jump to navigation

ប្រាណ​ខ្ញុំ​​មិនមែន​អាស​ទេ គំនិត​អ្នក​ទេ​ដែល​លាមក 21/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
trackback

បទ​ចំរៀង​របស់​លោក ស៊ិន ស៊ីសាមុត ច្រៀង​ថា “ពាក្យ​ថា​ព្រាន​នារី ពាក្យ​នេះ​មក​ពី​នារី​ស្រី” ក្នុង​បទ​ដែល​មាន​ចំណងជើង​ថា “ប្រស្នា​បួន​ខ” ស្ដាប់​ទៅ​ដូច​ជា​មិន​ជា​ថ្វី តែ​បើ​និយាយ​មួយ​បែប​ទៀត​ថា “ខ្ញុំ​ចាប់​នាង​រំលោភ ព្រោះ​តែ​នាង​ស្លៀក​លេច​លើ​ចំហ​ក្រោម” វា​ដូចជា​មិន​ត្រឹមត្រូវ ដែល​ពាក្យ​នេះ​ចេញ​ពី​សម្ដី​របស់​អ្នក​នយោបាយ​ឥណ្ឌូណេស៊ី ដែល​បាន​មានប្រសាសន៍​នៅ​ទីក្រុង ហ្សាការតា ថា​​នារី​គួរ​តែ​ស្លៀកពាក់​អោយ​បាន​សមរម្យ​ដើម្បី​ជៀសវាង​ការ​ចាប់​រំលោភ​​ផ្លូវ​ភេទ “Women should dress more modestly to avoid rape” ។

ដោយ​សារ​តែ​បញ្ហា​រំលោភ​ផ្លូវ​ភេទ ​​ចំពោះ​នារី​ឥណ្ឌូណេស៊ី​​បាន​កើត​ឡើង​ច្រើន​ករណី បាន​ជា​នារី​ឥណ្ឌូណេស៊ី​ជាច្រើន​បាន​ធ្វើ​ក្បួន​ជួប​ជុំ​តាម​ដង​វិថី ដោយ​ពួក​គេ​បាន​ស្លៀក​សំពត់​ខ្លី (miniskirts) ហើយ​នាំ​គ្នា​ឈរ​តាម​ផ្លូវ​ដើម្បី​ទាមទារ​អោយ​មាន​ការ​ការពារ​ អោយ​បា​ន​កាន់​តែ​ច្រើន​សំរាប់​ស្ត្រី​ឥណ្ឌូណេស៊ី និង សូម​អោយ​ផ្ដល់​ការ​ជួយ​ឧបត្ថម្ភ​អោយ​បាន​ប្រសើរ​ចំពោះ​ជនរងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នេះ​ផង​ដែរ។

ស្ត្រី​ទាំង​នោះ​បាន​កាន់​បាដា​ដោយ​មាន​សរសេរ​អក្សរ​ថា ​“Don’t tell us how to dress, tell them not to rape” ហើយ​ចំណែក​បាដា​ខ្លះ​សរសេរ​ថា​ “My body is not porn, instead it’s your dirty mind”។ បើ​យោង​តាម​ Indonesia’s National Commission for Women’s Affairs បាន​អោយ​ដឹង​​ថា​ក្នុង​ឆ្នាំ​នេះ​មាន​ករណី​ដល់​ទៅ ១០០ ០០០ (មួយ​សែន) ករណី​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​មាន​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​​។

Related articles

មតិ»

1. sambatt - 22/09/2011

ខ្ញុំ ជឿថាបូលីសមានប៉ុន្មានក៏មិនគ្រប់់ គ្រាន់់ ដែរ ពីព្រោះ
ប៉ូលីសមិនអាចមានគ្រប់់ ច្រកល្ហក គ្របកាលៈទេសៈដើម្បី
ការពារបងប្អូនា រីៗដែលជាពិសេសស្លៀកពាក់់ សិចស៊ី ដូចជា
ទាក់់ ភ្នែកបុរសពេកហើយ។ we should tell them how to dress and
tell the men not to rape .។ចំណេកបុរសវិញ ពេលស្លៀកពាក់់ សិចស៊ី
ម្ដេចមិនមានស្រ្តីរំលោភ?

តា ម៉ាប់ - 22/09/2011

បើ​ស្ត្រី​មក​រំលោភវិញ ខ្ញុំ​ជឿថា​ បុរស​ៗ​ ជា​ពិសេស​អ្នក​នៅ​លីវ គឺ​មិន​បាច់​រើ​នាំហត់ទេ គឺ​រំលោភ​គេ​វិញ​ហើយ…

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/09/2011

ប្រហែល​គំនិត​របស់​មនុស្ស​ស្រី​មិន​លាមក​ដូច​​មនុស្ស​ប្រុស?

3. sambatt - 22/09/2011

មានមនុស្សស្រីខូច ច្រើនណាស់់
ឯមនុស្សប្រុសខូចថាសឹងតែគ្មានក៏បាន។តាមមើល,មនុស្សស្រីទេដែល
ធ្វើអោយមនុស្សប្រុសចិត្តលាមក ?ពីព្រោះបើគ្មានស្រីខូចទេ ម្ដេចមានប្រុសទៅរក?ចំណុចចាប់់ ផ្ដើមបញ្ហាសង្គមនេះមកពីស្រីខូចខ្លួនឯង ឬមនុស្សប្រុស?

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/09/2011

មនុស្ស​ប្រុស​លក់​អត់​មាន​អ្នក​ទិញ​ប្រហែល។ តែ​អតិថិជន​ប្រុស​មាន​ច្រើន តាម​ច្បាប់​នៅប្រទេស​ខ្ញុំ​រស់នៅ​ប្រទេស ស៊ុយអែត មនុស្ស​ស្រី​ដែល​ជា​អ្នក​លក់​អត់​ខុស​ច្បាប់​ទេ តែ​មនុស្ស្​ប្រុស​អ្នក​ទិញ​ជាប់​គុក។

ចំនុច​​សំណួរ​ខាង​លើ​និយាយ​មួយ​ម៉ាត់​អោយ​ខាង​ស្រី​ ឬ​ខាង​ប្រុស​ខុស​ត្រូវ ឬ​អ្នក​ណា​នាំ​​ហេតុ​មុន​គេ​ក៏​ពិបាក។ បញ្ហា​ផ្លូវភេទ​នេះ​វា​ស្មុកស្មាញ ហើយ​បញ្ហា​នេះ​ត្រុវ​ឡើង​ទៅ​តុលាការ​ច្រើន​ណាស់។ នៅស្រុក​ខ្មែរ​ខាង​ស្រី​ចោទ​ថា​ចាប់​រំលោភ ខាង​ប្រុស​ថា​ព្រមព្រៀង​គ្នា។

5. តាស៊ីក្លូ - 22/09/2011

តាស៊ីក្លូវិញធ្វើប្រុសខូចអត់កើតរ៉េ ​ហេ ហេ ហេ ខ្លាចសងលុយដល់

អ្នកមកទិញសេវាវិញ ត្បិតអីតាស៊ីក្លូវ៉ៃអត់គ្រប់ដូសឲ្យគេ ហេ ហេ

ហេ ហេ ………. 🙂

6. វិរះ - 22/09/2011

លោកសម្បតិ្ត និយាយត្រូវម្យ៉ាង តែបើនិយាយឲ្យចំទៅ ពាក្យលោកថា​ ស្រីខួចមានច្រើន ឯប្រុសសឹងតែគ្មាននោះអត់ទេ តាមពិតទៅមានដូចគ្នា គ្រាន់តែច្រើន និងតិច​ ម្យ៉ាងទៀតពាក្យថាស្រីខួច​ និងប្រុសខួច តើមួយណាស្រួលស្តាប់ជាង??? មូលហេតុថាមកពីស្រី??​ ចុះបើនាងហ្នឹង
ខួចកុំទៅខួចជាមួយនាងទៅបានហើយ មកពីបុរសមួយចំនួនចង់​ខួចដែរ រឺ? ទំពក់មិនទៅ ផ្លែព្នៅក៏វាមិនមកដែរ ។

7. sambatt - 22/09/2011

ខ្ញុំ ជឿថាប្រុសខូចមិនសំបូរ គឺមានដោយកំរទៅតាមស្រុកឬប្រទេស។
យើងនឹងបន្ទោសស្រីខូចនោះពិបាកដែរ ពីព្រោះបញ្ហាក្នុង សង្គមមានច្រើន
ដូចជាការជួញដូរមនុស្ស ដែលត្រូវបង្ខំស្រីអោយលក់់ ខ្លួន,បញ្ហាអត់់ការរ
ធ្វើ ឬជីវភាពក្រីក្រដែលស្រីមួយចំនួនធំដោះស្រាយមិនបាន។ស្រីខូចដែល
ក្នុង បំណង កាមគុណខ្លួន ឯង តែប៉ុណ្ណោះ ដូចជាមិនសូវសំបូរទេ តាមមើល។

8. តា ម៉ាប់ - 22/09/2011

នៅ​ស្រុក​ខ្មែរ បើ​នារី​ម្នាក់​នោះ​ត្រូវ​គេ​រំលោភ គេ​មិន​បន្ទោស​ ជន​បង្ករទេ គឺ​គេ​បន្ទោស​ជន​រង​គ្រោះ នេះ​ជា​ការ​ពិត ជា​ការ​ពិត​ដែល​គ្រប់​គ្នា​គិត​ថា មក​ពី​ស្រ្តី​ស្លៀក​ពាក់​ដូច​ចង់​​ឲ្យ​ដែរ តែ​ការ​ពិត ស្ត្រី​ស្លៀក​ពាក់​អញ្ចឹង គ្រាន់​ជា​ចំណង់​ចំណួល​ចិត្ត​របស់​គេ​ប៉ុណ្ណោះ។ នេះ​មក​ពី​ចិត្ត ជន​បង្ករទាំង​នោះ លាមក​ មែន!

sambatt - 22/09/2011

បើចឹងមែនស្រេចហើយស្រុកខ្មែរ, ។គួរតែរកចាប់់ជ នរំលោភមក
ថ្កោលទោសចំពោះមុខច្បាប់់។ ឆ្នំាមុន ខ្ញុំបា នឃើញក្បួន ដង្ហែធំមួយ
របស់់ ស្រ្តី ដើម្បីប្រឆាំងការរំលោភស្រ្តីពីបុរស ដោយសារការស្លៀក
ពាក់់ សិចស៊ី ។ប៉ុន្តែស្រ្តីទំាងនោះសុទ្ធតែអ្នករកស៊ីលក់់ ខ្លួន ព្រោះពួក
គេរកស៊ីផ្លូវ ភេទបែបនេះ ត្រូវស្លៀកពាក់់ សិចស៊ី ដូចជាសំពត់់ខ្លីដល់់គលភ្លៅជាដើម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/09/2011

ស្ត្រី​អ្នក​លក់​ស្រាបៀ​ត្រូវ​ស្លៀក​តាម​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន ដែល​សំលៀកបំពាក់​ស្លៀក​ទៅ​គួរ​អោយ​ទាក់ទាញ​អារម្មណ៍ ព្រោះ​គេ​ដឹង​ថា​រសជាតិ​ស្រា មិន​ទាក់​អារម្មណ៍​ដូច​អ្នក​លក់​ស្រា​ទេ។ លក់​ស្រាបៀរ​ស្រុក​ខ្មែរ បើ​អោយ​ប្រុស​ៗ​ទៅ​លក់​រលំ​ក្រុមហ៊ុន​ប៉ាដោយ។

អ្វី​ដែល​មនុស្ស​មើល​ឃើញ​នេះ វា​ខ្លាំង​ជាង​អ្វី​ដែល​មនុស្ស​ដាក់​ចូល​មាត់​ទៅ​ទៀត។ យើង​គិត​ពី​ប្ដី​ក្បត់​ប្រពន្ធ​ទៅ​រក​ស្រី​ផ្សេង​នេះ​ក៏​ភាគ​ច្រើន​ដោយសារ​តែ​ភ្នែក​នេះ​ឯង តែ​បើ​យើង​តាម​វិទ្យាសាស្ត្រ​ពិប្រពន្ធ​របស់​គាត់​ក៏​មាន​ថ្ពាល់ សុដន្ដ និង ប្រដាប់​ភេទ​ដូច​តែ​គ្នា​ហ្នឹង (សុំទោស​ពាក្យ​មិន​គួរ​កប្បី តែ​ជា​ពាក្យ​ពិត)។

9. Crazynas - 22/09/2011

រឿង​នេះ​វែង​ឆ្ងាយ​ណាស់! តែ​បើ​និយាយ​ឲ​ឆាប់​ចប់ គឺ​បន្ទោស​ខាង​បុរស។ ឃើញ​ផស់​គេ​ល្អ ប្រើ​កំឡាំង​បាយ​ទន្ទ្រាន​យក​ផស់​គេ ណឹង​ហើយ​មិន​ខុស​ទៀត​ឬ? ហើយ​មូល​ហេតុ​នោះ​ប្រហែល​បណ្តាល​មក​ពី៖ ១) សង្គម​ឲ​តម្លៃ អាណឹង​ខ្លាំង​ពេក។ ផស់​ខាង​គេ​មាន​តម្លៃ ចុះ​ផស់​ខាង​ខ្ញុំ​ម៉េច​បាន​អត់​សូវ​មាន​តម្លៃ។ ប្រសិន​បើ​ឲ​តម្លៃ​ខាង​ខ្ញុំ​ខ្ពស់​ដែរ​នោះ ប្រហែល​ខាង​ខ្ញុំ​មិន​ងាយ​នឹង​ផ្ដេស​ផ្ដាស​ទេ ព្រោះ​ខ្លាច​ខូច​ក្រេឌីត ហើយ​បើ​អត់​តម្លៃ ឲ​វា​អត់​តម្លៃ​ដូច​គ្នា​ទៅ នោះ​ប្រហែល​ជា​ខាង​ខ្ញុំ​លែង​សូវ​ចាប់​អារម្មណ៍​ក៏​ថា​បាន។ ២) មក​ពី​អ្នក​វើដប្រែសស៍​មិន​បង្កើត​សាលា​បង្រៀន​ផ្នែកលួង​លោម​ច្រីៗ ដើម្បី​អប់រំ​អ្នក​ចូល​ចិត្ត​ខាង​រំលោភ​នោះ ​ឲ​ប្ដូរ​ឥរិយា​បទ មក​ចូល​ចិត្ត​តែ​ខាង​លោង​លោម​តាម​សន្តិវិធី​វិញ។
ឃើញ​ផស់គេ​ដុស​ខាត់​ថ្មី ប្រើកំឡាំងបាយដណ្ដើមយក ហើយចោទគេថា “ម៉ោពីអាហ៊ែងដុសវាឲថ្មីធើអី បើ​អា​ហ៊ែង​មិន​ដុស​វា​ឲ​ថ្មី ក៏​អញ​មិន​ចង់​បាន​ដែរ។” សំដី​នេះ​ដូច​កូន​ក្មេង​អី​ចឹង!
ខ្ញុំ​គាំទ្រ​ឲ​នារី​ស្លៀក​សិចស៊ី ព្រោះ​គ្មាន​សម្រស់​អ្វី​អាច​ប្រៀប​បាន​នឹង​សម្រស់ស្រី​ស្អាត​ស្លៀក​សិចស៊ី​នោះ​ទេ។ ខ្ញុំ​ចូល​ចិត្ត​មើល!
សូមបញ្ជាក់ថា ពាក្យ​សិចស៊ី​របស់​ខ្ញុំ​ គឺ​មិន​សំដៅ​ថា​ទាន់​តែ​ខ្លីលេច​លើ​លេច​ក្រោម​នោះ​ទេ។

10. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/09/2011

ខ្ញុំ​សុំ​និយាយ​បន្ថែម​បន្តិច​លើ​ប្រុស​ខ្មែរ ដែល​បានធ្វើ ហើយ​​ក្លាយ​ទៅ​ជា​ទំលាប់​ អសីលធម៌ ទាំង​មិន​ដឹង​ខ្លួន​ថា​នោះ​ជា​ចំនុច​ខុស​ឆ្គង។ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ គ្រប់​ទីកន្លែង នៅ​ហាង​ផឹក​ស៊ី​​លក់​ស្រា​ គ្រឿង​ក្លែម ប្រុស​ៗ​ដែល​ទៅ​ផឹក​ស៊ី​នោះ​ដៃ​លូកលាន់​ស្រី​ទាំង​នោះ​ឡើង​​រវាម​គួរ​អោយ​ខ្ពើម​ល្អើម គ្មាន​សីលធម៌ ចំនុច​នេះ​បើ​តាម​ច្បា់​គឺ​ចូល​បទ​ បៀតបៀន​ផ្លូវ​ភេទ (Sexual Harassment) អញ្ចឹង​បើ​នារី​ទាំង​នោះ​ចាប់​កំហុស និង ប្ដឹង​អញ្ចឹង​មិន​ដឹង​ថា​តុលាការ​មាន​ពេល​ដោះស្រាយ​បាន​អត់​ទេ ព្រោះ​វា​ច្រើន​ពេក។

ចំនុច​នេះ​នារី​ខ្លួន​គាត់​ជួនកាល​មិន​ទាំង​ដឹង​ថា​នេះ​ជា​ចំនុច​ខុស​ឆ្គង​ផង (ឆ្គង​ទាំង​ផ្លូវ​ច្បាប់ ទាំង​ផ្លូវ​ប្រពៃណី) ហើយ​ប្រជាជន​ខ្មែរ​ទូទៅ​ក៏​មិន​បាន​គិត​ថា​ខុស​ឆ្គង​ទៀត​ផង​ព្រោះ​ពួក​គាត់​​ជា​មនុស្ស​បែងចែក​តំលៃ​មនុស្ស​មាន​ខ្ពស់​ទាប (ពួក​មី​ហ្នឹង​សម​តែ​អញ្ចឹង)។ ដូច​ជា​អ្នក​កំប្លែង​ខ្មែរ​មាន​នាយក្រឹម នាយ​កុយ​ និយាយ​កំប្លែង​តាម​ឆាក ចាក់​តាម​ទូរទស្សន៍​ថា​អ្នកនេះ​អ្នកនោះ​ ដៃ​ដូច​មឹក ហើយ​ប្រជាជន​ខ្មែរ​នាំ​គ្នា​សើច​កង​រំពង ទះ​ដៃ​សប្បាយ​​ហ៊ឹក​ហ៊ាក់​នោះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: