jump to navigation

កំសាន្ដ​វីដេអូ៖ សុខគា លក្ខិណា ប៊ីអាយជី 14/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ជាតិ, សិល្បះ​ខ្មែរ.
Tags: , , , , ,
trackback

ដោយសារ​តែ​នៅ​ក្នុង​ប្លុក​នេះ ​មាន​ដាក់​វីដេអូ​បរទេស​ច្រើន​មក​ហើយ ថ្ងៃ​នេះ​​សូម​ជូន​វីដេអូ​កំសាន្ដ​ពី​ប្រទេស​កម្ពុជា​​ដែរ ដែល​កម្មវិធី​នោះ​ជា​កម្មវិធី​សប្បាយ​ កំសាន្ដ មិន​ទាក់ទង​នឹង​នយោបាយ ជា​កម្មវិធី​ល្បីល្បាញ ​ដែល​អ្នក​ទាំង​អស់​គ្នា​បាន​ស្គាល់​គ្រប់​គ្នា​ហើយ​នោះ​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ធ្លាប់​មាន​អរិយធម៌​រុងរឿង មាន​វប្បធម៌​ប្រពៃណី សិល្បៈ ដែល​មាន​អាយុ​កាល​ចំណាស់​ នាំ​យក​ពី​ប្រទេស​ផ្សេង​ៗ​ខ្លះ និង បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​មួយ​ផ្នែក​ធំ ហើយ​បាន​បន្សល់​ទុក​ដល់​កូន​ចៅ​រហូត​ដល់​សព្វថ្ងៃ តួយ៉ាង​ដូច​ជា​សិល្បៈ​ខ្មែរ​នេះ​ប្រជាជន​ខ្មែរ​បាន​រក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ទុក​ជា​កេត្ដិ៍​ដំណែល​​ និង បំពេរ​អារម្មណ៍​ប្រជាជន​ខ្មែរ ដែល​ភាគ​ច្រើន​ជា​កសិករ​បាន​កំសាន្ដ​អារម្មណ៍ បំបាត់​ភាព​ចុក​រោយ នឿយ​ហត់​ក្រោយ​​ពី​ការងារ​កសិកម្ម។ 

ប្រជាជន​ខ្មែរ​ជា​ជាតិសាសន៍ ​ដែល​ចូលចិត្ត​ការ​សប្បាយ ជា​ជាតិ​សាសន៍​ដែល​មិន​ចូល​ចិត្ត​កើត​ទុក្ខ មិន​លោភលន់ ​​ជនជាតិ​ខ្មែរ​ជា​ជាតិសាសន៍​​មាន​ចរិត​ជា​អ្នក​មាន​ ចូលចិត្ត​បង្កើត​កម្មវិធី​ផ្សេង​ៗ​​ ដើម្បី​បង្កើត​អោយ​មាន​បរិយាកាស​សប្បាយ ភាគ​ច្រើន​នៃ​បទ​ចម្រៀង​របស់​ខ្មែរ​រៀបរាប់​ពី​ទីកន្លែង​ធម្មជាតិ សមុទ្រ បឹង ព្រៃ អូរ ស្ទឹង រៀបរាប់​ពី​មនោសញ្ចេតនា​ច្រើន ស្នេហា ព្រោះ​ដូច​ប្រវត្តិសាស្ត្រ​បាន​ចារ​ រឿង​ពិត​បាន​គេ​ដឹង​គ្រប់​គ្នា ​គឺ​ប្រទេស​កម្ពុជា​ជា​ប្រទេស​អ្នក​មាន​មួយ​ក្នុង​អតីតកាល​ពិត​ប្រាកដ​មែន។

ប្រទេស​កម្ពុជា​មាន​ព្រោះ​តែ​សម្បត្តិ​ធម្មជាតិ​បាន​​ផ្ដល់​អោយ ទីណា​មាន​ទឹក​ទី​នោះ​មាន​ត្រី ធ្វើ​ស្រែ​មួយ​ឆ្នាំ​ដេក​ស៊ី​ពីរ​ឆ្នាំ​បាន អ្នកណា​ៗ​ក៏​ចង់​រត់​មក​រស់នៅ​ស្រុក​ខ្មែរ​ដែរ មាន​ចិន មាន​​យួន ឥណ្ឌា​ ជា​ដើម ដែល​ពួក​គេ​សុទ្ធ​តែ​ព្យាយាម​អោយ​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា មក​លក់​ដូរ ធ្វើ​ជំនួញ វា​ដូច​គ្នា​នឹង​សព្វ​ថ្ងៃ​ដែល​ប្រជាជន​នានា​​តែងតែ​ព្យាយាម​អោយ​បាន​ទៅ​រស់នៅ​ប្រទេស អូស្ត្រាលី អាមេរិក បារាំង អញ្ចឹង​ដែរ។

ដូច​ជា​គេ​គ្រប់​គ្នា​ប្រសិទ្ធិនាម​ ដាក់​អោយ​កម្ពុជា​ថា​ជា “ទឹកដី​សុវណ្ណភូមិ” ជា​ទឹក​ដី​​មាស ទឹកដី​ដែល​សម្បូរ​សប្បាយ ប្រជា​ជន​ខ្មែរ​ចិត្ត​ល្អ ស្រលាញ់​គ្នា ជួយ​គ្នា ប្រជាជន​ខ្មែរ​ជា​​មនុស្ស​ដែល​មាន​ចិត្ត​អាណិតអាសូរ​ច្រើន ជឿ​លើ​បុណ្យ​បាប គោរព​សាសនា គោរព​ឪពុក​ម្ដាយ គោរព​ចាស់​ព្រឹទ្ធាចារ្យ អោយ​តំលៃ​លើ​ការ​រៀន​សូត្រ ស្រលាញ់​អក្សរសាស្ត្រ កូន​ប្រុស​គ្រប់​គ្នា​ពេល​ធំ​ឡើង​ត្រូវ​ចូល​បួស​ និង រៀន​សូត្រ​​ច្បាប់​សាសនា អក្សរ​សាស្ត្រ​ជាតិ ក្រុម​គ្រួសារ​ណា​ ដែល​មាន​កូន​ក្រមុំ​តែងតែ​ប្រាថ្នា​ចង់​បាន​កូនប្រសា​ជា​អន្ទិត (អ្នក​ដែល​​ធ្លាប់​បួស)។​

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: