jump to navigation

សួង សោភ័ណ្ឌ ប្ដឹង​ប៉ូលិស​តិរិច្ឆាន​ទៅ​តុលាការ​ 22/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , ,
trackback

អីឡូវ​នេះ​លោក សួង សោភ័ណ្ឌ ដែល​បាន​ចេញ​មុខ​ការពារ​ប្រជាពលរដ្ឋ​បឹងកក់ ដែល​ត្រូវ​បាន​គេ​វាយ​បំផ្លាញ​ផ្ទះ​សម្បែង​យ៉ាង​កំរោល និង អយុត្តិធម៌​នេះ​បាន​ចូល​ខ្លួន​មក​តុលាការ​ក្រុង​ភ្នំពេញ​ហើយ ដើម្បី​ប្ដឹង​ដល់​ក្រុម​ប៉ូលិស​មួយ​ហ្វូង​ ដែល​ព្រួត​គ្នា​វាយ​លោក​រហូត​ដល់​បាក់​ឆ្អឹង​ឆ្អែង បែក​ក្បាល​ហូរ​ឈាម ហើយ​សន្លប់​បាត់បង់​ស្មារតី។

ពួក​យើង​ទាំង​អស់​គ្នា​ដែល​ជា​ប្រជារាស្ត្រ​ស្លូតត្រង់​ ពួក​យើង​នឹង​បើក​ភ្នែក​រង់ចាំ​មើល​ថា​តើ តុលាការ​ដ៏​មហា​ឯករាជ្យ​ក្រុង​ភ្នំពេញ​នេះ​ (មហា​ឯករាជ្យ​តាម​សម្ដី​លោក ទិត្យ សុធា) នឹង​ដោះស្រាយ​បណ្ដឹង​នេះ​បែប​ណា ព្រោះ​តាម​តែ​យើង​ធ្លាប់​ឃើញ​ជាក់​នឹង​ភ្នែក​កន្លង​មក ​ថា​អ្នក​មាន​ជា​អ្នក​ឈ្នះ អ្នក​ក្រ​ក្រៀម​ក្រពះ​ជា​អ្នក​ចាញ់។ ភស្តុតាង​មាន​ជាក់​ច្បាស់​ក្នុង​វីដេអូ​ ដែល​ចែកចាយ​អោយ​ភ្នែក​មនុស្ស​រាប់​លាន​បាន​ឃើញ​តាម​រយៈ​អ៊ីនធឺណិត និង មនុស្ស​ទាំង​ហ្វូង​នៅ​បឹងកក់​ បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ទៀត​ តើ​ភស្តុតាង​នេះ​អាច​ដាក់​បន្ទុក គ្រប់គ្រាន់​ ចំពោះ​ជនល្មើស​ទាំង​នោះ​ទេ? ឬ​មួយ​ក៏​ដើម​ចោទ​នឹង​ក្លាយ​ជា​ចុង​ចោទ ចាញ់​ក្ដី បង់​ប្រាក់ និង ប្រឈម​មុខ​​ជាប់​ពន្ធនាគារ​​​ ដូច​ករណី​លោក​​ស្រី​ជំទាវ​ មួរ សុខហួរ ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​កន្លង​មក?

“ពួក​យើង​នឹង​បើក​ភ្នែក​ចាំ​មើល​ទាំង​អស់​គ្នា”

Related articles

មតិ»

1. Kong Rithyda - 22/09/2011

ខ្ញុំនឹងចាំមើលថាតើតុលាការនឹងចាក់វិធានការ យ៉ាងណាចំពោះទង្វើដ៏យង់ឃ្នង របស់ពពួកប៉ូលីសល្មើសទាំងអស់នោះ???

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/09/2011

ពួក​យើង​នឹង​បើក​ភ្នែក​រង់ចាំ​មើល តើ​លុយ​ និង យុត្តិធម៌​មួយ​ណា​ជា​អ្នក​ឈ្នះ?

3. តា ម៉ាប់ - 22/09/2011

រង់​ចាំ​មើល​ថា គេ​ដោះ​សារ​យ៉ាង​ម៉េច​ទៀត…

4. ឧត្តម - 22/09/2011

ប្តឹងអីមិនប្តឹង ប្តឹងដុល្លាការ! ចប់បាត់ ស្រុកខ្មែរនោះ!!!!

5. Davy - 22/09/2011

រងចាំមើលសិនទៅបងៗទាំងអស់គ្នា៕ ប្រហែលជាតុលាការបំភ្លៃទៅជារឿងផេ្សងទៀតទេដឹង?​

6. sambatt - 22/09/2011

មនុស្សដូចលោកសួង សោភ័ណ្ឌទើបសមជាអ្នកដឹកនំាប្រទេសជាតិពិតៗ

7. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/09/2011

ខ្ញុំ​ជឿ​ថា​បើ​ម្ដង​នេះ​លោក សួង សោភ័ណ្ឌ រក​យុត្តិធម៌​ឃើញ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល ក្រុមហ៊ុន តុលាការ (បី​នេះ​ក្រុម​តែ​មួយ) គិត​ក្រែង​ដល់​ភ្នែក​ពួក​យើង និង អន្តរជាតិ​កំពុង​បើក​ចាំ​មើល​ប៉ុណ្ណោះ “ឆ្កែ​ទំលាក់​កន្ទុយ​ម្ដង​ម្កាល រួច​ហើយ​រមូរ​ខ្វៀន​វិញ​​ដដែល”។

8. sambatt - 23/09/2011

ខ្ញុំ គិតថា លោកសំណាងមែនទែនដែលរងគ្រោះធ្ងន់់យ៉ាងនេះ
ហើយមិនស្លាប់់។លោកគួរប្រយ័ត្នលើកក្រោយៗ ដើម្បីយកជីវិតតស៊ូបានវែងឆ្ងាយតទៅមុខទៀតសំរាប់់សេចក្ដីស្នេហាជាតិ
ខ្មែរយើង។ខ្ញុំខ្លាចតែគេប្រើកំាភ្លើងទេលើកក្រោយ ប្រសិនជាលោកនៅតែ
តស៊ូបែបនេះ ។គួរតែដូរវិធីតស៊ូដើម្បីកុំយកជីវិតទៅក្បែររណ្ដៅ..ព្រោះលោកជាមនុស្សសំខាន់់ដែលមានប្រយោជន៌ធំក្នុងការតស៊ូដើម្បីឧត្តមគតិជាតរបស់់លោក។

9. Samady KS - 23/09/2011

ខ្ញុំ​កំពុង​តែ​​ឆ្ងល់​អំពី​បញ្ហា​ហ្នឹង​ផង ឥឡូវ​ស្រាប់​ដឹង​អំណឹង​នេះ រឹត​តែ​ធ្វើ​ខ្ញុំ​ចង់​ដឹង​បន្ថែម​ទៅ​ទៀត, បើ​មាន​ចម្លើយ​យ៉ាង​ណា​សូម​កុំ​ភ្លេច​ប្រកាស​ប្រាប់​បង​ប្អូន​អ្នក​ភូមិ WordPress ផង​

10. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/09/2011

នឹង​តាម​ដាន​រឿង​នេះ ហើយ​នឹង​ព្យាយាម​ដាក់​​តើ​តុលាការ​គេ​សំរេច​យ៉ាង​ណា។ អរគុណ​រាល់​ការ​បញ្ចេញ​មតិ​អ្នក​ទាំង​អស់​គ្នា!

11. កុកស - 23/09/2011

ស្រុកខ្មែរគឺលុយជាអ្នកឈ្នះ។

12. គណិតវិទ្យាថ្ងៃនេះ - 23/09/2011

ពិតជាគួរឲ្យសោកស្តាយមែន !!!

13. ពត៌មានទូរស័ព្ទ - 24/09/2011

បើសិនចាប់ប៉ូលីសនឹង អ្នកបញ្ជារដាក់គុកបាន ខ្ញុំសុខចិត្ត កោរ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: