jump to navigation

រឿង​ផ្ទាល់ខ្លួន៖ ដំណើរ​កំសាន្ដ​ខេត្ត សៀមរាប 21/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
trackback

សៀមរាប​ជា​ខេត្ត​ទីពីរ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កំសាន្ដ បន្ទាប់​ពី​ខេត្ត​ស្ទឹងត្រែង ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​បាន​ទៅ​យក​ពួក​ខ្ញុំ​ពី​ខេត្ត​ក្រចេះ នៅ​ឆ្នាំ​ ១៩៩៩ មក​ស្នាក់​នៅ​សណ្ឋាគារ​មួយ​ដែល​មាន​ឈ្មោះ​ថា​ សណ្ឋាគារ​ឥណ្ឌូចិន ដែល​ស្ថិត​នៅ​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ទល់​មុខ​នឹង​​ទន្លេ។ កាល​ពេល​នោះ​សណ្ឋាគារ​នេះ​មាន​តែ​មួយ​ប៉ុណ្ណោះ អត់​មាន​សាខា​ផ្សេង​ទៀត​ទេ ម្ចាស់​ជា​បុរស​ខ្មែរ​ម្នាក់​ដែល​មាន​សាច់​ឈាម​ជា​ចិន គាត់​ជា​បុរស ​ដែល​គ្រប់​​អ្នក​បើកបរ​ទាំង​អស់​មិន​សូវ​ចូលចិត្ត ដោយសារ​តែ​អ្នក​នាំ​ភ្ញៀវ​មក​សម្រាក​នៅ​សណ្ឋាគារ​គាត់​ តែ​គាត់​មិន​ដែល​អោយ​តំលៃ​ជើង​សារ ឬ​ពាក្យ​មួយ​ទៀត​ថា​ “លុយ​ទឹក​តែ”។ គាត់​ជា​បុរស​ដែល​​ចូលចិត្ត​ធ្វើ​អោយ​អ្នក​នាំ​ភ្ញៀវ​មក​​សំរាក​កន្លែង​គាត់​ក្ដៅ​ក្រហាយ ដោយសារ​តែ​រាល់​ពេល​ដែល​អ្នក​នាំ​ភ្ញៀវ​សុំ លុយ​ថ្លៃ​ទឹកតែ គាត់​តែងតែ​ទៅ​លើក​ទឹកតែ​មួយ​ពែង​ជូន​គេ ហើយ​គាត់​និយាយ​ថា​នេះ​ហើយ​ជា​ទឹក​តែ​ដែល​អ្នក​ចង់​បាន។

ការ​សំរាក​​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​រៀន​​របៀប​ដើរ​ឆ្លង​ផ្លូវ​នៅ​ទីក្រុង វា​ពិត​គួរ​អោយ​ខ្លាច​ព្រោះ​ម៉ូតូ​ច្រើន​ បើ​ក​ពាសពេញ​ ខ្ញុំ​ជាប់​គាំង​នៅ​កណ្ដាល​ផ្លូវ​ដោយសារ​តែ​ឥត​ហ៊ាន​ដើរ​ទៅ​មុខ​ទៀត ​ខ្ញុំ​ខំ​ព្យាយាម​ដើរ​ឆ្លង​ទល់​តែ​បាន ​តែ​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ និង មិត្តភ័ក្ដិ​របស់​ខ្ញុំ​បាន​​ឆ្លង​បាត់​ទៅ​មុន​ ហើយ​ឈរ​រង់ចាំ​ខ្ញុំ។ ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់​ តែ​មុខ​ខ្ញុំ​ឡើង​ស្លេកស្លាំង និង បេះដូង​ញាប់ញ័រ​ខ្លាំង​ណាស់ ពួក​គេ​មិន​ដឹង​ថា​ខ្ញុំ​ភ័យ​ខ្លាច​​​នោះ​ទេ ​វា​ជា​ការ​ចងចាំ​មួយ​សំរាប់​ជីវិត​​​ខ្ញុំ​នៅ​ទីក្រុង។

ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​បាន​នាំ​ពួក​ខ្ញុំ​ទៅ​ផ្សារ​ផ្សេង​ៗ​ក្នុង​ទីក្រុង ផ្សារ​ថ្មី ផ្សារ​កណ្ដាល ផ្សារ​ចាស់…..ដែល​កាល​នោះ​ ផ្សារ​ទំនើប​មិន​ទាន់​មាន​នៅ​ឡើយ​ទេ ពួក​ខ្ញុំ​បាន​ទិញ​សៀវភៅ​ភាសា​អង់គ្លេស​ច្រើន​ក្បាល និង វត្ថុ​អនុស្សាវរីយ៍​មួយ​ចំនួន​ ដែល​មាន​​ឪពុក​របស់​ខ្ញុំ​ជា​អ្នក​ចេញ​រាល់​ការ​ចំណាយ​ទាំង​នេះ។ ពួក​យើង​បាន​ឡើង​កាណូត​លឿន​ នៅ​ពេល​ព្រឹក​ពី​ផែ​ភ្នំពេញ រហូត​ដល់​រសៀល​ទើប​យើង​ទៅ​ដល់​ផែ​នៃ​ទឹកដី​នៃ​ប្រាសាទ​អាយុ​ពាន់​ឆ្នាំ ដែល​ល្បី​ទូទាំង​សកល ពួក​យើង​ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ​ មក​ទទួល​យក​ទៅ​ទី​រួម​ខេត្ត​ជាមួយ​នឹង​រថយន្ត​មួយ​គ្រឿង។​ ពួក​យើង​មិន​​បង្អង់​ក្នុង​ការ​ដើរ​កំសាន្ដ​ទីក្រុង​ដ៏​ល្បី​មួយ​នេះ​ទេ ពួក​យើង​ធ្វើ​ដំណើរ​ស្ទើរ​គ្រប់​ប្រាសាទ​ទាំង​អស់ ពួក​យើង​មិន​ត្រូវការ​មគ្គទេសក៍​នាំ​ផ្លូវ​នោះ​ទេ ព្រោះ​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​​បាន​ដឹង​សាច់​រឿង​ស្ទើរ​គ្រប់​យ៉ាង​ទៅ​ហើយ​ តាមរយៈ​សៀវភៅ​ ហើយ​ម៉្យាង​ព្រោះ​គាត់​បាន​មក​កំសាន្ដ​​ទីក្រុង​អង្គរ ​ម្ដង​រួច​មក​ហើយ ដូច្នេះ​ពេល​នោះ​គាត់​ជា​មគ្គទេសក៍​សំរាប់​​ខ្ញុំ​ និង មិត្តភ័ក្ដិ​របស់​ខ្ញុំ​វិញ។ ពួក​យើង​ស្នាក់​នៅ​ទីនោះ​អស់​រយៈ​ពេល​បី​ថ្ងៃ ហើយ​ក៏​ត្រលប់​មក​ទីក្រុង​ភ្នំពេញ ហើយ​ត្រលប់​ទៅ​ក្រចេះ​វិញ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: