃ​សំរាប់​សង្គម​តែ​ម្ដង បើ​មិន​បោច​ស្មៅ​ចង្រៃ​ហ្នឹង​ចេញ​ទេ នន្ទ ង៉ែត ខ្លួន​លោក​នៅ​តែ​ទ្រ​ពង​អោយ​គេ​នោម ហិត​ក្លិន​ចំអេះ​ទឹក​នោម​លោក​ម្ចាស់​ និង ត្រូវ​គេ​ជេរ​ប្រមាថ​រហូត​ដល់​ថ្ងៃ​ស្លាប់។

13. ab - 14/09/2011

ទាំងអស់គ្នាសុទ្ធតែដឹងហើយថាស្រុកខ្មែរយ៉ាងណានុះ។ សខ្មៅនិយាយក៏ត្រូវដែរ គួរអាណិតតេជគុណនន់ ងែតផង ដែលលោកចង់រក្សាតំណែង ហ៊ានធ្វើអ្វីមិនតាម គតិរបស់លោក។

14. ពត៌មានទូរស័ព្ទ - 15/09/2011

ការគោរពប្រតិបត្តិ លើលោកសង្ឃចំពោះខ្ញុំ ប្រហែលជារលាយបន្តិចម្តងៗហើយ ក្រោយពេលដែលជួប ឃើញ ដឹង លឺ ច្រើនពេកនោះ។ តែចំពោះសាសនាព្រះពុទ្ឋ គឺស្អិតជាប់បេះដូងខ្ញុំជានិច្ច ។ សូមអោយអ្នកណាយកសាសនា មកបាំង មក កាន់អំណាច មក បញ្ជារ ក្នុងផ្លូវអាក្រក់ សូមអោយវិនាស រងកម្ម ជាតិ​ណា ៗ ជាពិសេសអាក្បាលឆ្កែរ ណា ដែលត្រូវបានគេលើកបន្តុប ហើយដើធ្វើបាប ឈាមខ្មែរ ដែលតស៊ូដើម្បីខ្មែរ ។

15. មេឃស្រលះ - 15/09/2011

ប្រសិនបើព្រះអង្គនន្ទ ង៉ែតគាត់មានការសោកស្តាយចំពោះអ្វីដែលគាត់​ បានធ្វើខុសនោះ ការរិះគន់របស់ពួកយើងនៅទីនេះនឹងជាប្រយោជន៍សំរាប់ គាត់ក្នុងការសំរេចចិត្តថាលក់រឺមិនលក់ឧត្តមគតិទៀត រឺក៏គាត់អាចធ្វើអ្វីប្រសើរឡើងវិញ។

16. L - 15/09/2011

ខ្ញុំចូលចិត្តប្លក់នេះណាស់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: