jump to navigation

សុខភាព៖ តែ​បៃតង​សំរាប់​សុខភាព 28/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , , , , , , ,
trackback

១-តែ​បៃតង​កំចាត់​ជាតិ​ខ្លាញ់​នៅ​ក្នុង​ខ្លួន​ ដោយសារ​តែ​ក្នុង​តែ​បៃតង​ មាន​ឱសថ​ម៉្យាង ហៅថា EGCG​។

២-តែ​បៃតង​កំចាត់​​ជាតិ​ខ្លាញ់​នៅ​ក្បាល​ពោះ តាម​ការ​សិក្សា​របស់​មហា​វិទ្យាល័យ Tufts University បាន​ចង្អុល​បង្ហាញ​ថា​ EGCG ដែល​មាន​ក្នុង​តែ​បៃតង​​អាច​កំចាត់​​ជាតិ​ខ្លាញ់​ ហើយ​អាច​អោយ​អ្នក​សម្រក​ទំងន់​បាន។

៣-តែ​បៃតង​ជួយ​ក្នុង​ការ​ថែ​រក្សា​ថាមពល​ក្នុង​ខ្លួន​អោយ​មាន​សភាព​នឹងន ដោយ​ធ្វើ​អោយ មាន​លំនឹង​កំរិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ​EGCG អាច​ធ្វើ​អោយ​ការ​ប្រើប្រាស់​អាំងសូលីន (សារធាតុ​ធ្វើ​អោយ​​កើត​ទឹកនោម​ផ្អែម) ក្នុង​ខ្លួន​ប្រសើរ​ឡើង​ ដោយ​ការពារ​មិន​អោយ​​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​កំរិត ហើយ​ ​EGCG អាច​ជួយ​សម្រួល​ដល់​ភាព​អស់​កំលាំង ភាព​ខឹង​ក្រេវក្រោធ​ និង ភាព​ស្រេក​ឃ្លាន​ចង​ញ៉ាំ​ម្ហូប​អាហារ​ដែល​គ្មាន​ផាសុកភាព។

៤-ការ​ស្រាវជ្រាវ​បង្ហាញ​ថា​តែ​បៃតង ​អាច​ជួយ​ក្នុង​ការ​តតាំង​នឹង​មហារីក​សួត​ផង​ដែរ ដែល​នៅ​ក្នុង​ការ​សិក្សា​មួយ​នៅ​ខែ មេសា ឆ្នាំ​ ២០១០ បាន​បោះផ្សាយ​​ក្នុង​​​ Cancer Prevention Research ថា​ EGCG  ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជួយ​ក្នុង​ការ​បង្ក្រាប​កោសិកា​ដុះដាល​នៃ​មហារីក​សួត។

៥-តែ​បៃតង​អាច​ទប់ស្កាត់​មហារីក​ពោះវៀន ដែល​ការ​សិក្សា​មាន​ចំនួន​យ៉ាង​ច្រើន​បាន បង្ហាញ​អំពី​ EGCG ជួយ​កំចាត់​មហារីក​ពោះវៀន​នេះ​បាន។

៦-នៅ​ក្នុង​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ​តែ​បៃតង​អាច​ធ្វើ​អោយ​មហារីក​ក្រពេញ​ឈ្មោល បាត់បង់​ទៅ​ដោយ​ខ្លួន​ឯង ហើយ​បើ​តាម​ការ​សិក្សា​នៅ​ខែ មិនា ឆ្នាំ​ ២០១០ ក្នុង Cancer Science ចង្អុល​បង្ហាញ​ថា​ EGCG ជួយ​ខ្លួន​ប្រាណ​របស់​យើង ​ដោយ​បង្ក​អោយ​កោសិកា​នៃ​មហារីក​ក្រពេញ​ឈ្មោល ស្លាប់​បាត់បង់​ជីវិត​ដោយ​ខ្លួន​ឯង។

៧-វា​អាច​ការពារ​ស្បែក​របស់​អ្នក​ពី​ភាព​ខូច​រេចរឹល​បាន ​ហើយ​ការពារ​ស្បែក​របស់​អ្នក​ពី ភាព​ជ្រីវជ្រួញ​ដោយ​អាច​អោយ​អ្នក​មើល​ឃើញ​នៅ​ក្មេង​ជាង​វ័យ។​ EGCG មាន​ឥទ្ធិពល​ច្រើន​ជាង វីតាមីន​អឺ (Vitamin E) ដល់​ទៅ​ ២០០ ដង។​

៨-តែ​បៃតង​មាន​ផ្ទុក​​ដោយ​គ្រឿង​​ប្រឆាំង​​នឹង​ជាតិ​ពុល ដូច្នេះ​វា​អាច​ការពារ​ស្បែក ការពារ​អ្នក​ពី​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ទៀត​ដូចជា ជំងឺ​រលាក​សន្លាក់ ទឹកនោម​ផ្អែម និង មហារីក។

៩-តែ​បៃតង​មាន​រសជាតិ​ឆ្ងាញ់។ អ្នក​អាច​សាកល្បង​​វា តែ​បៃតង​មាន​ច្រើន​ប្រភេទ ​អ្នក​អាច​សាកល្បង​វា​ជាមួយ​នឹង​ទឹកកក​ក៏​បាន ញ៉ាំ​ក្ដៅ​ក៏​បាន។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: