jump to navigation

កំសាន្ដ​វីដេអូ៖ Happy Friday Everyone! 16/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណី​ជីវិត, ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

ចូល​ដល់​ថ្ងៃ​ សុក្រ ទៀត​ហើយ​ មួយ​សប្ដាហ៍​កន្លង​ដូច​តែ​មួយ​ពព្រិច​ភ្នែក បើក ធ្មេច បើក ធ្មេច ថ្ងៃ​ចុង​សប្ដាហ៍​ក៏​ចូល​មក​ដល់ តើ​ក្នុង​សប្ដាហ៍​នេះ​អ្នក​ទាំង​អស់​គ្នា​បាន​ធ្វើ​អ្វី​ខ្លះ? រឿង​ល្អ ឬ​ក៏​រឿង​អាក្រក់? ចំណេញ ឬ​មួយ​ខាត? សប្បាយ​ចិត្ត ឬ​កើត​ទុក្ខ​? តែ​ទោះ​អ្នក​ទាំង​អស់​គ្នា​​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​ណា ខ្ញុំ​សង្ឃឹម​​​ថា​អ្នក​នឹង​ទទួល​បាន​ ភាព​ល្អ​ប្រសើរ​ជាង​មុន​ជា​ដរាប មាន​ពាក្យ​មួយ​ឃ្លា​គេ​និយាយ​ថា “សុភមង្គល​នឹង​នាំ​អ្នក​ទៅ​កាន់​ជោគជ័យ តែ​ភាព​ជោគជ័យ​មិន​ប្រាកដ​ថា​នាំ​អ្នក​អោយ​មាន​សុភមង្គល​នោះ​ទេ” ដូច្នេះ​រាល់​ការងារ​អ្វី​ក៏​ដោយ ដើម្បី​បាន​សំរេច​ តាម​គោលបំណង​របស់​ខ្លួន អ្នក​​មិន​គួរ​គប្បី​​​ធ្វើ​អោយ​អ្នក​ដទៃ​រង​ទុក្ខ​ខ្លោច​ផ្សា តើ​អ្នក​នឹង​ញ៉ាំ​បង្កង​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​បាន​​ឆ្ងាញ់​ប៉ុណ្ណា នៅ​ខណៈ​ពេល​ដែល​​មនុស្ស​ជុំវិញ​ខ្លួន​របស់​អ្នក​ ដើរ​រើស​ចំណី​អាហារ​ ដែល​គេ​បោះបង់​ក្រវាត់​ចោល​ក្នុង​ធុង​សំរាម? ជីវិត​កាល​ពី​បុព្វេ​​ កាល​ពី​បុរាណ​កាល​ដែល​មនុស្ស​នៅ​ជា​សត្វ​នៅ​ឡើយ អ្នក​ខ្លាំង​ជា​អ្នក​ឈ្នះ​​​ អាច​បេះ​ផ្លែឈើ​ឆី​នៅ​ដើម​មួយ​នេះ ហើយ​អ្នក​ចាញ់​ អាច​ដើរ​ចេញ​ទៅ​បេះ​ផ្លែឈើ​ឆី​នៅ​ដើម​ផ្សេង​ ហើយ​ចុះ​មនុស្ស​ពេល​នេះ អ្នក​ចាញ់ អ្នក​ក្រលំបាក អត់​លុយ​កាក់​ អាច​មាន​ដើមឈើ​ឯណា​បេះ​ញ៉ាំ​បាន​នឹង​​គេ​ទៅ​ហ្ន៎?

Happy Friday អ្នក​ទាំង​អស់​គ្នា

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: