jump to navigation

យួន​បើក​ទំនប់​វារីអគ្គិសនី​​​ជន់​លិច​២​ស្រុក​នៅ​រតនគិរី 27/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

ទឹក​ទន្លេ​សេសាន្ត​នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១១ បាន​ជន់​លិច​ភូមិ​ឃុំ​ប្រជា​ពល​រដ្ឋ​ចំនួន​ពីរ​ស្រុក។

អាជ្ញាធរ​ខ្មែរ​បាន​ចោទ​ថា គឺ​ដោយ​សារ​ប្រទេស​វៀតណាម​បើក​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី នៅ​ខ្សែ​ទឹក​ខាង​លើ។

អ្នក​ស្រី ណយ សុខាន់ ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ឃុំ​ម៉ាលិក ស្រុក​អណ្ដូង​មាស។ គាត់​កត់​សំគាល់​ថា ទឹក​ចាប់​ជន់​លិច​ភូមិ និង​ផល​ដំណាំ​នៅ​វេលា​យប់​ថ្ងៃ​សៅរ៍ ហើយ​ក្នុង​រយៈ​ពេល​មួយ​យប់ ទឹក​ទន្លេ​ឡើង​កម្ពស់​ពី​សាមសិប​សង់ទីម៉ែត្រ ទៅ​ហាសិប​សង់ទីម៉ែត្រ។ អ្នក​ស្រី​បន្ត​ថា ក្រុម​អាជ្ញាធរ​ស្រុក​បាន​ប្រកាស​ប្រាប់​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ ​ឲ្យ​ប្រុង​ប្រយ័ត្ន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា នឹង​មាន​ការ​បើក​ទំនប់​វារីអគ្គិសនី​ចំនួន​ពីរ​ពី​ប្រទេស វៀតណាម ចន្លោះ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១១ នេះ ៖ “ឥឡូវ​ លិច​ហើយ​លិច​ផ្ទះ​តាម​ដង​ទន្លេ ហើយ​ដំឡូង​អី​ពោត​សណ្ដែក​អី តាម​ដង​ទន្លេ​ហ្នឹង​លិច​អស់​ហើយ ទើប​លិច​ពី​យប់​មិញ​ចាប់​ពី​ម៉ោង​ដប់​មួយ​មក។ពេល​នោះ​ជ្រួល​រៀន​ អីវ៉ែអីវ៉ាន់​អ្នក​ខ្លះ​ជញ្ជូន ទូក​ជញ្ជូន​អី​តាំង​ពី​ម៉ោង​ម៉ា​ដណ្ដប់។ ពី​យប់​មិញ​លឿង ឥឡូវ​រាង​យឺត​បន្តិច ប៉ុន្តែ​នៅ​តែ​ឡើង​អត់​ស្រក​ទេ”។

ប្រធាន​មន្ទីរ​ធនធាន​ទឹក គឺ​លោក អ៊ូឡាង បាន​បញ្ជាក់​ដែរ​ថា វៀតណាម​មាន​គម្រោង​រំដោះ​ទឹក​ប្រមាណ​ជាង ៥០០​ម៉ែត្រ​គីប ពី​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ។ លោក​បន្ត​ថា ទឹក​ជំនន់​ក្នុង​ទន្លេ​សេសាន្ត​ពេល​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ ទេ ពី​ព្រោះ​កម្រិត​ទឹក​នៅ​ទាប​ច្រើន​ពី​កម្រិត​ទឹក​ប្រកាស​អាសន្ន​នៅ​ស្ថានីយ​ វាស់​ទឹក​ស្រុក​វ៉ឺនសៃ៕

Related articles

មតិ»

1. Lovepeehs05 - 28/09/2011

មានអីខុស ខ្ញុំបាននិយាយរួចហើយ នៅប៉ុស http://lovepeehs05.wordpress.com ខ្មែរយើងប្រហែលជា មិនអាចរស់នៅ បានយូរទេមើលទៅ ! មានអីគេធ្វើឱ្យមើតើ តើវាប៉ះពាល់ ប៉ុណ្ណា ? ឃើញនឹងភ្នែកហើយ ! ចូរកុំភ្លេចល្បិចដែលគេ ចង់សម្លាប់ខ្មែរ មានច្រើនយ៉ាងណាស់ បើខ្មែរមិនឆ្លាតទេ វាជួញតែរងគ្រោះចឹងហើយ ជួញតែស្លាប់ចឹងហើយ ហើយតាំងគេនាំគ្នាបន្ទោស អាកាសធាតុធម្មជាតិ ធម្មជាតិអី កាលមុនមានចឹងឯណា ! កុំល្ងង់ពេក អ្នកដឹកនាំខ្មែរអើយ ល្មមបើកភ្នែកឱ្យធំៗតិចហើយ កុំរវល់អាញឹមខ្ជឹបបិទភ្នែកនោះ !

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 28/09/2011

ដូច​ក្នុង​រឿង​អាជ័យ នាង​ក្រត​អញ្ចឹង អាជ័យ​គាត់​និយាយ​ថា “ងាប់​អី​តែ​កូន​ជ័យ កូន​ត្រប់​ក៏​ងាប់​ដែរ”។ ​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ខ្មែរ​ថា មិនមែន​តែ​ស្រុក​ខ្មែរ​ទេ​ដែល​មាន​ព្យុះ មាន​ទឹក​ជំនន់ ស្រុក​គេ​ខ្លាំង​ជាង​ហ្នឹង​ទៀត គាត់​ថា​បញ្ហា​គឺ​មក​ពី​អាកាសធាតុ​សកលលោក​ប្រែប្រួល​ហ្នឹង បើ​ខ្ញុំ​អ្នក​ដាក់​ពិន្ទុ​ខ្ញុំ​ថា​ពួក​គាត់​និយាយ “ត្រូវ​ខ្លះ​ តែ​ខុស​ច្រើន”។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: