jump to navigation

កំណាព្យ៖ ស្រែ​ខ្លុង លង់​ខ្លួន 19/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ.
Tags: , ,
trackback

១-​កណ្ដាល​យប់​ស្ងាត់​ ខ្យល់​ផាត់​ចុង​ស្មៅ អធ្រាត្រ​សែន​ជ្រៅ បង​នៅ​ម្នាក់​ឯង សន្សើម​ចាប់​ធ្លាក់ ត្រជាក់​​ស្រិប​ស្រេង បង​នៅ​ម្នាក់​ឯង កេង​ពុំ​លក់​សោះ។

២-​​​ចន្ទ្រា​​រាយ​រះ ប្រទះ​តារា យប់​នេះ​ចន្ទ​ថ្លា ផ្កា​រីក​លើ​កោះ សំឡេង​រលក បោក​បក់​ក្នុង​ជ្រោះ ផ្ការីក​លើ​កោះ សម្រស់​ផូរផង់។

៣-​ភូមិ​អ្នក​នេសាទ អើត​ចេញ​ពី​ព្រៃ ភូមិ​កំណើត​ស្រី យើង​ធ្លាប់​​ជិះ​កង់ អូន​អោប​ចង្កេះ បង​ជិះ​មិន​ត្រង់ ធ្លាក់​ក្នុង​ស្រែ​ខ្លុង អូន​ផុង​ខ្លួន​ប្រាណ។

៤-ភ័យ​ណាស់​មែន​ទេ? ចំណេរ​កាល​នោះ អូន​បាន​ជ្រុលជ្រួស ខ្មាសអស់​​សណ្ដាន អង្វរ​រូប​បង​ កុំ​ចាក​ភូមិឋាន ​ព្រោះ​ខ្មាស​​សណ្ដាន ថា​ប្រាណ​អូន​បង់។

៥-បង​បាន​ស្ដាប់​លឺ ហើយ​ឈឺ​ហរទ័យ តែ​សុំទោស​ស្រី ម្ដាយ​បង​មិន​ចង់ ចំណេះ​ជា​ទុន អោយ​បង​មក​ក្រុង រត់​ចោល​ស្រែ​ខ្លុង ស្រែ​ធ្លាប់​នែបនិត្យ។

៦-ដំណើរ​ចាកចេញ ពេញ​ដោយ​កង្វល់ បង​បាន​មក​ដល់ ភ្នំពេញ​ដី​ស្អិត ពន្លឺ​ភ្លើង​ពណ៌ ផ្លាស់​ប្ដូរ​ប្រែ​ផិត​ ភ្នំពេញ​ដី​ស្អិត កែ​ចិត្ត​បង​​ហើយ។

៧-អធ្រាត​​​គ្រាត​យំ រងំ​រក​គូ​ ក្បែរ​ដើម​ជម្ពូ​ ស្រែក​រោទ៍​គ្មាន​ស្បើយ ដំណក់​ទឹក​ភ្លៀង លាង​ភ្នែក​ត្រាណត្រើយ សូម​កុំ​ស្ដាយ​ឡើយ​ ប្រុស​ព្រាន​​ឃ្លាន​ប្រាណ៕៚

ថ្ងៃ​ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១១ ដោយ៖ ស្រុក​ខ្មែរ ស្នេហ៍ខ្ញុំ

Related articles

មតិ»

1. មាន​សង្ឃឹម - 23/09/2011

យក​លេស​ចំ​ណេះ​ជា​ទុន ការ​ពិត​ប្រុស​ស្ងួន​និស្ស័យ​ប្រុស​ព្រាន​ ។​

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/09/2011

“កុំ​ទុកចិត្ត​ប្រុស​ក្រែង​ខុស​ប្រាណ” តែ​ប្រុស​ក៏​ចេះ​សោកស្ដាយ​ប្រាណ​របស់ខ្លួន​ដែរ។

មាន​សង្ឃឹម - 23/09/2011

អគុណ​ដែល​បាន​ប្រាប់ចា៎ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/09/2011

ម៉េច​មក​តាម​ទារ​យក​ខ្លួន​វិញ​មែន​ទេ?

3. មាន​សង្ឃឹម - 24/09/2011

និយាយ​អិ​គេ យ៉ាប់​ម្ល៉េះ ខ្លួន​លោក​បង​នឹង​មិន​យក​ទេ សុទ្ធ​តែ​ខ្លាញ់ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/09/2011

ខ្លាញ់​ក៏​មាន សាច់​ក៏​មាន ឆ្អឹង​ក៏​មាន……

4. មាន​សង្ឃឹម - 25/09/2011

ចិត្ត​ដាច់​ក៏​មាន ចិត្ត​ក្បត់​ក៏​មាន….

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/09/2011

ចុម ខូច​ប្រវត្តិរូប​គេ​អស់​ហើយ? ម៉េច​អញ្ចេះ?

5. មានសង្ឃឹម - 29/09/2011

បើ​មែន​ទទួល​ខ្លះទៅ មិន​បាច់​ខ្លាច​ទេ​ ប្រវត្តិរូប​នឹង​ខូច​យូណាស់​ហើយ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/09/2011

😳

6. មានសង្ឃឹម - 29/09/2011

មនុស្ស​ប្រុង​តែ​នឹង​ខូច ចាំ​បាច់​គេ​នាំ​ដែរ ។​

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/09/2011

និយាយ​ដូច​គេ​ធ្វើ​បាប​ណាស់​អញ្ចឹង ស្អប់​ណាស់ តិច​ធ្វើបាប​មែន​​អីឡូវ 😆

7. មាន​សង្ឃឹម - 30/09/2011

មាន​នរណា​ធ្វើ​បាប​នរណា​ទៅ មនុស្ស​ល្អ​ជា​មួយ​គ្នា​តាំង​ពី​ដើម​មក​ហើយ​នឹង​។ ខ្ញុំ​និយាយលេង​នៅ​ទីនេះ​ទេ សង្ស័យ​មាន​អ្នក​យល់​ច្រលំ​​ទៀត​ព្រោះ​បង​តារាល្បី សំបូរ​អ្នក​តាម​ដាន​​ណាស់​។ ខ្ញុំ​ខ្លាច​គេ​តាម​វាយ​ណាស់​បង​អើយ​ 😀

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 30/09/2011

ហាហាហា……ឡប់​ប៉ាដោយ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: